• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

ពិធីបុណ្យអារាមយៃ (Day)

ប្រជាជនវៀតណាមមានឃ្លា ខែអាសាធខួបសែនលោកឱពុក ខែមាឃខួបសែនអ្នកម្តាយ នា​ខែ​អាសាធជារៀងរាល់ឆ្នាំ ប្រជាជនវៀតណាមរៀបចំពិធីខួបសែនលោកឱពុកដើម្បីរំលឹកនឹកដល់​​គុណូបការៈព្រះស្តេចត្រឹន (Tran) រីឯនាខែ​​មាឃ​​ ប្រជាជនវៀតណាមរៀបចំខួបសែន​​អ្នកម្តាយ ដើម្បីរំលឹកនឹកដល់គុណូបការៈព្រះម៉ែលៀវហាញ (Lieu Hanh) នៅ​ប្រទេស​វៀតណាម ​ទំនៀមទំលាប់​សក្ការៈ​បូជា​ព្រះ​ម៉ែបាន​សក្ការៈបូជា​នៅ​គ្រប់ទីកន្លែង ប៉ុន្តែអារាមយៃ (Day) (ខេត្ត​ណាម​ឌីញ) (Nam Dinh) ដែល​ចាត់​ទុក​ដូចជា​​ដើម​កំណើត​របស់​​ជំនឿ​សក្ការៈបូជា​ព្រះម៉ែរបស់​ប្រជាជន​វៀត ណាម។ ពិធីបុណ្យអារាម​យៃ (Day) ​ត្រូវបាន​រៀបចំ​ពី​ថ្ងៃទី ៣ ដល់​ថ្ងៃទី៨ ខែ​មាឃ​ជា​រៀង​រាល់​ឆ្នាំ​ ដែល​គីជា​ឳកាស​​​សំរាប់​ភ្ញៀវទេសចរណ៍​ស្វែង​យល់​និង​ដឹង​គុណ​របស់​ព្រះម៉ែ​លៀវហាញ (Lieu Hanh)

ពិធីបុណ្យអារាម​យៃ (Day) ឃុំ​គីមថាយ (Kim  Thai) ស្រុក​វ៉ូ​បាន (Vu Ban)  (ខេត្តណាម​ឌីញ) (Nam Dinh) គឺ​​ស្ថាបត្យកម្មដ៏​ល្បីឈ្មោះ​ដែល​ពាក់ព័ន្ធ​នឹង​ជំនឿ​សក្ការៈបូជា​ព្រះ​ម៉ែ​របស់​ប្រជាជន​វៀតណាម។ នៅទីនោះ​ បណ្តា​សកម្មភាព​វប្បធម៌ ជំនឿ​ពាក់ព័ន្ធនឹង​ជំនឿ​សក្ការៈបូជា​ព្រះ​ម៉ែ​បាន​​ប្រព្រឹត្ត​ទៅ​យ៉ាង​ទៀងទាត់​ពេញមួយឆ្នាំ ប៉ុន្តែ​ពេល​វេលាចាប់​ចិត្ត​បំផុត​​គឺ​ពេលវេលា​ដែល​រៀបចំពិធីបុណ្យ​​អារាម​យៃ (Day)។


វិហារទៀនហឿង (Tien Huong)  ស្រាប់តែភ្លឺថ្លាដោយការបាញ់កាំជ្រួញក្នុងរាត្រីដង្ហែភ្លើង។
នាទីនេះតែងតែរៀបចំបណ្តាសកម្មភាពរបស់ពិធីបុណ្យអារាមយៃ (Day)។
រូបថត៖ កុងខាញ


ក្តីសប្បាយរីករាយក្នុងពិធីដង្ហែភ្លើងដែលបង្ហាញយ៉ាងច្បាស់លាស់លើទឹកមុខប្រជាជនចូលរួម
ក្នុងពិធីបុណ្យអារាមយៃ (Day)។ រូបថត៖ តឹតសើន


ក្រុមដង្ហែចន្លុះធ្វើដំណើរជុំវិញអារាម (Day) ប្រវែងប្រហែលជាង ៣ គីឡូម៉ែត្រ។ អណ្តាតភ្លើងក្នុងពិធីបុណ្យដង្ហែចន្លុះ
និមិត្តរូបតំណាងឲ្យក្តីជឿជាក់ដល់គ្រួសារនិមួយៗ ប្រជាជននិងភ្ញៀវទេសចរណ៍ពីគ្រប់ទិសគ្រប់ទី
ព្រមទាំងបំណងប្រាថ្នានូវជីវភាពរស់នៅសុខដុមរមនានិងសុភមង្គលសំរាប់ប្រជាជនទាំងឡាយ។
រូបថត៖ ដុងដាត


