• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

ពង្រីកចំណុចខ្លាំងនៃបេតិកភណ្ឌ UNESCO ប្រចាំនៅវៀតណាម

វៀតណាម​ជា​ប្រទេស​មួយ​ដែល​មាន​ស្តុក​​បេតិកភណ្ឌ​ធម្មជាតិ​ វប្បធម៌​សម្បូរ​បែប​។ អំឡុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ ការងារ​ការពារ​ ពង្រីក​តម្លៃ​បេតិកភណ្ឌ​ពិភពលោក​ តែង​បាន​បក្ស​ រដ្ឋ​ យក​ចិត្តទុក​ដាក់​ពិសេស​។ បេតិកភណ្ឌ​ពិភពលោក​ទាំង​ឡាយ​នៅ​ប្រទេស​វៀតណាម​ បាន​អង្គការ​ UNESCO ទទួលស្គាល់​​ មិន​ត្រឹមតែ​នាំផ្តល់នូវ​ជីវ​ភាព​រស់​នៅ​ជូន​ប្រជាជន​ ទាំងរក​ប្រាក់​ចំណូល​សម្រាប់​វិស័យ​ទេសចរណ៍​ ប៉ុន្តែ​សារៈ​សំខាន់ ​និង ពិសិដ្ឋ​ជាង​គេទាំង​អស់​ នោះ​គឺក្តី​​​មោទន​​ ភាព​អំនួត​ជនជាតិ​វៀតណាម​ អំពី​ប្រវត្តិសាស្រ្ត​កកើត​ និង​ អភិវឌ្ឍន៍​នៃ​ទឹក​ដី​។​

មកដល់​វៀតណាម​ វៀតណាម​មាន​បេតិកភណ្ឌ​រូបី​ បេតិកភណ្ឌអ​រូបី​​ និង បេតិកភណ្ឌ​ធម្មជាតិ​ មាន​ចំនួន​២៤ បាន​អង្គការ​ UNESCO បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​។ ក្នុងនោះ​មាន​បេតិកភណ្ឌ​ធម្មជាតិ​ និង បេតិកភណ្ឌ​វប្បធម៌​រូបី​ (ឈូង​​​ហាឡុង (Ha Long) រាជវាំង​ថាំងឡុង​ (Thang Long) ប្រជុំ​រម្មណីយដ្ឋាន​ត្រាងអាន (Trang An) កំផែង​រាជវាំង​នៃ​រាជ​ការ​ហូ (Ho) ភង់​ញ៉ា​គែបាន (Phong Nha Ke Bang) ទីក្រុង​បុរាណ​ហ្វេ ទីក្រុង​បុរាណ​​ហូយ​អាន ទីសក្ការបុជា​មីសើន (My Son) ​)។ បេតិកភណ្ឌ​អរូបី​ចំនួន​១២ (ចម្រៀង​រាជទ្រព្យ​​រាជវាំង​ហ្វេ​ បរិយាកាស​​វប្បធម៌​គោង​ឃ្មោះ​តី​ង្វៀន (Tay Nguyen) ចម្បៀង​ប្រជាប្រិយ​ក្វាង​ហ័រ​ (Quan Ho) ពិធី​បុណ្យ​ថាញ​យ៉ុង​ (Thanh Giong) ចម្រៀង​កាទ្រូ (Ca Tru) ចម្រៀង​ស្វ័ន​ (Xoan) ជំនឿ​បូជា​ស្តេច​ហុង (Hung) ជំនឿ​បូជា​ព្រះម៉ែ​វៀតណាម​ ចម្រៀង​ប្រជាប្រិយ ​វីយ៉ាមង៉ែ​ទិញ​ (Vi Dam Nghe An) ពិធី​ទាញ​ព្រ័ត្រ​ ចម្រៀង​សិល្បករ​មិនជំនាញ​ណាម​បូ បាយ​ច័យ​ (Bai Chai) ភូមិ​ភាគ​កណ្តាល​) និង បេតិកភណ្ឌ​ឯកសារ​ចំនួន​៤ (ផ្ទាំង​សិលា​​បណ្ឌិត​នៅ​សកលវិទ្យាល័យ​ក្វឹក​ទឺយ៉ាម​ (Quoc Tu Giam) ​ឈើចារឹក​នៃ​រាជការ​ង្វៀន (Nguyen)​ កម្រង​ឯកសារ​រាជការង្វៀន​ (Nguyen) ផ្ទាំង​​​ឈើ​​​ចារឹកធម៌​ព្រះពុទ្ធ​ នៃ​និកាយ​ត្រុក​ឡឹម (Truc Lam) ​នៃវត្ត​វិញ​ខិម​ (Vinh Khiem) ខេត្ត​បាក់​យ៉ាង​ (Bac Giang))។

