• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបុណ្យសឹង្ហបុរីនៅទីក្រុងហាណូយ


 កម្មវិធីសិល្បៈសឹង្ហបុរីនៅពិធីបុណ្យ (រូបថត៖ TTXVN) 
 

 ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ​២០១៩ នៅតំបន់រូបបដិមារស្ដេច Ly Thai To ខ័ណ្ឌ Hoan Kiem រដ្ឋធា​នី​ហាណូយ អគ្គនាយកដ្ឋានទេសចរណ៍សឹង្ហបុរីបាន សហការជាមួយស្ថានទូតសឹង្ហបុរីប្រចាំហាណូយ រៀបចំ​ពិធី​បុណ្យ​សឹង្ហបុរី។

ពិធី​បុណ្យដែលត្រូវបានរៀបចំឡើងជាលើកដំបូងនៅទីក្រុងហាណូយនេះ គឺជា​សកម្ម​ភាព​ស្នូល​នៃ​យុទ្ធ​នា​កា​រផ្ស​ព្វផ្សាយ​ពាណិជ្ជសញ្ញាប្រទេសសឹង្ហបុរី។ មកដល់ពិធីបុណ្យនេះ ភ្ញៀវទេសចរនឹងត្រូវបានឃើញដោយផ្ទាល់ភ្នែកនូវ លក្ខណៈ​វប្បធម៌ដ៏ពិសេសដោយឡែកនានានៃប្រទេសសឹង្ហបុរី តាមរយៈសកម្ម ភាពសម្បូរបែបដូចជា៖ ពិព័រ​ណ៍​សិល្បៈ​ កា​រចាក់បញ្ចាំងខ្សែភាពយន្តនៅទីសាធារណៈ ការទទួលទានម្ហូបអាហារតាមដងវិថីដែលមានលំដាប់ Michelin ការ​ទៅទិញ​ ទំនិញនៅតំបន់តាំងបង្ហាញម៉ូដ ជាដើម។

​ថ្លែងនៅពិធីបើកពិធីបុណ្យ លោក Keith Tan ប្រធានអគ្គនាយកដ្ឋាន ទេសចរណ៍សឹង្ហបុរីបានអោយដឹងថា ព្រឹត្តិ​ការណ៍​នេះជាកាលានុវត្តភាពដើម្បី អោយសឹង្ហបុរីឧទ្ទេសនាមអ្វី​ៗដ៏​ល្អ​អស្ចារ្យ​បំផុត​នៃ​ប្រទេស​នេះ​ទៅ​កាន់​ប្រជា​ជន​វៀតណាម។ នេះក៏ជាឱកាសដើម្បីអោយប្រជាជនវៀតណាមស្វែងយល់ពី ប្រទេសសឹង្ហបុរី​តាម​រយៈ​វប្បធម៌​ សិល្បៈនិងចំណី​អាហារផ​ងដែ​រ៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top