ក្តីសប្បាយរីករាយក្នុងពិធីដង្ហែភ្លើងបានបង្ហាញលើទឹកមុខរូបអារក្ស ត្រឹនធីគីមហ្វេ (Tran Thi Kim Hue)
(ពាក់អាវពណ៌ផ្កាឈុត)។ រូបថត៖ កុងដាត


ពិធីបុណ្យអារាមយៃ (Day) ត្រូវបានតុបតែងយ៉ាងត្រចះត្រចង់ដោយទង់និងផ្កា។
រូបថត៖ កុងខាញ


សត្វនាគធ្វើពីប៉ើតប៉ោងត្រូវបានលែងឲ្យហោះហើរដែលនិមិត្តរូបតំណាងឲ្យព្រះម៉ែ ១ ក្នុងចំណោមព្រះម៉ែទាំង ៣ អង្គ
យាងកាន់ឋានសួគ៍។ រូបថត៖ តឹតសើន


ភ្ញៀវទេសចរណ៍ពីគ្រប់ទិសគ្រប់ទីកន្លែងមកសក្ការៈបូជាព្រះម៉ែនៅវិហារទៀនហឿង (Tien Huong)
មុនពេលចូលរួមក្នុងពិធីដង្ហែ។ រូបថត៖ តឹតសើន


ពិធីដង្ហែព្រះម៉ែក្នុងពិធីបុណ្យអារាមយៃ (Day) ដើរឈានមុខគេគឺព្រះសង្ឃពីរអង្គនិងព្រះសង្ឃពីរអង្គទៀត
សូត្រមន្តព្រះពុទ្ធ។ រូបថត៖ កុងដាត


ស្នែងដង្ហែព្រះម៉ែលាវហាញ (Lieu Hanh) ធ្វើដំណើរពីវិហារទៀនហឿង (Tien Huong)។
រូបថត៖ កុងដាត


ស្នែងដង្ហែព្រះម៉ែថឿងង៉ាន (Thuong Ngan)។
រូបថត៖ ត្រឹនថាញយ៉ាង


ស្នែងដង្ហែព្រះម៉ែថ័យ (Thoai)។
រូបថត៖ ត្រឹនថាញយ៉ាង


ក្រុមដង្ហែព្រះម៉ែថឿងង៉ាន (Thuong Ngan) ត្រូវបានគ្របដណ្តប់កន្សែងពណ៌ក្រហមនិងពាក់សម្លៀកបំពាក់
ពណ៌ក្រហមដែរ ដូច្នេះបង្កើតបរិយាកាសឧឡារិក។ រូបថត៖ ត្រឹនថាញយ៉ាង


ពិធីដង្ហែបានទាក់ទាញប្រជាជនខេត្តណាមឌីញ (Nam Dinh) និងភ្ញៀវទេសចរណ៍មកពីគ្រប់ទិសគ្រប់ទី
ដែលមកចូលរួម។ រូបថត៖ ត្រឹនថាញយ៉ាង


ក្រុមដង្ហែធ្វើដំណើរការពីវិហារទៀនហឿង (Tien Huong) មកដល់វត្តទៀនហឿង (Tien Huong)។
រូបថត៖ កុងខាញ


ក្រុមដង្ហែនៅវត្តទៀនហឿង (Tien Huong)។
រូបថត៖ តឹតសើន


ក្រុមដង្ហែព្រះម៉ែលាវហាញ (Lieu Hanh) ចូលក្នុងវត្តទៀនហឿង (Tien Huong)។
រូបថត៖ តឹតសើន


ប្រជាជនមកពីគ្រប់ទិសគ្រប់ទីបានចូលរួមនិងអុជធូប នៅក្នុងពិធីបុណ្យអារាមយៃ (Day)។
រូបថត៖ ត្រឹនថាញយ៉ាង


ក្រុមដង្ហែព្រះម៉ែមកដល់វិហារទៀនហឿង (Tien Huong) វិញ។
រូបថត៖ កុងដាត

អារាមទាំងបីរួមមាន៖ អារាមធៀន (Thien) (តំបន់មេឃ) អារាមញ៉ាក (Nhac) (តំបន់ព្រៃភ្នំ) និងអារាមថ័យ (Thoai) (តំបន់ទន្លេទឹក)។ គ្រប់គ្រងអារាមនិមួយៗ គឺព្រះម៉ែមួយអង្គ ៖ ព្រះម៉ែថឿងធៀន (Thuong Thien) (ព្រះម៉ែមានអំណាចធំបំផុត) គ្រប់គ្រងតំបន់មេឃ ព្រះម៉ែថឿងង៉ាន (Thuong Ngan) (ព្រះម៉ែមានអំណាចធំទីពីរ) គ្រប់គ្រងតំបន់ព្រៃភ្នំ និងព្រះម៉ែថ័យ (Thoai) (ព្រះម៉ែមានអំណាចធំទីបី) គ្រប់គ្រងតំបន់ទឹកទន្លេ។

