• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

ផ្សារណាត់គ្របដណ្តប់ដោយអ័ព្ទ

ផ្សារណាត់​អ៊ីទី (Y Ty) មាន​ភាព​ពិសេស​មួយ គឺ​អ្នក​ទិញ​និង​អ្នក់​លក់​មិន​យល់​ព្រម​ភាសាដែល​គេ​និយាយ ប៉ុន្តែ​ការ​លក់​ដូរ​បាន​​ប្រព្រឹត្តទៅ​ តាម​សញ្ញា​​រហូតដល់ពេល​ណា ​អ្នក​លក់​និង​អ្នក​ទិញ​​​សឹងតែ​ញញឹម​​​យល់​ព្រម​ ឬ​ចាប់​ដៃគ្នា​យ៉ាង​ជិត​ស្និទ្ធ។

បាន​រៀបចំ​​​ នា​ពេល​ព្រឹក​នៃថ្ងៃ​សៅរ៍​ជា​រៀង​រាល់​សប្តាហ៍ ផ្សារណាត់ អ៊ីទី (Y Ty) គឺជាទីកន្លែង​ជួប​ជុំ ផ្លាស់​ប្តូរ លក់​ដូរ​​កសិផល​របស់​បណ្តា​ជនជាតិ​ ដែលរស់​នៅ​​ស្រុក​បាត​ស្វាត (Bat Xat) (ខេត្ត​ឡាវ​កាយ) (Lao Cai) ៖ ជនជាតិ​ហាញី (Ha Nhi) ជនជាតយ៉ាវ​ (Dao) ក្រហម ជនជាតិ​ម៉ុង (Mong) ជាដើម។

ផ្សារ​ណាត់នេះ​បាន​រៀប​ចំ​ នៅ​កណ្តាល​ទីរួម​ស្រុក​អ៊ីទី (Y Ty) នាពេល​ព្រលឹម ​ប៉ុន្តែ ផ្សារអ៊ីទី (Y Ty) ​បានអ៊ូអរ ក្រោមអ័ព្ទ​ក្រាស់​នៃ​តំបន់​ព្រៃភ្នំ។ ផ្សារ​​មិនជា​ទីកន្លែង​លក់​ដូរ​​តែប៉ុណ្ណោះទេ ថែមទាំង​នេះគឺជា​ទីកន្លែង​ជួប​ជុំ ​ផ្លាស់ប្តូរ​​មនោសញ្ចេតនា​រវាង​មនុស្ស ទីកន្លែង​ណាត់​របស់​ស្រីនិង​ប្រុស រស់​នៅ​ភូមិ​នានា ផងដែរ ដែល​បង្កើត​គំនូរ​​នូវ​តំបន់​ភ្នំព្រៃដ៏រស់​រវើក​មួយយ​ផ្ទាំង។


ទីកន្លែងមួយនៃផ្សារណាត់ អ៊ីទី (Y Ty) ។

ប្រជាជនរស់ក្នុងឃុំ អ៊ីទី (Y Ty) មកទីផ្សារនិងទិញធូប ដើម្បីរៀបចំពិធីបុណ្យនានា នៅនិទាឃរដូវ។

ផ្សារណាត់អ៊ីទី (Y Ty) ល្បីឈ្មោះ ពីព្រោះក្នុងទីផ្សារនេះបានលក់រុក្ខជាតិធ្វើថ្នាំបុរាណ
សំរាប់ជនជាតិហាញី (Ha Nhi)។


ទាដែលជនជាតិហាញី (Ha Nhi) ខ្មៅចិញ្ចឹមនិងលក់នៅទីផ្សារណាត់អ៊ីទី (Y Ty)។

ជាតិដីនៅឃុំ អ៊ីទី (Y Ty) គឺជាទីកន្លែងសមស្របនឹងការដាំបន្លែស្អាត។

ហាងលក់ខោ អាវ សម្លៀកបំពាក់ទាក់ទាញភ្ញៀវជាច្រើននាក់ នាដើមនិទាឃរដូវ។

ទីកន្លែងលក់គ្រឿងអលង្ការសំរាប់ស្ត្រី នៅផ្សារណាត់អ៊ីទី (Y Ty) ។

ស្ត្រីជនជាតិហាញី  (Ha Nhi) សាកឧបករណ៍ដែលប្រើប្រាស់ក្នុងផ្ទះបាយ។

ស្ត្រីជនជាតិហាញីខ្មៅ  (Ha Nhi) ជ្រើសរើសបរិក្ខាចាំបាច់ នៅ ទីផ្សារណាត់អ៊ីទី (Y Ty) ។

