• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - រុស្ស៊ី

នារសៀលថ្ងៃទី ១៦ ខែកញ្ញានៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinដើម្បីពិភាក្សាអំពីទិសដៅនិងវិធានការនានាដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ី កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ TTXVN)



ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអះអាងថាវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះចំណងមិត្តភាពជាប្រពៃណីនិងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី ហើយ មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងប្រធានាធិបតីលោក V.Putin បានឯកភាពគ្នាចាត់វិធានការដើម្បីសម្រួលពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី ពង្រីកកិច្ចសហប្រតិបត្តិការនិងពន្លឿនការអនុវត្តគម្រោងសំខាន់ៗក្នុងវិស័យផ្សេងៗដូចជាថាមពល ប្រេងនិងឧស្ម័ន ព្រមទាំងលើវិស័យការពារជាតិនិងសន្តិសុខរយៈពេលក្រោយពីកូវីដ ១៩។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ -១៩ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានថ្លែងអំណរគុណនិងសង្ឃឹមថារុស្ស៊ីនឹងបន្តជួយឧបត្ថម្ភវៀតណាមនូវថ្នាំព្យាបាលនិងសម្ភារៈវេជ្ជសាស្ត្រដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺរាតត្បាត ដោយផ្តល់អាទិភាពដល់ការទទួលវ៉ាក់សាំងនិងពន្លឿនការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងសម្រាប់ វៀតណាម។ ចំណែកលោកប្រធានាធិបតី V.Putinបានបញ្ជាក់ថានឹងបន្តគាំទ្រនិងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមដើម្បីរុញថយជំងឺរាតត្បាត។

ពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ មេដឹកនាំទាំងពីររូបបានអះអាងថានឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធិនិងប្រកបដោយប្រសិទ្ធភាពនៅវេទិកាតំបន់ ហើយបានឯកភាពគ្នាដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធីដោយឈរលើការគោរពច្បាប់អន្តរជាតិ។ ប្រធានរដ្ឋវៀតណាមបានបញ្ជាក់ថាវៀតណាមតែងតែស្វាគមន៍និងត្រៀមខ្លួនជាស្រេចធ្វើជាស្ពានរភ្ជាប់សម្រាប់រុស្ស៊ីពង្រីកកិច្ចសហប្រតិបត្តិការជាមួយអាស៊ាននិងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top