• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្សព្វផ្សាយឲ្យប្រជាជនទាំងមូល ចូលរួមយ៉ាងសកម្មក្នុងការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម


 គណៈអធិបតីដែលដឹកនាំសន្និសីទ
 

នាព្រឹក​ថ្ងៃទី ៣ ខែកក្កដា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានបើក​សន្និសីទ​បូក​សរុបការងារ របស់រណសិរ្សរយៈពេល ៦ ខែកន្លងមក និងពិភាក្សាលើប្រធានបទ៖ “រណសិរ្សមាតុ​ភូមិ​វៀត​ណាម ផ្សព្វផ្សាយឲ្យប្រជាជនទាំងមូលចូលរួមយ៉ាងសកម្មក្នុងការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៃ​ប្រទេស​ជាតិ”។
 
អញ្ជើញ​ថ្លែងមតិនៅសន្និសីទ ប្រ ធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានអះអាងថា ការងារផ្សព្វផ្សាយ ទទួលយក និងការបែងចែកប្រភពធនធាន សម្រាប់​ជួយ​ឧបត្ថម្ភ​ដល់​ការ​បង្ការ​និងទប់ស្កាត់ជំងឺរាតត្បាត ត្រូវបានអនុវត្តយ៉ាងតឹងរឹង ព្រមៗគ្នា ចាប់ពីមជ្ឈឹមទៅដល់មូលដ្ឋាន។ លោក Tran Thanh Man បានស្នើថា នាពេលខាងមុខ រណសិរ្សមាតុ​ភូមិគ្រប់​លំដាប់​ថ្នាក់គួរ​ជំនះរាល់​ការលំបាក និង​អនុវត្ត​ការងារដែលបានដាក់ចេញប្រកប ដោយប្រសិទ្ធភាព។
 
“រណសិរ្សមាតុ​ភូមិវៀត​ណាមធ្វើ​ចលនា​ប្រជាជន​ទាំងមូល​ឲ្យចូល​រួមយ៉ាង​សកម្ម​ក្នុង​ការជំនះ​លើផល​ប៉ះពាល់​នៃជំងឺ​រាត​ត្បាត COVID-19 ដើម្បីស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ ទន្ទឹមជាមួយគ្នានោះ ត្រូវលើក​​កម្ពស់កម្លាំងសាមគ្គីជនជាតិទាំងមូលក្នុងចលនាប្រជាជនវៀតណាមឱ្យផ្តល់អាទិភាពប្រើប្រាស់ទំនិញ វៀត​ណាម និងស្ដារសេដ្ឋកិច្ចឡើងវិញ។ ជាពិសេស បន្តបំផុសចលនាប្រជាជនសន្សំប្រាក់ ដើម្បី​សន្សំ​ប្រភព​ធនធាន​សម្រាប់កសាងប្រទេសជាតិក្នុងស្ថានភាពលំបាកដូចបច្ចុប្បន្ន”។ នេះបើយោងតាមប្រសាស ន៍របស់​លោក​ Tr​an Thanh Man ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម៕

 

តាម VOV5 - វិទ្យុសំ​ឡេង​វៀត​ណាម​
 

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top