បេតិកភណ្ឌ​ ប្រសិន​បើ​មិន​ចាត់ទុកជា​​សម្បត្តិ​​ នឹង​ក្លាយជា​បេតិកភណ្ឌ​មរណៈ។ បេតិកភណ្ឌ​​ត្រូវ​រួម​ចំណែក​លើ​ការអភិវឌ្ឍ​ គឺ​ការពារ​អភិរក្ស​បេតិកភណ្ឌ​​បាន​ចីរភាព​។ នោះជា​គោល​ការណ៍​​របស់​វៀតណាម​ ក្នុង​បទដ្ឋាន​អភិវឌ្ឍន៍​ទឹក​ដី​។​ អំឡុងប៉ុន្មាន​​ឆ្នាំ​កន្លង​ វៀតណាម​បាន ​និង ​កំពុង​ដោះស្រាយ​សម្រប់​ផលប្រយោជន៍ ​​រវាង​ការ​អភិរក្ស​ និង អភិវឌ្ឍន៍​ រក្សា​បេតិកភណ្ឌ​ និង អភិវឌ្ឍន៍​ទេសចរណ៍​ ធានា​ផល​ប្រយោជន៍​ជូន​ប្រជាជន​នៅ​កន្លែង ​ដែល​មាន​បេតិកភណ្ឌ។
 


ទីក្រុង​ហ្វេ​មាន​បេតិកភណ្ឌ​ចំនួន​៥។ លម្អិត​ នៅ​ឆ្នាំ​១៩៩៣ ប្រជុំ​កេរដំណែល​​​​ទីក្រុង​បុរាណ​ហ្វេ​ ជាបេតិកភណ្ឌ​​វប្បធម៌​ពិភពលោក​។ ឆ្នាំ​២០០៣ ចម្រៀង​តន្ត្រី​រាជវាំង​​វៀតណាម ​ជា​បេតិកភណ្ឌ​អរូបី​ តំណាង​មនុស្ស​ជាតិ​។ ឆ្នាំ​២០០៩ ផ្ទាំង​​ឈើ​ចារឹក​នៃរាជការ​ង្វៀន​ (Nguyen) បាន​ទទួល​ស្គាល់ ជា​បេតិកភណ្ឌឯកសារ​ពិភពលោក​។ កម្រង​ឯកសារ​នៃ​រាជការ​ង្វៀន (Nguyen) និង កម្រង​កំណាព្យ​នៅលើ​ស្ថាបត្យកម្ម​រាជវាំង​ហ្វេ​ បាន​កម្មវិធី​អនុស្សាវរីយ៍ការ​​​ចង់ចាំ​ពិភពលោក​តំបន់​អាស៊ី​ - ប៉ាស៊ី​ហ្វិក​ នៃ​អង្គការ​​ UNESCO ទទួលស្គាល់ ជាបេតិកភណ្ឌ​ឯកសារ​ ក្នុង​អំឡុង​ឆ្នាំ​២០១៤ និង ឆ្នាំ​២០១៦។ ឆ្នាំ​២០១៧ កម្រង​ឯកសារ​រដ្ឋបាល​នៃ​រាជការង្វៀន (Nguyen) ​បន្ត​បាន​អង្គការ UNESCO ​ទទួល​ស្គាល់​ជា​បេតិកភណ្ឌ​ឯកសារ​​ពិភពលោក​។ រូបថត៖ កាសែតរូបភាព​វៀតណាម


 ភ្ញៀវទេសចរ​អញ្ជើញទៅទស្សនា​បេតិកភណ្ឌ​ពិភពលោក​ទីសក្ការបូជា​ ​មីសើន​ (My Son) ខេត្ត​ក្វាង​ណាម​ (Quan Nam)។​ រូបថត៖ កាសែតរូបភាព​វៀតណាម​


