• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពិធីបិទបញ្ចប់ជំរុំវិស្សមកាលយុវជន និស្សិតវៀតណាមទូទាំងអឺរ៉ុប ឆ្នាំ២០១៨


 សកម្មភាពយ៉ាងរស់រវើកនៅ ជំរុំវិស្សមកាលយុវជននិស្សិតវៀតណាមទូទាំងអឺរ៉ុប ឆ្នាំ២០១៨

ក្រោយរយៈពេល៣ថ្ងៃដោយមានសកម្មភាពដ៏រស់រវើក ជំរុំវិស្សមកាលយុវជន- និស្សិត​វៀត​ណាម​ទូទាំង​ទ្វីប​អឺរ៉ុប​ឆ្នាំ​២០១៨​ ( Duna Camp 2018) បានបិទបញ្ចប់ នាយប់ថ្ងៃទី១៩ ​ខែសីហា នៅទីក្រុង Buda​pest ប្រទេសហុងគ្រី។​
 
ថ្លែង​មតិក្នុងពិធីបិទនេះ ប្រធានសមាគមនិស្សិតវៀតណាមប្រចាំនៅហុងគ្រី និងជា​ប្រធាន​រៀប​ចំ​ជំរុំ​វិស្សម​កាល​​ឆ្នាំ២​០១៨ លោក Nguyen Anh Tu បានលើកច្បាស់ថា  ជំ​រុំវិស្សម​កាល​នេះបាន​ប្រព្រឹត្ត​ទៅប្រកប​ដោយ​ជោគ​​ជ័យ ក្នុងនោះមានសកម្មភាព ក​ម្មវិធីល្អជាច្រើន ដើម្បីជួយឲ្យយុវជ​ន-​និស្សិត វៀត​ណាម​មក​ពី​បណ្តាប្រទេស​អាចរាប់អាននឹងគ្នា សិក្សាអំពីបទពិសោធន៍ដ៏មាន តម្លៃ ​ក៏ដូចជាក្នុងជីវភាពរស់នៅផង​ដែរ។ ដោយ​​មាន​កម្មវិធីស្វែងយល់អំពី ប្រវត្តិសាស្ត្រ វប្បធម៌ជនជាតិ​ ជំនួបប្រាស្រ័យទាក់ទងគ្នា ធ្វើទស្សនា ​លេង​ល្បែង​ កំ​សាន្ត និងប្រឡងចំណេះដឹង ជំរុំវិស្សមកាលឆ្នាំ២០១៨ បា​នក្លាយទៅជាកន្លែង មួយ សំរាប់យុ​វជន និស្សិត​​ទាំង​ឡាយបង្ហាញទេពកោសល្យ បញ្ញានិង​កម្លាំងវ័យ ក្មេងរបស់ខ្លួនផងដែរ។ នៅក្នុងពិធីបិទ​នេះ តំណាង​​គណៈកម្មការរៀបចំជំរុំវិស្សម កាលយុ​វជន- និស្សិត​វៀត​ណាម​ទូទាំង​ទ្វីបអឺ​រ៉ុប​បាន​ប្រគល់​សិទ្ធជាម្ចាស់​ផ្ទះ​រៀប​ចំ​ ជំរុំវិស្សមកាលឆ្នាំ២០១៩ ជូនដល់សមាគ​មនិស្សិតវៀតណាមប្រចាំនៅហូឡង់​៕

 

 តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top