ព្រះម៉ែលាវហាញ (Lieu Hanh) បានសក្ការៈបូជានៅវត្តនិងអារាមជាច្រើនទូទាំងប្រទេសវៀតណាម ប៉ុន្តែអារាមយៃ (Day) គឺជាទីកន្លែងដែលរក្សាបានពិធីការដ៏ពិសេសនៃជំនឿនេះ ។ ពីព្រោះ តាមអ្នកស្រាវជ្រាវវប្បធម៌ ពិធីបុណ្យអារាមយៃ (Day) គឺផ្នែកដ៏សំខាន់មួយដែលរួមចំណែកក្នុង“រឿងរ៉ាវប្រវត្តិសាស្ត្រអំពីព្រះម៉ែលាវហាញ (Lieu Hanh) ”។ ប្រការនេះបានបង្ហាញថា អារាម (Day) មានអត្ថន័យក្នុងវប្បធម៌និងជំនឿសក្ការៈបូជារបស់ប្រជាជនវៀតណាម។

ព្រះ​ម៉ែ​លាវហាញ (Lieu Hanh) បាន​សក្ការៈបូជា​នៅ​វត្ត​និង​អារាម​ជាច្រើនទូទាំង​ប្រទេស​វៀតណាម​ ប៉ុន្តែ​អារាម​យៃ (Day) គឺ​ជាទីកន្លែង​ដែល​រក្សា​បាន​ពិធីការ​ដ៏ពិសេសនៃជំនឿ​នេះ​ ។ ពីព្រោះ​​ តាម​អ្នក​ស្រាវជ្រាវ​វប្បធម៌ ពិធី​បុណ្យ​អារាម​យៃ (Day) គឺ​ផ្នែក​ដ៏​សំខាន់​មួយ​ដែល​រួម​ចំណែក​ក្នុង“រឿង​រ៉ាវ​ប្រវត្តិសាស្ត្រ​អំពី​ព្រះម៉ែ​លាវហាញ (Lieu Hanh) ”។ ប្រការនេះ​បាន​បង្ហាញ​ថា អារាម ​(Day) មាន​អត្ថន័យ​​ក្នុង​​វប្បធម៌​និង​​ជំនឿ​សក្ការៈបូជា​របស់​ប្រជាជន​វៀតណាម។

ក្នុង​ឳកាសនេះ អារាម​យៃ (Day) ត្រូវបាន​តុបតែង​យ៉ាង​ត្រចះត្រចង់​ដោយ​ផ្កា​និង​ទង់។ ភ្ញៀវទេសចរណ៍​ពី​គ្រប់ទិសគ្រប់ទី​​មកអារាម​យៃ (Day) ជា​ច្រើន​កុះករ​ជាង​ថ្ងៃធម្មតា។ ​ប្រជាជន​មក​ទីនេះ​ដើម្បី​បួង​សួង​​ភព្វ​សំណាង សុខភាព​​និងជឿជាក់​ថា ​ព្រះម៉ែ​ទាំងបីអង្គ​នឹង​ជួយ​​ប្រជាជន​​និង​ផ្តល់​ភព្វ​សំណាង​ឲ្យ​គ្រួសារ​ទាំងឡាយ។ក្នុងពិធីបុណ្យនេះ ភ្ញៀវទេសចរណ៍​នឹង​ទស្សនា​បណ្តា​សកម្មភាពពិសេស​ដូចជា​៖ ពិធី​ដង្ហែ​ចន្លុះ ពិធីដង្ហែ​ស្នែងព្រះម៉ែ ពិធីច្រៀង​វ៉ាន់ (Van) ដុង (Dong)  ពិធីរៀប​អក្សរ…
 
ពិធីដង្ហែ​ចន្លុះ​បាន​ប្រព្រឹត្តិទៅ​​ តាំង​ពីយប់ថ្ងៃ​ទី៣ ខែ​មាឃ។ នេះគឺ​ជា​ពិធី​ការ​នេះបាន​​មាន​ពី​យូរ​លង់ណាស់​មកនេះហើយ ​និង​កាន់តែ​រៀបចំ​យ៉ាងធំធេង​ជាង។ ភ្លើងពិសិដ្ឋ​នេះ​​​​ត្រូវបាន​យក​ពី​វិហារទៀន​ហឿង (Tien Huong) បន្ទាប់ពី​បាន​អុជ​​ដល់​ចន្លុះ​ចំនួន ១០០០ ​និង​ផ្តល់​ឲ្យ​បង​ប្អូន​រស់នៅ​ក្នុង​តំបន់ និង​ប្រជាជន​កាន់ចន្លុះ​ដើរ​ជុំវិញ​អារាម​យៃ (Day)។ ពិធីនេះ​មាន​អត្ថន័យ​ថា​ ភ្លើង​​ជានិមិត្តរូបឲ្យ​​ពន្លឺ​ ដើម្បី​បំភ្លឺ​​ក្តី​ជឿ​ជាក់ ក្តី​សង្ឃឹម​និង​ជីវភាពសុខដុមរមនា សុភមង្គល​របស់​ប្រជាជន។