 ផ្ទាំង​ឈើ​ចារឹក​ វត្ត​វិញ​ង៉ិម​ (Vinh Nghiem) ជា​បេតិកភណ្ឌ​ឯកសារ​ ដែល​មាន​​អក្សរហាន និង អក្សរ​ណោម​ និង​ជា​ប្រភព​ឯកសារ​កម្រ​ ដ៏មាន​តម្លៃ​ សម្រាប់​ការ​ស្រាវ​​ជ្រាវ​​​អភិវឌ្ឍ ​នៃ​ភាសា​​វៀតណាម​ បាន​អង្គការ​ UNESCO ទទួល​ស្គាល់ជា​បេតិកភណ្ឌ​​ឯកសារ​​​តំបន់​អាស៊ី​ - ​ប៉ាស៊ី​ហ្វិក​ ឆ្នាំ​២០១២។ រូបថត៖ កាសែតរូបភាព​វៀតណាម​


 លើក​​ដំបូង បេតិកភណ្ឌ​ចម្រៀង​​ស្វ័ន​ (Xoan) បញ្ចុះ​បញ្ចូល​ឱ្យ​​​អង្គការ​ UNESCO ដាក់ចេញនូវ​​​សេចក្តី​សម្រេច​ចិត្ត​ពិសេស​មួយ​ មិនដែល​​មាន​តាំងពីមុន​​​មក ប្តូរ​ពិសេស​ចេញ​ពី​​​បញ្ជី​​បេតិកភណ្ឌ​វប្បធម៌​អរូបី​ ត្រូវការ​ការពារជា​​បន្ទាន់​ ទៅ​ជា​បញ្ជី​​បេតិកភណ្ឌ​វប្បធម៌​អរូបី​តំណាង ​នៃ​មនុស្ស​ជាតិ​​នា​ឆ្នាំ​២០១៨។ បេតិកភណ្ឌ​ចម្រៀង​​ស្វ័ន​ (Xoan) របស់​វៀតណាម​​ កំពុង​ក្លាយ​​ជា​បាតុភូ​ត​មួយ​នៃ​បេតិកភណ្ឌ​​ ដែល​បាន​ពិភពលោក​​យក​ចិត្ត​ទុក​ដាក់​ ស្រាវ​ជ្រាវ​ និង វាយ​តម្លៃ​​បញ្ចេញ​មតិ​​។ រូបថត៖ កាសែតរូបភាព​វៀតណាម​


 ភ្ញៀវ​ទេសចរ​អន្តរជាតិ​ សន្តាប់​សំនៀង​ ទំនុក​គោង​ឃ្មោះ​តី​ង្វៀន (Tay Nguyen)​​។ បរិយាកាស​​វប្បធម៌​​គោង​ឃ្មោះតី​ង្វៀន (Tay Nguyen) បាន អង្គការ​ UNESCO ទទួលស្គាល់​​ជា​វណ្ណកម្ម​និយាយ​​តសម្តីគ្នា​​ និង អរូបី​នៃ​មនុស្ស​ជាតិ​ឆ្នាំ​២០០៥។​ រូបថត៖ កាសែតរូបភាព​វៀតណាម​​

 

បរិយាយ​អំពី​បញ្ហា​នេះ លោក​នាយករដ្ឋមន្រ្តី ង្វៀន ​ស្វឹន​ភុក​ (Nguyen Xuan Phuc) បាន​អះ​អាង​ថា​៖ ដើម្បី​​អភិរក្ស​ និង ពង្រីក​នូវ​​តម្លៃ​នៃ​បេតិកភណ្ឌប្រកបដោយ​​ចីរភាព​ មិនត្រឹម​តែ​ជា​បន្ទុក​នៃ​រដ្ឋ​ នៅទាំង​ជាបុព្វហេតុ​នៃ​មហាជន​ និង សហគមន៍​។ រួម​នឹង​នោះ ជា​តម្រូវការ​ជំរុញ​ខ្លាំង​​សមាហរណកម្ម​​ រួម​ប្រាស្រ័យ​អន្តរជាតិ​ នៅក្នុង​ការ​អភិរក្ស​ គ្រប់​គ្រង​បេតិកភណ្ឌ​ ដើម្បី​អត្តចរិតធម្មជាតិ​នៃ​បេតិកភណ្ឌ​ និង វប្បធម៌​ជា​ការ​រួម​ប្រាស្រ័យ​។ ទន្ទឹម​នោះ​ ត្រូវ​អនុវត្ត​ឱ្យ​បាន​ហ្មត់​ចត់​នូវ​ការសន្យា​ជាមួយ​​អង្គការ​ UNESCO និង​ អន្តរជាតិ​។
 

