• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

ពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសរវាងវៀតណាម -ឡាវ

កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមដែលបានរួម​វិភាគទាន​​យ៉ាងច្រើន​ ថែមទាំងរួម​ជាមួយកងទ័ពនិង​ប្រជាជន​​ឡាវ​​បំពេញភារកិច្ចរបស់ខ្លួនប្រកបដោយ​ជោគជ័យ ​សំដៅ​ដើម្បី​​ទទួលបានជ័យជំនះ​ទាំងស្រុង​ ក្នុងបដិវត្តន៍ទាំងពីរ៖ ការតស៊ូប្រឆាំងនឹង​អាណានិគម​បារាំង​ និងចក្រពត្តិអាមេរិកឈ្លានពាន ដើម្បីពង្រឹងទំនាក់​ទំនងមិត្តភាព សាមគ្គីភាព​ពិសេស​រវាង​វៀតណាម​និង​ឡាវ​។

កាលពី ៧០ ឆ្នាំមុន នាថ្ងៃទី ៣០ ខែតុលា ឆ្នាំ ១៩៤៩ កងទ័ពស្ម័គ្រចិត្តវៀតណាមបានបង្កើតឡើងជាផ្លូវការ។ អនុវត្តន៍តាមប្រសាសន៍របស់លោកប្រធានហូជីមិញ (Ho Chi Minh) ៖“ ជួយប្រជាជននៃប្រទេសមិត្តមាន​ន័យ​ថា​ជួយ​ខ្លួនឯង” កម្មាភិបាល កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមជាច្រើនជំនន់ ដែលមិនខ្លាចការលំបាកលំបិននៅឡើយទេ គេបានឆ្លងកាត់ឧបសគ្គជាច្រើន ទទួលយករាល់ការលះបង់ សំដៅរួមជាមួយកម្លាំងឡាវ ធ្វើបដិវត្តន៍ នៅប្រទេសឡាវ។

ចាប់ពីឆ្នាំ ១៩៤៩ ដល់ឆ្នាំ ១៩៥៣ សកម្មភាពភាគច្រើនគឺគណៈកម្មការស្ម័គ្រចិត្ត  ក្រុមកម្លាំងប្រដាប់អាវុធឃោសនា កងអនុសេនាធំឯករាជ្យ កងទ័ពវៀតណាមរួមជាមួយកម្មាភិបាល មន្ដ្រីឡាវធ្វើដំណើរទៅកាន់បណ្តាភូមិ​ និងបានអនុវត្ត“ បីរួម” ជាមួយប្រជាជន ឃោសនានិងចលនាប្រជាជន ដើម្បីចូលរួមក្នុងការតស៊ូ កសាងមូលដ្ឋាននយោបាយ និងកងកំលាំងប្រដាប់អាវុធ នៅក្នុងតំបន់។ ជាពិសេសជ័យជំនះ ឌៀនបៀនភូ (Dien Bien Phu ) និងជ័យជំនះជាបន្តបន្ទាប់ខាងយោធាបានបង្កើតរបៀបខ្លាំងសម្រាប់វៀតណាមនិងឡាវ ដែលបន្តទទួលជ័យជំនះលើផ្នែកការទូត ដូច្នេះបង្ខំបារាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀង Geneve ដណ្តើមសន្តិភាព នៅឥណ្ឌូចិន។ 


សម្ព័ន្ធនៃកងទ័ពឡាវ - វៀតណាមក្នុងសម័យសង្គាមប្រឆាំងបារាំង នាឆ្នាំ ១៩៥០។ រូបថត៖ ឯកសារ -ទីភ្នាក់ងារសារព័ត៌មានវៀតណាម

យុទ្ធជនរបស់សម្ព័ន្ធកងទ័ពឡាវ - វៀតណាមក្នុងសម័យសង្គាមប្រឆាំងបារាំង នាឆ្នាំ ១៩៥០។ រូបថត៖ ឯកសារ -ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយឧត្តមសេនីយ៍ត្រី ង្វៀនត្រុងវិញ (Nguyen Trung Vinh) (កណ្តាល) បានជម្រាបជូនផែនការនូវការការពារតំបន់រំដោះរបស់ឡាវដល់គណៈកម្មការការងារខាងលិច។ រូបថតៈឯកសារ -ទីភ្នាក់ងារសារព័ត៌មានវៀតណាម


អង្គភាពកងទ័ពស្ម័គ្រចិត្តវៀតណាមមួយបានចូលរួម ក្នុងការប្រយុទ្ធ នៅសមរភូមិឡាវ។ រូបថត៖ ឯកសារ -ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកប្រធាន Souphanouvong បានប្រគល់គ្រឿងឥស្សរិយយសដល់អង្គភាពកងទ័ពស្ម័គ្រចិត្តវៀតណាម នៅរណសិរ្សខាងលិច២ ។ រូបថត៖ ឯកសាររបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម

