• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្សារណាត់ពាណិជ្ជកម្មទេសចរណ៍អន្តរជាតិវៀតណាម-ចិននឹងប្រព្រឹត្តទៅនៅដើមខែធ្នូ ឆ្នាំ ២០១៧


 ផ្សារណាត់ពាណិជ្ជកម្មទេសចរណ៍អន្តរជាតិវៀតណាម-ចិន
នឹងប្រព្រឹត្តទៅនៅដើមខែធ្នូ ឆ្នាំ ២០១៧ 

នាថ្ងៃទី១៧ ខែតុលា ឆ្នាំ​២០១៧ នៅ​ទីក្រុង Ha Long ភាគខាងជើងវៀត​ណាម គណៈកម្មាធិការប្រជាជនទី​ក្រុង Mong Cai ​ខេត្ត Quang Ninh(វៀតណាម) និងរដ្ឋអំណាចប្រជាជន​ទីក្រុង Dongxing  Guangxi (ចិន) បាន​រៀប​ចំ​សន្និសីទ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ផ្សារណាត់ពាណិជ្ជកម្ម​ ទេសចរណ៍អន្តរជាតិវៀត​ណាម-ចិន ​(Mong Cai - Dongxing)​ ឆ្នាំ ២០១៧ ដោយប្រធានបទ “រួ​មគ្នាសហប្រតិបត្តិការ រួមគ្នាអភិវ​ឌ្ឍន៍” ​នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១​ ដ​ល់ថ្ងៃទី​៧ ខែធ្នូ ​នៅទីក្រុង Mong Cai ខេត្ត Quang N​inh។ នេះ​គឺ​ជាលើកទី១២​ ហើយ ដែលផ្សា​រណាត់​នេះ​បាន​​រៀប​ចំប្ដូរវេន រវាងខេត្តទាំងពីរ Quang Ninh (វៀត​ណាម) Guangxi (ចិន)។

​ផ្សារណាត់ឆ្នាំនេះមាន​ទ្រង់ទ្រាយស្តង់ទំនិញជាង ៤០០ ក្នុងនោះមានស្តង់​ទំនិញរបស់​អង្គការ សហគ្រាសវៀ​តណាម​ប្រមាណ​ ៣០០​ និងមានស្តង់ទំនិញរបស់អង្គ​ការ សហគ្រាស​ចិនប្រ​មាណ ១០០។ អញ្ជើញ​ថ្លែង​មតិ​នៅទី​នេះ លោក​ Nguyen Tien Dung អនុប្រធានគណៈ​កម្មាធិការប្រជាជនទី​ក្រុង Mong Cai បានឱ្យ​ដឹងថា៖

“កម្ម​វិធីផ្សារណាត់ឆ្នាំនេះ បានរៀបចំឡើងតាមទិសផ្លាស់ប្ដូរថ្មីប្រក​បដោយភាព​ជាក់ស្ដែង។ ជាពិសេសមាន​សិក្ខាសាលា​ដោយ​ប្រធានបទ “បើកទូលាយវិថីផ្លែឈើតាមច្រកទ្វា​រព្រំ​ដែន Mong Cai (Quang Ninh) និង Dongxing (ចិន)” ដែលបា​នតភ្ជាប់ បើកទូលាយទំនាក់ទំនងសហប្រតិបត្តិ​ការជាមួយសហគ្រាសផលិតក​ម្ម និងធ្វើ​អាជីវកម្ម​ផ្លែឈើ កសិផលរបស់វៀតណាម និ​ងចិន”៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top