• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបើកសន្និសីទនិងពិព័រណ៍ពិភពឌីជីថលឆ្នាំ២០២១នឹងប្រារព្ធធ្វើឡើងនាយប់ថ្ងៃទី១២ ខែតុលា

នេះជាព្រឹត្តិការណ៍សកល ជាកន្លែងដែលអង្គភាពអាជីវកម្មទូរគមនាគមន៍និង បច្ចេកវិទ្យាព័ត៌មានលើទូទាំងពិភពលោកឧទ្ទេសនាមអំពីផលិតផល សេវាកម្ម ដំណោះ ស្រាយបច្ចេកវិទ្យាដ៏ជឿនលឿនបំផុត។
 

ពិព័រណ៍ ITU ឆ្នាំ២០២១ប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញដោយបច្ចេកវិទ្យាការពិតនិម្មិត។


ពិធីបើកសន្និសីទនិងពិព័រណ៍ពិភពឌីជីថលឆ្នាំ២០២១ (ITU Digital World 2021) នឹងប្រារព្ធធ្វើឡើងនាយប់ថ្ងៃទី១២ ខែតុលា ដោយមានការអញ្ជើញចូលរួមរបស់នាយក រដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន របស់វៀតណាម រួមជាមួយតំណាងអង្គទូត និងអង្គការអន្តរជាតិនានាផងដែរ។ ព្រឹត្តិ ការណ៍នេះត្រូវបានក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាមសហការជាមួយ សម្ព័ន្ធភាពទូរគមនាគមន៍អន្តរជាតិ (ITU) រៀបចំឡើងចាប់ពីថ្ងៃទី១២ តុលា ដល់ថ្ងៃ ទី១២ វិច្ឆិកា នៅលើផ្លាតហ្វមឌីជីថល ស្រាវជ្រាវនិងកសាងឡើងដោយវៀតណាម ផ្ទាល់។ នេះជាព្រឹត្តិការណ៍សកល ជាកន្លែងដែលអង្គភាពអាជីវកម្មទូរគមនាគមន៍និង បច្ចេកវិទ្យាព័ត៌មានលើទូទាំងពិភព លោកឧទ្ទេសនាមអំពីផលិតផល សេវាកម្ម ដំណោះ ស្រាយបច្ចេកវិទ្យាដ៏ជឿនលឿនបំផុត។ ក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍នេះ ក៏មានវេទិការដ្ឋ មន្រ្តី សិក្ខាសាលាជំនាញ ដែលផ្ដោតការពិភាក្សាទៅលើនិន្នាការអភិវឌ្ឍ គោល នយោបាយអភិបាលកិច្ច ដំណោះស្រាយបច្ចេកវិទ្យាដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលនិង សង្គម ឌីជីថល។

គួរជម្រាបថា ពិព័រណ៍ទូរគមនាគមន៍ពិភពលោក (ITU Telecom World) ត្រូវបាន ប្ដូរឈ្មោះទៅជាពិព័រណ៍ពិភពឌីជីថល (ITU Digital World) កាលពីឆ្នាំ២០២០។ ពិព័រណ៍ អនឡាញ រួមមានស្តង់ទំនិញ អនឡាញតាមបច្ចេកវិទ្យា ២D និង ៣D ដែលតាំងបង្ហាញ ផលិតផល សេវាកម្ម ដំណោះស្រាយឌីជីថលរបស់អង្គភាពអាជីវកម្មនិងស្ដង់ទំនិញ ជាតិ។ ក្នុងពេលជាមួយគ្នានោះ វេទិកាអនឡាញ រួមមានសន្និសីទ សិក្ខាសាលាជំនាញ ជាច្រើន (ចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា) និងកិច្ចប្រជុំរដ្ឋមន្រ្តី (ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ តុលា) ក្រោមប្រធានបទទូទៅ “រួមគ្នាកសាងពិភពឌីជីថល”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top