សមមិត្តនៃគណៈកម្មាធិការកណ្តាលនៃរណសិរ្សស្នេហាជាតិឡាវធ្វើការជាមួយអ្នកជំនាញវៀតណាម។ រូបថត៖ឯកសាររូបថត៖ ឯកសាររបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម

អ្នកជំនាញខាងយោធាវៀតណាមពិភាក្សាការងារជាមួយកងទ័ពឡាវ។ រូបថត៖ ឯកសាររបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម


អ្នកជំនាញខាងយោធាវៀតណាមជាមួយកងទ័ពឡាវ។ រូបថតៈឯកសាររបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ពិធីគោរពវិញ្ញាណក្ខន្ធ និងពិធីបញ្ចុះសពកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមចំនួន ១៦ នាក់ ដែលពលីជីវិត នៅប្រទេសឡាវ និងប្រទេសកម្ពុជា បានរៀបចំនៅខេត្ត កូនទុំ (Kon Tum)។  រូបថត៖ ក្វាងថៃ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ពិធីគោរពវិញ្ញាណក្ខន្ធ និងពិធីបញ្ចុះសពកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមចំនួន ១០៤ នាក់ ដែលពលីជីវិត នៅប្រទេសឡាវ បានរៀបចំនៅទីកន្លែងបញ្ចុះសពយុទ្ធជនពលី ស្ថិតនៅស្រុក ងីឡុក (Nghi Loc) ខេត្ត ងេអាន (Nghe An)។ រូបថត៖ អាញតួន - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ចាប់តាំងពី ៦ ខែ ចុងឆ្នាំ ១៩៥៤ វៀតណាមនិងឡាវរួមគ្នាធ្វើបដិវត្តន៍ប្រឆាំងនឹងចក្រពត្តិអាមេរិកឈ្លានពាន។
តាមសំណើរបស់រដ្ឋាភិបាលឡាវ បក្សនិងរដ្ឋវៀតណាមបានសម្រេចបញ្ជូនទីប្រឹក្សាយោធា (ចាប់តាំងពីឆ្នាំ ១៩៥៩ ដូរឈ្មោះជាអ្នកជំនាញយោធា) ជួយបដិវត្តឡាវ។

ចាប់តាំងពីឆ្នាំ ១៩៦០ នៅសមរភូមិឡាវ កងទ័ពស្ម័គ្រចិត្តវៀតណាមរួមជាមួយកងកម្លាំង Pathet ឡាវបានបើកយុទ្ធនាការ Xiengkhoang (១៩៦១) ណឹមថា (Nam Tha) (១៩៦២) ផ្លូវលេខ ៨ និងផ្លូវលេខ ១២ (១៩៦៣)  ណឹមបាក (Nam Bac) (១៩៦៨)... ជ័យជំនះដ៏អស្ចារ្យទាំងខាងនយោបាយ យោធា ការទូត ជាពិសេសគឺជ័យជំនះខាងយោធាលើសមរភូមិនៃប្រទេសទាំងបី នៅតំបន់ឥណ្ឌូចិន ដែលបានបង្ខំឱ្យសហរដ្ឋអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស (នា២៧ មករា ១៩៧៣) ស្តីពីវៀតណាម និងកិច្ចព្រមព្រៀងទីក្រុងវៀងច័ន្ទស្តីពីឡាវ (នា២១ កុម្ភៈ ១៩៧៣) ។

ប៉ុន្តែ ក្រោយពីថ្ងៃរំដោះប្រទេសទាំងស្រុង ស្ថានការណ៍នយោបាយជាស្មុគស្មាញ នាខែធ្នូ ឆ្នាំ ១៩៧៦ ការិយាល័យនយោបាយនៃបក្សប្រជាជនបដិវត្តឡាវបានស្នើ កងទ័ពវៀតណាមត្រឡប់មក គាំទ្រនិងជួយប្រជាជនឡាវ សំដៅ​ធានាសណ្តាប់ធ្នាប់ និងរក្សាសន្តិភាព។ ដោយស្មារតីនេះ នាថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ១៩៧៧ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិវៀតណាមនិងឡាវបានចុះហត្ថលេខា និងធ្វើឱ្យស្របច្បាប់អន្តរជាតិ​អំពីការវត្តមាននៃកងទ័ព

វៀតណាម នៅប្រទេសឡាវ។ កងទ័ពស្ម័គ្រចិត្តវៀតណាមបានរួមគ្នាជាមួយប្រជាជនឡាវ ដើម្បីកសាងនិងការពារប្រទេស រហូតដល់ឆ្នាំ ១៩៨៧ កងទ័ពស្ម័គ្រចិត្តវៀតណាមបានសម្រេចនូវការបំពេញបេសកម្មជាប្រវត្តិសាស្ត្រ និង​ដកកងទ័ពទាំងស្រុងចេញពីប្រទេសឡាវ ។