ជាពិសេស​ ក្នុងពិធីបុណ្យ​អារាមយៃ (Day) ​ពិធីដង្ហែ​ស្នែង​ព្រះម៉ែ​​គឺ​ពិធីការសំខាន់បំផុត។ រូបសំណាក​ព្រះម៉ែ​ទាំងបីអង្គ​ត្រូវ​បាន​ដង្ហែ​ដោយ​ស្នែង​ ដែលធ្វើ​ដំណើរ​ពី​​វិហារ​ព្រះ​ម៉ែ​ទៀន​ហឿង (Tien Huong) ដល់​វត្ត​ទៀន​ហឿង (Tien Huong) ដើម្បី​ថ្វាយ​ព្រះពុទ្ធ បន្ទាប់​ពី​នឹង​ត្រឡប់​ទៅ​វិញ។

 

ពិធី​​បុណ្យអារាម​យៃ (Day) មាន​បណ្តា​សកម្មភាព​ពាក់​ព័ន្ធនឹង​ជំនឿ​សក្ការៈបូជា​ព្រះម៉ែដែល​បាន​ក្លាយទៅ​ជា​បេតិកភណ្ឌវប្បធម៌អរូបី - តំណាង​ឲ្យ​​មនុស្ស​ជាតិ​ត្រូវបាន​អង្គការ​ UNESCO ទទួល​ស្គាល់​ហើយ។ បេតិកភណ្ឌនេះ​បាន​រួមចំណែក​និងធ្វើឲ្យ​ស្អាត​ថែមទៀត​នូវ​វប្បធម៌​ពិសេស​របស់​ប្រជាជន​វៀតណាម។

ពិធីដង្ហែ​ស្នែង​បាន​​ប្រព្រឹត្តិទៅ​យ៉ាង​ច្រើន​កុះករ​ ដោយ​មាន​ការចូលរួម​របស់​ប្រជាជន​រស់​នៅ​ទីនោះ​និង​ភ្ញៀវទេសចរណ៍រាប់​ម៉ឺន​នាក់។ បណ្តាក្រុម​រាំមុង​សាយ  …. មាន​គ្រប់ពណ៌​ដែល​បង្កើត​បរិយាកាស​សប្បាយរីករាយ​និង​ឧឡារិក​ប្រកបដោយ​​វប្បធម៌ពិធីបុណ្យ​របស់​ប្រជាជន​វៀតណាម។ ជាពិសេស​ក្នុងពិធីដង្ហែដែលធ្វើដំណើរ​ពីវិហារ​ទៀន​ហឿង (Tien Huong) ​មាន​សត្វ​នាគ​បីក្បាល​ធ្វើ​ពី​ប៉ើក​ប៉ោង​នឹង​លែងឲ្យ​ហោះ​ ​​ប្រការ​នេះ​និមិត្តរូបតំណាងឲ្យ​ព្រះម៉ែទាំងបីអង្គ​​យ៉ាង​ទៅ​ឋាន​សួគ៌./.


រូបអារក្ស ង្វៀនតឹតគីមហ៊ុង (Nguyen Tat Kim Hung) សក្ការៈបូជាពិធីហៅដុង (hau dong)
ពិធីការពិសេសក្នុងជំនឿសក្ការៈបូជាព្រះម៉ែទាំងបីអង្គរបស់ប្រជាជនវៀតណាមនៅវិហារទៀនហឿង (Tien Huong)។
រូបថត៖ ត្រឹនថាញយ៉ាង


ភ្ញៀវទេសចរណ៍ពីគ្រប់ទិសគ្រប់ទីសប្បាយរីករាយនិងចូលរួមក្នុងបណ្តាសកម្មភាពដែលប្រព្រឹត្តិទៅ
នៅអារាមយៃ (Day)។ រូបថត៖ ត្រឹនថាញយ៉ាង


ពិធីរៀបអក្សរក្នុងពិធីបុណ្យអារាមយៃ (Day) បានប្រព្រឹត្តិទៅនៅវិហារទៀនហឿង(Tien Huong)។
រូបថត៖ ង្វៀនឡុងហ៊ឹង

 

អនុវត្ត៖ តឹត​សើន ថាញ​យ៉ាង កុង​ដាត កុង​ខាញ ង្វៀនឡុង​ហ៊ឹង


Top