• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

ពពករសាត់លើខ្នងភ្នំខាវផា (Khau Pha)

ស្ថាននាមខ្នងភ្នំខាវផា (Khau Pha) (ស្រុកមូកាំងចាយ - Mu Cang Chai ខេត្តអៀនបាយ - Yen Bai) មិនត្រឹមតែទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ នៅរដូវនាំទឹកចូលស្រែ ឬរដូវស្រូវទុំ នៅទាំងមាន​សោភណភាព​ល្អឥខ្ចោះ ពេលដែលមានពពករសាត់វិលវល់លើដងព្រៃព្រឹក្សា វាលស្រែកាំជណ្តើរ ភូមិស្រុកជនជាតិម៉ុង (Mong) ជនជាតិថៃ (Thai)។ 

តាមការណែនាំរបស់អ្នកធ្វើដំណើរនៃក្រុមហ៊ុនទេសចរណ៍ រដូវពពកនៅទិសពាយព្យ តែងបានឧទ្ទេសនាមតែតំបន់ល្បីៗដូចជា៖ តាសួគ៌ (Ta Xua) ម៉ុកចូវ (Moc Chau) (ខេត្តសើនឡា - Son La) ហ្វាងឡៀនសើន (Hoang Lien Son) អ៊ីទី (Y Ty) (ខេត្តឡាវកាយ - Lao Cai) ប៉ុន្តែមានចំនួនតិចដែលរលឹកដល់សម្រស់រដូវពពករសាត់ នៅដងភ្នំខាវផា (Khau Pha)។ យើងខ្ញុំមានពេលជិត១០ឆ្នាំ ជារៀងរាល់ឆ្នាំតែងធ្វើដំណើរទៅកាន់ទីនេះពីរលើក តែបានជួបនូវទេសភាពពពករសាត់ មកដណ្តប់លើភូមិស្រុក វាលស្រែកាំជណ្តើរ មានតែម្តងគត់។
 

រដូវពពករសាត់លើខ្នងភ្នំខាវផា (Khau Pha) តែងមាននៅខែតុលាឆ្នាំនេះ រហូតដល់ខែមីនាឆ្នាំក្រោយ។ 

ជនជាតិម៉ុង (Mong) នៅភូមិឡិមម៉ុង (Lim Mong) ឃុំខាវផា (Khau Pha) ឱ្យដឹងថា នៅដងភ្នំខាវផា (Khau Pha) នេះ មានអព្ទចុះច្រើនជាងពពក មានន័យថា នៅរដូវចុះអព្ទ ទូទាំងដងភ្នំនេះគ្របដណ្តប់ទៅដោយអព្ទក្រាស់ អ្នកធ្វើដំណើរឆ្ងាយពីគ្នាប្រហែល៣ - ៤ម៉ែត្រ គឺមិនអាចមើលឃើញគ្នាឡើយ។

ហេតុនេះ ជនជាតិម៉ុង (Mong) ជនជាតិថៃ (Thai) រស់នៅក្រោមពពកនេះ បានអ្នកតំបន់ស្រុកអៀនបាយ (Yen Bai) ប្រៀបដោយមានកន្សោមពាក្យពេចន៍ថា “ពិសាពពក ផឹកខ្យល់ ដង្ហើមអព្ទ”។ ក៏ដោយសារអាកាសធាតុមិនអំណោយផលនេះ អ្នកស្រុកនៅទីនេះ មានកម្លាំងធន់និងភាពច្នៃប្រតិដ្ឋលើពលកម្មយ៉ាងអស្ចារ្យ តាំងពីការសង់ផ្ទះរបាំងខ្យល់ បង្អែកលើខ្នងភ្នំ រហូតដល់សកម្មភាពមមាញឹកធ្វើការលើវាលស្រែកាំជណ្តើរ ពីជំនាន់មួយទៅជំនាន់មួយ ដើម្បីបង្កើតស្បៀងអាហារសម្រាប់ចិញ្ចឹមជីវិត។


ពពករលាត់លើជ្រលងភ្នំខាវផា (Khau Pha) នៅរដូវនាំទឹកចូលស្រែ។ រូបថត៖ ផុងធូ/កាសែតរូបភាពវៀតណាម

 

ផ្លូវជាតិលេខ៣២ បត់បែននៅលើដងភ្នំខាវផា (Khau Pha) មើលទៅលេចអណ្តែត ក្រោមពពកពេលព្រឹក។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម

 

ពពករលាត់លើភូមិស្ថានជនជាតិម៉ុង (Mong) សំឡឹងមើលពីខ្នងភ្នំខាវផា (Khau Pha)។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម

 

ជនជាតិម៉ុង (Mong) នៅភូមិឡិមម៉ុង (Lim Mong) ឃុំខាវផា (Khau Pha) ភ្ជួររាស់លើវាលស្រែកាំជណ្តើរ ក្រោមលំហចុះអព្ទ ផ្សែងសាយសព្វ។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម

 

គ្រួសារជនជាតិម៉ុង (Mong) ម្នាក់ រស់នៅដាច់ស្រយាល នៅជាយខ្នងភ្នំខាវផា (Khau Pha)។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម

 
សកម្មភាពប្រចាំថ្ងៃ របស់ជនជាតិម៉ុង (Mong) រស់នៅក្បែរខ្នងភ្នំខាវផា (Khau Pha)។ រូបថត៖ ផុងធូ/កាសែតរូបភាពវៀតណាម

លើមួយនោះ យើងខ្ញុំឡើងភ្នំមូកាំងចាយ (Mu Cang Chai) ត្រូវចំនឹងថ្ងៃចុះអព្ទក្រាស់ ក្លាយជាភ្លៀង។ អព្ទក្រាស់រហូតដល់រថយន្តបង្ខិតបន្តិចម្តងៗ នៅលើខ្នងភ្នំខាវផា (Khau Pha) ដោយសារងងឹតដាសជិតចាក់ភ្នែកពុំយល់ មើលឃើញអ្វីៗប្រាកដ។ យប់ដេកលើខ្នងភ្នំ ភ្លៀងស្រោចដូចចាក់ទឹក ចិត្តកង្វល់បារម្មណ៍ ដោយមិនអាចធ្វើដំណើរទៅកាន់ស្ថាននាម ឡាផានតឹន (La Pan Tan) ចេគូញ៉ា (Che Cu Nha) ឬជ្រលង់ភ្នំខាវផា (Khau Pha)  ដើម្បីគយគន់ទេសភាពនាំទឹកចូលវាលស្រែ។ ប៉ុន្តែមេភ្លៀងមួយនេះ បងប្អូនជនជាតិម៉ុង (Mong) ជនជាតិថៃ (Thai) នៅទីនេះ សប្បាយចិត្តខ្លាំងណាស់ ដោយសារមានទឹកចូលស្រែ ផ្តល់ភាពងាយស្រួលសម្រាប់វប្បកម្មស្រូវថ្មី។
 

ខ្នងភ្នំខាវផា (Khau Pha) ជាខ្នងភ្នំគ្រោះថ្នាក់ វែងបំផុត ទម្រផ្លូវជាតិលេខ៣២ ដែលមានប្រវែង៣០គីឡូម៉ែត្រ តភ្ជាប់ខេត្តពីរ អៀនបាយ (Yen Bai) និងឡាយចូវ (Lai Chau)។ ខ្នងភ្នំខាវផា (Khau Pha) ឆ្លងកាត់ស្ថាននាមល្បីឈ្មោះជាច្រើនដូចជាវាលស្រែកាំជណ្តើរនៅ ឡាផានតឹន (La Pan Tan) ទូលែ (Tu Le) ចេគូញ៉ា (Che Cu Nha) ខាវផា (Khau Pha) ណឹម (Nam) មានកម្ពស់ ១.២០០ម៉ែត្រ រហូតដល់១.៥០០ម៉ែត្រ បើប្រៀបនឹងកម្រិតទឹកសមុទ្រ។

ព្រឹកស្អែក ក្រោយពេញក្រោកពីដំណេក ទីរួមស្រុកមូកាំងចាយ (Mu Cang Chai) ស្ថិតនៅលើខ្នងភ្នំខាវផា (Khau Pha) សំឡឹងមើលដូចនៅក្រោមស្បៃអព្ទក្រាស់។ ខ្យល់ត្រជាក់សព្វរាងកាយ យើងខ្ញុំបណ្តោយតាមផ្លូវជាតិ​លេខ​៣២ បត់បែន ឆ្លងកាត់ជ្រលងភ្នំ ឆ្ពោះទៅកាន់ជ្រលងភ្នំខាវផា (Khau Pha) សប្បាយចិត្តពេលឃើញពពករសាត់កាត់កំពូលភ្នំខាវផា (Khau Pha) បង្អោនចុះវាលស្រែដែលកំពុងពេញប្រៀបទៅដោយទឹកថ្លា។

យើងខ្ញុំបានកត់ត្រាកាលៈទេសៈសោភណល្អត្រចះនេះ។ ក្រោយមក រូបថតទាំងនេះ យើងខ្ញុំលាងពង្រីកខ្នាតធំ ព្យួរនៅផ្ទះ នៅទីកន្លែងធ្វើការ និងព្រីនជួនមិត្តភក្តិសាច់ញាតិ។ រូបថតដែលយើងខ្ញុំចែករំលែក មិត្តភក្តិអ្នកថតរូបជំនាញ ក៏ត្រៀមបម្រុងសម្ភារៈ នឹងស្វែងរកសំណាងបានជួបទេសភាពស្រស់អស្ចារ្យ ប្រកបទៅដោយពពកអណ្តែតរសាត់ ដណ្តប់លើវាលស្រែកាំជណ្តើរនៅទីនេះ៕

អត្ថបទ៖ កុងដាត រូបថត៖ កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង​


វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

មកកាន់​ប្រទេសវៀតណាម​កាលពី​ឆ្នាំ​១៩៩៥ វិចិត្រការិនី​​ជនជាតិ​ជប៉ុន​ Ando Saeko បាន​ចំណាយ​រយៈពេល​ជិត​៣០ឆ្នាំ​ សម្រាប់បុព្វហេតុ​របរ​សិល្បៈគំនូរ​​ខ្មុក​ម្រក្សណ៍​ និងរបរ​ថ្នាំពណ៌​​ប្រពៃណរបស់​វៀតណាម​។

Top