ស្ត្រីជនជាតិម៉ុង (Mong) ជ្រើសរើសកន្សែងនៅហាងលក់សម្លៀកបំពាក់ នៅផ្សារណាត់
អ៊ីទី (Y Ty) ។


ក្តីសប្បាយរីករាយរបស់នារីម៉ុង (Mong) នៅពេលជ្រើសរើសក្រណាត់ដែលគេចូលចិត្ត។

ប្រជាជន​រស់​ក្នុង​តំបន់​ មក​ផ្សារ​ណាត់​ សំដៅ​​​លក់​កសិផល​ដែល​គេ​បាន​ដាំ ដូច្នេះជា​ច្រើន​បំផុតគឺ​បន្លែ​និង​ផ្លែឈើ​របស់​ជនជាតិ​ហាញី (Ha Nhi) ​។ ​​រីឯប្រជាជន​មកពី​បណ្តា​ឃុំ​ផ្សេងៗវិញ​ ក៏​លក់​បណ្តា​ផលិតផល​ប្រពៃណី ក្នុងទីផ្សារ​នេះ។ បងស្រី វ៉ាង​ធីណុយ (Vang Thi Noi)​ ជនជាតិរ៉ៃ (Ray) មក​ពីភូមិ​ពៀង​ឡាវ (Ping Lao) ឃុំ​មឿង​ហ៊ុំ (Muong Hum) ​យក​ធូប​មួយ​បាវ ឆ្លងកាត់​​ផ្លូវចំងាយ​ ៤០ គីឡូម៉ែត្រ​​ ដើម្បីមក​និ​ងលក់​ធូប​ នៅ ទីផ្សារណាត់អ៊ីទី (Y Ty) ។ ​

ក្នុ​ង​រយៈពេល​នោះ​ ជនជាតិ​ហាញី (Hà Nhì) រស់​នៅ​ភូមិ​​ជោន​ថែន ឃុំ​អ៊ីទី (Y Tý) រៀបចំ​ពិធីបុណ្យ​ជំរះ​ផ្នូរ ដូច្នេះ​ធូប​​របស់​បងស្រី​ណុយ​​ (Nơi)​ បាន​លក់​ដាច់​ណាស់។

 

ផ្សារណាត់អ៊ីទី (Y Ty) ច្រើនកុះករបំផុត នា​ខែ​មិថុនា និងខែតុលា ពីព្រោះនៅពេលនោះ ស្រែកាំជណ្តើរស្អាតអស្ចារ្យ នាពេលរដូវទឹកនិងរដូវប្រមូលផលឈានមកដល់ ដែលទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនា។ 

តាំងពីឃុំ​យេន​សាង (Den Sang) បងស្រី ចាវ​ស្វឹមៃ (Chao Xu May) (ជនជាតិ​យ៉ាវ​  (Dao) ក្រហម) មក​ផ្សារ​ណាត់​ និងទិញ​ជាល សំរាប់​​រដូវ​ប្រមូលផល​ នា​ខាង​មុខ​ឆាប់ៗនេះ។ ​​“តែមក​ផ្សារ​ណាត់​​អ៊ីទី (Y Ty) ខ្ញុំ​​ទើប​ទិញ​ជាល​ល្អ​ ដើម្បី​នាំយកទៅ​ធ្វើ​ស្រែ ” បងស្រី​មៃ​ (May) បាន​និយាយ។ ជាល​ទាំងនេះ​បាន​ត្បាញ​ដោយ​លោក សូង​អាសេ (Xong A Xe) (អាយុ ៥៤ ឆ្នាំ) ជនជាតិ​ហាញី (Ha Nhi)។ ជាល​ដែល​ត្បាញ​ដោយ​លោក​សេ (Xe) ល្បីទូទាំង​តំបន់ ពីព្រោះជាល​ទាំងនោះ​ស្អាត​និង​ប្រើប្រាស់​ ក្នុង​រយៈពេល​ច្រើន​ឆ្នាំ។

ទីឋាន​សុខសាន្ត​ ក្បែរ​ភ្នំ​ញូ​កុសាន (Nhu Co San) គ្របដណ្តប់​ដោយ​ពពេក​ ពេញ​ឆ្នាំ ផ្សារ​ណាត់គឺជាទីកន្លែង​ដ៏​ចាប់ចិត្ត​ភ្ញៀវ​ទេស​ចរណ៍​ ក្នុង​ដំណើរ​ការ​ស្វែល​យល់​តំបន់​ព្រៃភ្នំ​អ៊ីទី (Y Ty) ./.

 

 អនុវត្ត៖ ត្រឹនហៀវ វៀតគឿង

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top