• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

ពាងដាក់កំបោរក្នុងវប្បធម៌វៀតណាម

មិនមែនគ្រាន់​តែជារបស់​សម្រាប់ដាក់​កំបោរ បម្រើឲ្យ​ទំនៀម​ទម្លាប់​ហូប​ស្លាម្លូរ​ប៉ុណ្ណោះ​ទេ ពាង​កំ​បោរ​​​ឆ្លង​កាត់​ជាច្រើន​ជំនាន់ នៅ​មាន​ខ្សែ​ស្រ​ឡាយ​ជិត​ឌិត​ជាមួយ​ប្រពៃណី​ និង​ វប្បធម៌ ជា​ពិសេស​រឿង​​ព្រេង​​ស្លាម្លូរ​ និង​ ទំនៀម​ហូបស្លាម្លូរ របស់​ជន​ជាតិ​វៀត​ណាម​។

មិនត្រឹម​តែជន​ជាតិវៀតណា​ម​ទេ ហូ​បស្លាម្លូរ​នៅជា​ទំនៀម​ទម្លាប់​មួយមាន​អាយុកាល​យូរ​យារ​ណាស់​មក​ហើយ​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។ ក​ញ្ចប់ស្លាម្លូរ​នៅជាស្ពា​នត​ភ្ជាប់​ទំនាក់​ទំនង​សង្គម គ្រ​ប់វណ្ណៈ​ទាំង​អស់​។ ពាក្យ​ស្លោក​វៀត​ណាម​មានឃ្លាមួយ​ថា៖ “ក​ញ្ចប់ស្លាម្លូរ​ជាហេតុ​ដើម​នៃរឿងរ៉ា​វទាំង​ឡាយ”​ បំផុត​គឺក្នុង​ពិធី​រៀប​អាពាហ៍​ពិពាហ៍​​មង្គល​ ស្លាម្លូរមា​នមក​តាំងពីយូ​រយាណាស់​មកហើយ​ ហើយ​បានក្លាយ​ជារូបភាព​តំណាង​ឲ្យក្តីប៉ង​ប្រាថ្នា​ ផ្សារ​ភ្ជាប់​ចង់ស្ពាន​មេត្រីរស់​នៅជាមួយ​គ្នាអស់​មួយជីវិ​ត របស់​គូស្នេហ៍វ័​យក្មេង​។ មេបា​ចាស់​ទុំទាំង​ទ្វេនឹង​ហូប​ម្លូរ​បៀក​កំបោរ​ជាមួយ​ស្លាខ្ចីស្រស់ ចា​ប់ពីនោះមក​ ពាង​កំបោរ​កើត​ឡើង ពាង​ធុញ​តូច​អាច​ដាក់​ចូល​ក្នុង​កា​បូប​ ហឹ​ប​ស្លា រហូត​ដល់ពាង​ធុញធំអាច​ដាក់​កំបោរ រាប់គីឡូក្រាម​ឯណោះ​។

ពាង​កំបោរ​ធម្មតា​មាន​រូបមូល លើ​ពាងមានមាត់​តូច​មួយ  ជាទី​កន្លែងសម្រា​ប់យកកំ​បោ ចេញពី​ពាង​ដោយ​ស្លាប​ព្រាកំបោរ​។ រា​ល់ពេលដែល​ស្លាបព្រា​ឆ្លងកាត់​មាត់​ពាង  ឬ​ដោយគោ​លគំនិ​តនៃអ្នក​ប្រើប្រាស់​ កំបោរ​ត្រូវ​កៀរ​បៀក​ផ្ទាល់នឹង​មាត់​ពាង​។ តា​មពេលវេ​លា មា​ត់ពីងនឹ​ងក្រាស់ឡើ​ងកើ​តជា​ករ​ពាង  ​ជួន​កាល​បិទ​ជិត​ទាំង​មាត់​ពាង​ទៀត​ផង ខ​ណៈនោះពាង​កំបោរគឺ​មិនអាច​ប្រើប្រាស់​បាន​ទៀត​ឡើយ​។ ក្នុ​ងជីវភាព​រស់​នៅ ក្រុមគ្រូសា​រជ​នជាតិ​វៀត​ណាម ពា​ងកំបោរ​តែង​បានប្រើប្រា​ស់ច្រើន​ក្នុងជីវភា​ពប្រ​ចាំថ្ងៃ​។​ ពេ​លប្រើប្រា​ស់យូ​រ​ទៅ កំបោរ​នៅក្នុង​ពាង​រឹងឬពា​ងប្រែះ ​ម្ចាស់ផ្ទះនឹង​ទិញពាង ​ថ្មី។ពាង​កំបោរ​ចាស់ បាន​យកទៅ​ដាក់ក្រោ​មដើម​ជ្រៃកល្ប​ព្រឹក្ស​ ឬ​ដាក់ក្បែ​រខ្ទ​មអ្នក​តា ទីស្កា​របូជាជា​ដើម..​.។ល។


