• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

ផ្សារវត្ថុបូរាណនៅកណ្តាលទីក្រុងហាណូយ​

មិនសូវ​មាន​ភាព​អ៊ូអរ​ដូច​ជា​ផ្សារ​នានា​ទេ តែ​ផ្សារ​វត្ថុ​បូរាណ​ធ្វើសកម្ម​ភាព ដោយ​ស្ងៀម​ស្ងាត់​ក្នុង​បរិយា​កាស​តូច ស្ថិតនៅក្នុង​ច្រក​៤៥៦ ហ្វាងហ្វាថាម ហាណូយ។ ជារៀងរាល់ថ្ងៃមាន​ជាង​៣០ស្តង់​លក់​តែ​គ្រឿង​ប្រើប្រាស់​ចាស់​បូរាណ ជូន​កាល​គ្រាន់តែ​ជា​របស់​​ដែល​​ផុត​កំណត់​​ថ្ងៃ​ប្រើ​​ប្រាស់​ ប៉ុន្តែ​ទី​នេះជាទី​កន្លែង​ធ្លាប់ស្និទ្ធ​ស្នាល​ របស់អ្នកចូល​ចិត្ត​ស្រឡាញ់វត្ថុ​ចាស់​បូរាណ នៅលើ​ទឹក​ដី​ទី​ក្រុង​ជាង​ពីរ​ឆ្នាំម​កនេះ​។

ព្រឹកថ្ងៃសៅរ៍ចុង​សប្តាហ៍ ច្រកផ្លូវបូរាណ​នៅ៤៥៦ ហ្វាងហ្វាថាមបែរជា​មានមនុស្ស​ទៅមក​យ៉ាង​កុះករ​។ កាល​មុន  ផ្សារ​នេះគឺគ្រាន់​តែជាតៀម​តែឡឺ ដែល​មាន​ឈ្មោះល្បីទូ​ទាំង​ទីក្រុង ជាទីក​ន្លែងក្លឹបសរសេរ​អក្សរ​ក្បាច់​ហាណូយ ហើយ​យក​កន្លែង​នេះ ជាទីកន្លែងទៅមក​ដោះដូរ ជជែក​គ្នានៅថ្ងៃចុង​សប្តាហ៍​តែប៉ុណ្ណោះ។​ល។

មានទំហំប្រហែល​ជា៤០០ម៉ែត្រការ៉េ ប៉ុន្តែមកដល់ទីនេះ អ្នកនៅទីនេះ នឹងបាន​រស់សាឡើង​វិញ​ ក្នុង​បរិយាកាស សម័យ​កាល​ពីដើម តាមរយៈគ្រឿង​ប្រើប្រាស់ដែល​ធ្លាប់​ ឃើញនូវក្នុង​សម័យ​រដ្ឋឧបត្ថម្ភដូច​ជា៖ ចង្កៀងប្រេង​កាត់ នាឡិកា​ប្រើឡាម​មួល  ថាស​ស្ពាន់ ផើងស្ពាន់ ឆ្នាំងសូវៀ​ត កង់ mifa។ល។ ផ្សារមិនត្រឹមតែ​ជាទីកន្លែង​លក់​ដូរ នៅទាំង​អាចប្តូរ​វត្ថុបូរាណជា​មួយ​អ្នកលក់។ ម្ចាស់ស្តង់​សុភាព​រាប​សាផ្លាស់​ប្តូរ បក​ស្រាយ​អស់​ពី​ចិត្ត អំពី​ប្រភព​ដើម​កំណើត​ គុណ​ភាព​របស់វត្ថុ​បូរាណ ឲ្យភ្ញៀវទេស​ចរណ៍​ទោះបីគេ​ទិញឬ​មិនទិញ​ក៏​ដោយ​។


ផ្សារវត្ថុចាស់បូរាណស្ថិតនៅក្នុងច្រកតូចមួយលើវិថីហ្វាងហ្វាថាម(ហាណូយ)។

តាមបងគេវក្វឹកខាញ់ (ទទួលបន្ទុកក្លឹបសរសេរអក្សរក្បាច់ហាណូយ) ជាអ្នកបង្កើតផ្សារវត្ថុបូរាណ កន្លែងនេះបានក្លាយជាវេទិកាប្រជុំអ្នកចូលចិត្តលេងវត្ថុបូរាណ

ផ្សារលក់តែប្រភេទវត្ថុចាស់បូរាណ។ល។ តាំងពីចានសេរ៉ាមិច ថូផ្កា ចង្កៀងប្រេងកាត់ នាឡិកា ទូរស័ព្ទដាក់លើតុ ត្រៃវិស័យ ថាសស្ពាន់ វ៉ែនតា។ល។ មកដល់ប្រភេទប្រាក់កាក់គ្រប់តម្លៃកាលពីដើម របស់វៀតណាម ប្រភេទសៀវភៅ គំនូរចាស់ឬគម្រប់ស្ពក់បាយ ចានបាយដែក។

ប្រភេទសេរ៉ាមិចកាលសម័យបូរាណ បានអ្នកចូលចិត្តវត្ថុបូរាណគយគន់នៅផ្សារ។

អ្នកចូលចិត្តវត្ថុបូរាណរួមគ្នាមើលនិងពិនិត្យតម្លៃនៃវត្ថុបូរាណ។

ម៉ាស៊ីនថតរូបបូរាណ មានខ្លះដំណើរការបាន មានខ្លះបានត្រឹមតែតាំងទុក ប៉ុន្តែក៏ទាក់ទាញចំណាប់អារម្មណ៍នៃអ្នកចូលចិត្តដែរ។

