• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបំពាក់គ្រឿងឥស្សរិយយសអនុស្សាវរីយ៍ “ដើម្បីបុព្វហេតុសន្តិភាព និងមិត្តភាព រវាងបណ្ដាប្រជាជាតិ”ជូនឯកអក្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម


ពិធីបំពាក់គ្រឿងឥស្សរិយយសអនុស្សាវរីយ៍ “ដើម្បីបុព្វហេតុសន្តិភាព និងមិត្តភាព រវាងបណ្ដាប្រជាជាតិ”ជូនឯកអក្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម (thoidai.com.vn)
 

នាថ្ងៃ​ទី២៣ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ប្រធានសម្ព័ន្ធសមាគមន៍បណ្ដាអង្គការមិត្តភាពវៀតណាម លោក​ស្រី Nguyen Phuong Nga បានបំពាក់គ្រឿងឥស្សរិយយសអនុស្សាវរីយ៍ “ដើម្បីបុព្វហេតុសន្តិភាព និង​មិត្ត​ភាព​ រវាងបណ្ដាប្រជាជាតិ”ជូនឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា លោក ប្រាក់​ ងួនហុង ក្នុងឱកាសលោកបញ្ចប់បេសកកម្មការទូតនៅវៀតណាម។
 
អញ្ជើញ​ថ្លែងនៅទីនេះ លោកស្រី Nguyen Phuong Nga បាន​សង្កត់​ធ្ងន់​ទៅ​លើ​រាល់​ការ​រួម​វិភាគ​ទាន​របស់​លោក​ឯក​អគ្គ​រាជទូតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ច​សហប្រតិ​បត្តិការ​រវាង​ប្រជា​ជន​នៃ​ប្រទេស​ទាំង​ពីរ។ លោកស្រី Nguyen Phuong Nga មានជំនឿជាក់ថា លោក ប្រាក់ ងួនហុងនឹង​បន្ត​រួម​ចំណែក​ក្នុង​ការ​ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិ​បត្តិការ​លើគ្រប់​ជ្រុង​ជ្រោយ​រវាង​វៀត​ណាម​ និងកម្ពុជាផងដែរ។
 
ជាកិច្ចឆ្លើយ​តប លោក ប្រាក់ ងួនហុងបានអះអាងថាលោកនឹងបន្តពូនជ្រំសម្រាប់ទំនាក់ទំនងសាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងក​ម្ពុជា និងវៀតណា​មផងដែរ៕​

 

តា​ម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top