 ពាងកំបោរមានអាយុកាលពីសម័យរាជ្យវង្សលី (Ly) (១០០៩ - ១២២៥)។

ពាងកំបោរមានអាយុកាលពីដើមសម័យរាជ្យវង្សត្រឹន (Tran) (១២២៦ - ១៤០០)។

ពាងកំបោរបង្ហាញពីការរួមប្រាស្រ័យ រវាងវប្បធម៌ត្រឹន (Tran) - ចម្បា ដំណាក់កាលរាជបុត្រី ហ្វៀនត្រឹន (Huyen Tran)
បានមហាក្សត្រត្រឹន (Tran)លើកឲ្យស្តេចចម្បា
ធ្វើជាអ្នកម្នាងនៅដើមសតវត្សទី១៤។


ពាងកំបោរមានអាយុកាលពីរាជ្យវង្សម៉ាក (Mac) (១៥២៧ - ១៥៩២)

ពាងកំបោរមានអាយុកាលពីសម័យកាលក្រោយហូវឡេ (Hau Le) (១៤២៧ - ១៥៩២) ធ្វើអំពីដីដុត។

ពាងកំបោរមានអាយុកាលពីរាជ្យវង្សង្វៀន (Nguyen) (១៨០២ - ១៩៤៥)។

ពាងកំបោរធ្វើពីសេរាមិច កីម៉ាយ (Cay Mai) នៅមានពណ៌កាចាបៃតងជាលក្ខណៈពិសេសដោយឡែក។

ពណ៌កាចាសេរាមិចលើពាងកំបោរនៅរក្សាបានដូចសភាពដើម ខណៈដែលឆ្លងកាត់រាប់រយឆ្នាំមកហើយ។

ពាងកំបោរខ្នាតធំ។

ពាងកំបោរអាចបានធ្វើពីវត្ថុធាតុដូចជាសេរាមិច មានលាបថ្នាំកាចា។

របៀបតុបតែងលើពាងកំបោរ ក៏សម្បូរបែបទៅដោយក្បូរក្បាច់រចនាផ្សេងគ្នា។







ពាងកំបោរមានបង្កាន់ដៃសម្រាប់កាន់ បានរចនាខុសពីគ្នា តាមសម័យកាលនីមួយៗ។

ប្រភេទពាងកំបោរសម្បូរបែបទៅដោយរូបរាងនិងខ្នាត។

ពាងកំបោរបាន​ធ្វើអំពីវត្ថុ​ធាតុ​ផ្សេងៗ​ពីគ្នាដូច​ជា៖ សេរាមិ​ចលាប​ថ្នាំកាចា​ពណ៌ស​ ខៀវ ឬ​ដោយជា​តិស្ពាន់,​ មានដៃកាន់ ឬ​មិនមាន​ដៃកាន់ ទំហំ​ខ្នាតរបស់​ពាងកំបោរ​មាន​ច្រើន​បែប​ណាស់ មាន​ពាង​ប្រើប្រាស់​ផ្ទាល់​ខ្លួន ទំហំ​តូច​ល្មម​ ប៉ុន្តែ​ ពាងសម្រាប់​ពិធីមាន​ខ្នាតទំ​ហំធំ​ណាស់​។ ក្បា​ច់រចនាលើ​ពាងកំបោ​រក៏សម្បូ​របែប​ដែរ ដោយ​មាន​ក្បាច់​រចនា​ ឬ ​រូបគំនូរព​ណ៌ដ៏ស្រទ​ន់ ល្វ​ត់ល្វន់។​ ប្រភេទ​ពាងខ្លះ​មានរូប​រាងដូច​ប៉ាន់​តែ ឬ ក្រឡ ​យោង​ទៅ​តាម​​អារម្មណ៍ច្នៃ រ​បស់សិប្បក​រដែល​បង្កើត​ពាង​កំបោ​រ​។