អ្នកចូលចិត្តម្នាក់មើលយ៉ាងហ្មត់ចត់បានយកឧបករណ៍ពង្រីក ដើម្បីពិនិត្យវត្ថុបូរាណរបស់ខ្លូនចូលចិត្ត។

ដែកកេះមានរាងកាំភ្លើងធំ ប្រើសាំង ចាស់កំរិលទៅតាមពេលវេលាបានតាំងក្នុងប្រអប់កញ្ចក់។

ពេលមកដល់ផ្សារ អតិថិជនអាចស្វែងរកឲ្យខ្លួននូវនាឡិកាដៃប្រើឡាមមួលរបស់សូវៀត។

នាឡិកាដៃប្រើឡាមមួលរបស់សូវៀតមានតម្លៃសមល្មម។

ភ្ញៀវទេសចរណ៍មកដល់ផ្សារវត្ថុបូរាណ ភាគច្រើនជាអ្នកចូលចិត្តភាពបូរាណនិងមានការយល់ដឹងពីវត្ថុបូរាណទាំងនេះ។

មិនត្រឹមមានតែអតិថិជននៅជុំវិញតំបន់​ហាណូយទេ អ្នកចូលចិត្តវត្ថុបូរាណជាច្រើន​នៅខេត្ត​ថាញ​ហ័រ ហាយផុង ណាម​ឌិញ  និញប៊ិញ។ល។ ក៏ស្វែងរកមកដល់​ផ្សារវត្ថុបូរាណនេះ ដោយបំណងរកបានវត្ថុ​ដែល​ខ្លូន​ចូល​ចិត្ត និង​រួម​ប្រា​ស្រ័យ សំណេះសំណាលបទពិ​សោធន៍​ពីកម្រង​ប្រមូលផ្តុំ។ ក្រៅពី​នេះ ផ្សារវត្ថុបូរាណ​នៅហាណូយ នៅនាំ​យក​វត្ថុបូរាណ​ទៅរួម​ប្រាស្រ័យ​ ជាមួយអ្នកចូលចិត្តវត្ថុចាស់​បូរាណ នៅហាយឿង ហ័រប៊ិញ បាក់និញ។ល។

ជាមួយនឹង​ការងារដោះដូរ លក់ ផ្សារនៅមានពេល​ដាក់លក់​វត្ថុ​ដោយ​ការដេញ​ថ្លៃ សំរាប់​ធ្វើ​ទាន។ ម្ចាស់​ស្តង់​ប្រគល់​ជូន​ផលិត​ផល ដាក់ឲ្យដេញថ្លៃគឺវត្ថុបូរាណ ក្នុងនោះមាន​វត្ថុអនុស្សវរីយ៍​ពីសង្គ្រាម។ ប្រាក់ទាំង​អស់​ដែល​ទទួល​បាន​ពីការ​លក់​ដេញ​ថ្លៃ បាន​ទុកសម្រាប់ជួយកុមារ​ពិការ គ្រួសារមាន​ស្ថានភាព​លំបាក។

ទោះបីទើបតែ​ដំណើរ​ការ ហើយប្រព្រឹត្តទៅមួយ​លើកក្នុង​មួយ​សប្តាហ៍ ប៉ុន្តែផ្សារ​វត្ថុ​បូរាណ​បាន​ក្លាយជា​ទីកន្លែង​ជួប​ជុំ រួមប្រាស្រ័យ​នៃអ្នកចូលចិត្ត​ស្រឡាញ់ និងរំលឹកឡើងអនុស្សាវរីយ៍​គ្រប់ស្រទាប់​វ័យ ជា​បរិយាកាស​វប្បធម៌​ដែល​គេស្វែង​រក ដើម្បីរំលឹកឡើងអនុស្សាវរីយ៍​របស់​ខ្លួន​៕



ប្រាក់កាក់បូរាណនៅផ្សារពិសេសនេះមានអាយុកាលខុសពីគ្នា។ ប៉ុន្តែភាគច្រើន ម្ចាស់ទំនិញតែងមិនបែងចែកប្រភេទ តែលក់តាមចំនួនឬទម្ងន់។

ស្ពកស្ពាន់បូរាណមានឆ្លាក់ក្បូរក្បាច់រូបសត្វទាំង១២ឆ្នាំ។

ក្រាសធ្វើពីសម្បកគ្រាប់បែក។

ចានសេរ៉ាមិចលាបជាតិរលើបពណ៌ស មានក្បូរក្បាច់បូរាណសាមញ្ញជាមួយស្នាមគំនូរសិប្បកម្ម។

ដបដែកសម្រាប់ដាក់ទឹកសម័យសង្គ្រាមប្រឆាំងអាមេរិកនិងនាឡិកាប្រើឡាមមួលរបស់សូវៀតនិងចិនបាន
តាំងលក់យ៉ាងច្រើននៅក្នុងផ្សារ។


ថាសចម្រៀងបូរាណទាក់ទាញចំណាប់អារម្មណ៍នៃមនុស្សជាច្រើន។

នាឡិកាព្យួរជញ្ជាំងបូរាណមានតម្លៃខ្ពស់តាំងលក់នៅផ្សារ។
 

អត្ថបទនិង​រូបថត​៖ កុងដាត

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell សព្វថ្ងៃជា​សិក្ខាកាម​ គ្រូប​ង្រៀន​រចនា​ នៅ​សកលវិទ្យាល័យ​ RMIT ប្រទេស​វៀតណាម។

Top