“ប្រសិន​បើ​ខ្ញុំ​នៅទីនេះ ដើម្បី​​តំណាង​ឱ្យ​អង្គការ UNESCO ​នៅប្រចាំ​នៅ​វៀតណាម ​លោក​អ្នកក៏​​ជា​អ្នក​តំណាង​ឱ្យ​តម្លៃ​ ​ដែល​អង្គការ​ UNESCO ដែល​អាច​នាំ​មក​​ជូន​ប្រជាជន​ ក៏ដូចជា​លោក​អ្នក​ តាមរយៈ​ការងារ​របស់​ខ្លួន​ ទើប​ជា​អ្នក​ជួយ​សហគមន៍​យល់ដឹង​នូវ​តម្លៃ​ទាំងនោះ​”។​

ប្រធាន​តំណាង​អង្គការ​ UNESCO ប្រចាំ​នៅ​វៀតណាម​លោក​ Michael Croft  ។​

ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្ល​ង ការ​ធ្វើ​អាជីវកម្ម​បេតិកភណ្ឌ​ដើម្បី​អភិវឌ្ឍន៍​ទេសចរណ៍​​ នាំ​មកនូវ​​ប្រភ​ពចំណូល​មិនតិច​សម្រាប់​មូលដ្ឋាន​។ ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ក្នុង​ប្រទេស​ ដែលបាន​អញ្ជើញ​មក​ទស្សនា​បេតិកភណ្ឌ​នៅ​ប្រទេសវៀតណាម​ កើន​ឡើង​ក្នុងប៉ុន្មាន​ឆ្នាំ​ថ្មី​។ ពិសេស​គឺ តំបន់​បេតិកភណ្ឌ​មួយ​ចំនួន​ដូចជា​៖ ឈូង​សមុទ្រ​ហាឡុង (Ha Long) ប្រជុំ​បេតិកភណ្ឌ​ទីក្រុង​បុរាណ​ហ្វេ ប្រជុំ​រម្មណីយដ្ឋាន​ត្រាង​អាន (Tran An) ទីក្រុង​បុរាណ​ត្រាង​អាន (Tran An) វត្តហឿង (Huong) សកលវិទ្យាល័យ​ វ៉ាំង​មីវ​ - ក្វឹក​ទឺ​យ៉ាម ​(Van Mieu – Quoc Tu Giam) ជាដើម​។​

ថ្មី​នេះ​ នៅ​ពិធី​អនុស្សាវរីយ៍​អប​អរ​សាទរ​២០​ឆ្នាំ​ ទីក្រុង​បុរណា​ហូយ​អាន​ តំបន់​ទីស្ការបូជា​មី​សើន​ (My Son) បាន​អង្គការ​ UNESCO ទទួល​ស្គាល់​ជា​បេតិក​ភណ្ឌ​​វប្បធម៌​​ពិភពលោក​ និង អបអរ​១០ឆ្នាំ ​កោះ​គូ​ឡាវ​ចាម​ (Cu Lao Cham) ក្រុង​ហូយ​អាន ​បានទទួលស្គាល់​ជា​តំបន់​​អភិរក្ស​ជីវសាស្រ្ត​ពិភពលោក​ លោក​លោក នាយករដ្ឋមន្រ្តី​ ង្វៀន ​ស្វឹនភុក (Nguyen Xuan Phuc) បាន​​សង្កត់​​ធ្ងន់​៖ ​“បេតិក​ភណ្ឌ​​នីមួយៗ ​មាន​វត្តមាន​​នៅ​លើទឹក​ដី​វៀតណាម​ ជា​តឹក​តាង​មួយ​​អំពី​រូបភាព​វៀតណាម​​សមាហរណកម្ម​ បើកទូលាយ​ ​ជ្រាបចូល​​នូវ​តម្លៃ​វប្បធម៌​ អរិយធម៌​ប្រវត្តិសាស្រ្ត​ និង អភិវឌ្ឍន៍​​នៃ​មនុស្សជាតិ​​ ទីក្រុង​​មួយ​​ក្នុង​ចំណោម​​ទីក្រុង​​គំរូ គឺ​ទីក្រុង​​បុរាណ​​​ហូយអាន​ និង តំបន់​​ទីសក្ការបូជា​មីសើន​ (My Son) នៅ​ខេត្ត​ក្វាង​ណាម (Quang Nam)​៕​

 

អត្ថបទ៖ កាសែតរូបភាព​វៀតណាម​សរុប​ រូបថត៖ កាសែត​រូបភាព​វៀត​ណា​​ម

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top