• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពលកម្មឆ្លៀតយកឱកាសក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០


 ពលកម្មឆ្លៀតយកឱកាសក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០

 បដិវត្តន៍​ឧស្សាហកម្ម​លើកទី៤ ដោយផ្សារភ្ជាប់ជាមួយសមិទ្ធិផលយ៉ា​ងលោតផ្លោះ ស្តីអំពីបច្ចេកវិទ្យា អ៊ីនធើណែត​ បច្ចេកទេសឌីជីថល ជាដើម បាននិងកំពុងអភិវឌ្ឍន៍ យ៉ាងឆាប់រហ័សនៅលើពិភពលោក។ អ្នកជំនាញ​ខាងសេដ្ឋកិច្ចបានឲ្យដឹងថា បដិវត្តន៍ឧស្សាហកម្ម ៤.០ នឹងផ្លាស់ប្តូរទាំងស្រុងជីវិត ការងារ និងផលិត​កម្ម របស់យើង ជាពិសេសគឺវិស័យពលកម្ម។ 
 
វៀត​ណាមក៏មិនឈរនៅខាងក្រៅនៃ ការជះឥទ្ធិពលរបស់បដិវត្តន៍នេះ ជាពិសេស​គឺ​ពែល​ដែល​កម្លាំង​ពលករ​នៅតែ​មានច្រើន​សម្បូរក៏ប៉ុន្តែខ្វះសមត្ថភាពនិងជំនាញវិជ្ជាជីវៈ​។ អតីតអនុ ប្រធាន​គណៈកម្មាធិការ​កម្ម​វិធី​ជាតិ​ស្តី​ពីឧស្សាហកម្ម ៤.០នៃក្រសួងការងារ អតីតយុទ្ធជននិងសង្គមកិច្ចវៀតណាម លោកសាស្ត្រាចារ្យ Nguyen Le Minh ​ បានឲ្យដឹងថា៖
 
« និយាយ​រួម ប្លុកអាស៊ាន ដែលក្នុងនោះមានប្រទេសវៀតណាម ពលករវ័យ ក្មេងមានអត្រាខ្ពស់ មានភាព​ស្វាហាប់​ និងរស់រវើក ក៏ប៉ុន្តែទីផ្សារពលកម្មជាផ្សារ មួយដែលមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លាផងដែរ។ ដើម្បី​ទទួលបានជោគជ័យក្នុងការប្រកួតប្រជែងនោះ យុវវ័យត្រូវបានខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំង​កាយ​ចិត្ត​របស់​ខ្លួននិង​មានមុខរបរធ្វើការមួយពុំជាមិនខានឡើយ។ ខ្ញុំគិតថាដើម្បីឈាន​ចូល​ទីផ្សារ​ពលកម្ម​ល្អគឺត្រូវ​ទាម​ទា​រឲ្យ មាន​អាវុធដ៏​ល្អប្រសើរ​មួយ ដែលអាវុធនោះ​គឺជាមុខរបរដ៏ឆ្លាតវៃផ​ងដែ»៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top