មិន​មែនគ្រាន់តែជារបស់មួយ សម្រាប់​ដាក់កំបោ​របម្រើទំ​នៀមទ​ម្លាប់ហូ​បស្លា​ម្លូរប៉ុណ្ណោះ​ទេ ពាង​កំបោរ​ បាន​ឆ្លង​កាត់​សម័យ​កាល​យូរលង់​ណាស់​មក​ហើយ នៅតែមា​នការទំនា​ក់ទំនងជិ​តស្និទ្ធ ជាមួយ​ទំនៀមទ​ម្លាប់ និង​វប្បធម៌​វៀត​ណាម​។ ជា​ពិសេស ខណៈនិយាយដល់​ពាងកំបោរ ជន​ជាតិវៀតណាម​ប្រើនាម​សព្ទ​ហៅថា ​“លោក​” មិន​បាន​ប្រើវចន​សព្ទ “ប្រដាប់” ឬ “គ្រឿង” ជាធម្មតានោះ​ទេ។ ពេ​លហៅពា​ងកំ​បោរ​ជា “លោកពា​ងកំ​បោរ” គឺគេ​បានប្រើវិធី​បុគ្គលិក​លក្ខណៈទៅលើ​ពាង​កំបោរ នៅទី​នេះគឺបង្ហាញ​ពីភាពគោរព​របស់​ជនជាតិ​វៀត​ណាម ចាត់​ទុក​ពាង​កំបោរដូច​ជាសមាជិ​កម្នាក់​ក្នុងគ្រួ​សារ។ ហើ​យជាធ​ម្មតា ​“លោកពាង​កំបោ​រ” មាន​តួនាទី​សំខាន់ ជិត​ស្និទ្ធ ក្នុង​ជីវភាពរស់​នៅប្រចាំថ្ងៃ របស់​គ្រួសារ​នីមួយ​ៗ។

រូប​ភាព “លោ​កពាងកំ​បោរ” ជួ​នកាលងា​យស្រួល​ធ្វើឲ្យម​នុស្សយើ​ងស្រ​មៃ ដល់រូ​បភាព​សិ្នទ្ធស្នាល រប​ស់លោក​យាយ​ អ្នកម្តាយ, នឹក​ដល់ពិធីអាពាហ៍​ពិពាហ៍​មង្គល មនុស្ស​គ្រប់​គ្នាជួប​ជុំគ្នា ពុះស្លា​ បៀក​កំ​បោរ កញ្ចប់​ស្លាម្លូរ​ជា​មួយ​សំណើច រឿង​រ៉ាវពីនេះពី​នោះ...​។ល។ ទាំ​ងអ​ស់សុទ្ធតែជា​តម្លៃវប្បធម៌​ប្រពៃណីយូរ​លង់​ណាស់​មក​ហើយ ដែល​មាន​អត្ថន័យ​ជ្រាវជ្រៅនៅ​ក្នុងជីវិត​ស្មារតី របស់​ជនជាតិ​វៀតណាម​ជាច្រើន​ជំនាន់​៕

​ 

អត្ថបទ៖ ង្វៀនវូថាញដាត  រូបថត៖ ដាំងគីមផឿង


វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

មកកាន់​ប្រទេសវៀតណាម​កាលពី​ឆ្នាំ​១៩៩៥ វិចិត្រការិនី​​ជនជាតិ​ជប៉ុន​ Ando Saeko បាន​ចំណាយ​រយៈពេល​ជិត​៣០ឆ្នាំ​ សម្រាប់បុព្វហេតុ​របរ​សិល្បៈគំនូរ​​ខ្មុក​ម្រក្សណ៍​ និងរបរ​ថ្នាំពណ៌​​ប្រពៃណរបស់​វៀតណាម​។

Top