លោកប្រធាន Kaysone Phomvihane បានវាយតំលៃថា៖ បក្ស រដ្ឋ និងប្រជាជនឡាវមានមោទនភាពយ៉ាងក្រៃលែង និងឃើញថា៖ ឆ្លងកាត់ឧបសគ្គជាច្រើន ក្នុងរយៈពេលជាច្រើនទសវត្សមក មន្រ្តី បក្ខជន យុទ្ធជន និងប្រជាជននៃប្រទេសទាំងពីរបានប្តេជ្ញាលះបង់ទាំងអស់ ទាំងការលះបង់សាច់ឈាមរបស់ពួកគេ ដើម្បីទទួលជ័យជំនះ​ ហើយដណ្តើមឯករាជ្យភាពនៅប្រទេសនីមួយៗ ... លោកប្រធាន Kaysone Phomvihane ក៏បានបញ្ជាក់ថា៖ «ភ្នំអាចរេចរីល ទន្លេអាចរាំងស្ងួត ប៉ុន្តែទំនាក់ទំនងមិត្តភាពឡាវនិងវៀតណាមនៅតែស្ថេរភាពជាអមត”។


លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋង្វៀន ភូត្រុង (Nguyen Phu Trong) ជួបសវនាការជាមួយ លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ  Bounnhang Vorachith ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ៧០ នៃទិវាកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាម នៅប្រទេសឡាវ (៣០ តុលា ១៩៤៩ - ថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០១៩) ។ រូបថត៖ ទ្រីយុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកស្រីប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan )បានជួបសវនាការ និងអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ជូនលោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ  Bounnhang Vorachith ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ៧០ នៃទិវាកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាម នៅប្រទេសឡាវ (៣០ តុលា ១៩៤៩ - ថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០១៩) ។ រូបថត៖ ត្រុងឌឹក- ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកស្រីប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan ) បានភ្ជាប់កិត្តិនាមវីរៈបុរសប្រដាប់អាវុធប្រជាជន នៅលើទង់ប្រពៃណីនៃគណៈកម្មាធិការទំនាក់ទំនងកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមនៅប្រទេសឡាវ។ រូបថត៖ ត្រុងឌឹក- ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកស្រីប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan ) បានប្រគល់កិត្តិនាមវីរៈបុរសប្រដាប់អាវុធប្រជាជនដល់គណៈកម្មាធិការទំនាក់ទំនងកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម នៅប្រទេសឡាវ។ រូបថត៖ ត្រុងឌឹក- ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ Bounnhang Vorachith បានប្រគល់វត្ថុអនុស្សាវរីយ៍ដល់គណៈកម្មាធិការទំនាក់ទំនងកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម។ រូបថត៖ ត្រុងឌឹក- ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកស្រីប្រធានរដ្ឋសភា ង្វៀន ធីគីមង៉ឹន (Nguyen Thi Kim Ngan ) លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ Bounnhang Vorachith អតីតអគ្គលេខាធិការបក្សណុង ឌឹកម៉ាញ (Nong Duc Manh) និងអ្នកតំណាង អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ៧០ នៃទិវាកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម នៅប្រទេសឡាវ (៣០ តុលា ១៩៤៩ - ថ្ងៃទី ៣០ ខែតុលាឆ្នាំ ២០១៩) ។ រូបថត៖ ត្រុងឌឹក- ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ Bounnhang Vorachith បានទទួលជួបក្រុមកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម នៅប្រទេសឡាវ ដែលមកនិងសម្តែងការគួរសម។ រូបថត៖ យឿងយ៉ាង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋឡាវ Bounnhang Volachith បានបញ្ជាក់ថា៖ ប្រជាជនឡាវនឹងមិនភ្លេចនៅឡើយទេ នៅលើ​ទឹក​ដី​ឡាវបានមានការបូជាញើសនិងសាច់ឈាមរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមដែលរួមបញ្ចូលគ្នាជាមួយញើសនិងឈាមរបស់មន្ត្រីនិងយុទ្ធជនឡាវ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងមិត្តភាពប្រពៃសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាង​វៀតណាម​​និងឡាវ។ ទន្ទឹមនឹងនេះ ឡាវនិងវៀតណាមបានបន្តយកចិត្តទុកដាក់លើការពង្រឹង​និងពង្រីកទំនាក់ទំនងមិត្តភាពនេះដែលគឺជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន ដើម្បីឈ្នះក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍  នៅប្រទេសនីមួយៗ ៕


អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប ទីភ្នាក់ងារសារព័ត៌មានវៀតណាម
រូបថត៖
ទីភ្នាក់ងារសារព័ត៌មានវៀតណាម


វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៅវៀតណាមត្រូវបានធ្វើឱ្យប្រសើរឡើង ពង្រីក និងសាងសង់ថ្មីជាមួយនឹងធនធានវិនិយោគរបស់រដ្ឋ និងសង្គមភាវូបនីយកម្មជាច្រើន ក៏ប៉ុន្តែនៅតែតាមមិនទាន់ល្បឿន​កំណើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ និងអន្តរជាតិ។ 

Top