• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

ផ្លែល្ហុង “រីក” ផ្កា

ពីផ្លែល្ហុងឥតមានវិញ្ញាណ ប៉ុន្តែ​​ក្រោមបាតដៃ​ដ៏ប៉ិ​ន​​ប្រសប់​របស់​នារី នៅក្នុង​ថ្នាក់​រៀន ”ទីណាត់​​សុខសាន្ត​” បាន​ក្លាយ​ជាបុប្ផា​មាន​សម្រស់ មាន​វិញ្ញាណ។​

ថ្នាក់រៀន “ទីណាត់​សុខសាន្ត” បងស្រី ង្វៀនធីធូ បានបើកថ្នាក់​រៀននេះ​កាល​ពី២​ឆ្នាំមុន នៅ​ហាវ​ណាម(ហាណូយ​) និង​ទាក់ទាញមនុស្សគ្រប់​វ័យ​ជាច្រើន​មកចូលរួម។ បងស្រី ង្វៀនធីធូ អ្នកបង្កើតថ្នាក់​រៀន​ឲ្យដឹ​ង​ថា បង​ស្រីចូល​ចិត្ត​និងសិក្សា​សិល្បៈច្នៃផ្លែ​ល្ហុងធ្វើជាផ្កា​ តាំងពីសាមសិប​ឆ្នាំ​មុន។ បង​ស្រីធូ​បាន​សម្រេច​ចិត្ត​បើក​ថ្នាក់​រៀន “ទីណាត់​សុខ​សាន្ត” ដោយ​មាន​បំណង​រក្សា​នៅខ្លឹម​សារ​ប្រណិត​របស់​នារី​ហាណូយ​កាល​ពីសម័យ​ដើម និង​សម្រាប់អ្នក​ចូលចិត្ត​ស្រឡាញ់​ផ្កាមក​សិក្សា​រៀន​សូត្រ​នៅ​ទី​នេះ។​​



ថ្នាក់រៀនសិល្បៈច្នៃផ្លែល្ហុងធ្វើជាផ្កាមានឈ្មោះ “ទីណាត់សុខសាន្ត”ដោយបងស្រី ង្វៀនធីធូ បង្កើតនិងបង្ហាត់បង្រៀននៅហាវណាម។

ជំហានដំបូងនៃដំណាក់កាលច្នៃផ្លែល្ហុងបង្កើតផ្កា។

ដំណាក់កាលច្នៃបណ្តូលផ្លែល្ហុងដើម្បីបង្កើតកេសរផ្កា។

ដំណាក់កាលច្នៃត្របកផ្កា។

ដំណាក់កាលពត់ស្លាបត្របកបង្កើតភាពទន់ភ្លន់ធម្មជាតិនៃត្របកផ្កា។
អ្នកធ្វើត្រូវផ្ចិតផ្ចង់ទាំងពីស្លាកស្នាមតូចមួយ។


លាបពណ៌ឲ្យផ្កាជាជំហានចុងក្រោយបង្អស់ដើម្បីធ្វើសម្រេចជាផលិតផលមួយ។

ដើម្បីបង្កើតបានស្នាដៃផ្កាល្ហុង​មានវិញ្ញាណ អ្នកធ្វើត្រូវឆ្លង​កាត់នៅដំណាក់កា​ល​ដូចជា៖ ចិត​សម្បក ចិត​និង​កាត់​ត្របក​ផ្កា ពត់ត្រ​បក​ផ្កា និងលាបពណ៌ឲ្យផ្កា។​ ក្នុងនោះ ដំណាក់កាល​ចិតត្របក​ផ្កា អ្នក​ធ្វើត្រូវ​ចិត​បញ្ឆៀង​គ្នា ដើម្បី​បង្កើត​កេសរ​ផ្កា។ ជាពិសេស ដំណាក់កាល​សំខាន់ផុត គឺពត់ត្របកផ្កា ពីព្រោះ​ដំណាក់កាល​នេះ ជា​ដំណាក់​កាលសម្រេច​ នូវផលិតផលផ្កា មើលទៅជក់ចិត្ត​ឌិតអារម្មណ៍​និងសិល្បៈ។

ផលិតផល​ផ្កានីមួយៗ បានកែច្នៃពី​ផ្លែល្ហុ​ង ក្រោមអារម្មណ៍​ស្រមើស្រមៃ​និង​ភាពប៉ិន​ប្រសប់​របស់​អ្នក​ដែល​ចូល​ចិត្ត​ផ្កា បាននាំមក​នូវសម្រស់ប្លែក​ដោយឡែក​ផ្សេងគ្នា។ នោះអាច​ជាពណ៌ផ្កាឈូក​ក្រហម​ របស់ផ្កាអង្គាបុស្ស៍ ពណ៌លឿង​របស់ផ្កាបញ្ចមាស​ ពណ៌ស្វាយរបស់​ផ្កាព្រលិត។​ល។ ពេល​វេលា​ធ្វើ​សម្រេច​ស្នាដៃ​ផ្កានីមួយ​ៗគឺក្នុង​រង្វង់ពី៤៥​នាទីដល់១​ម៉ោង តាមការផ្ចិតផ្ចង់​និងតម្រូវការ​របស់អ្នក​ធ្វើ។

មីងហ្វាង​ធីធូមិញនិយាយថា៖ “មកជាមួយថ្នាក់រៀននេះ ខ្ញុំមានអារម្មណ៍​សប្បាយ​រីករាយ ពីព្រោះបាន​ណែនាំ​របៀប​កាត់​ផ្កាមាន​វិញ្ញាណ មានឱកាសជួបជុំ រួមប្រាស្រ័យជាមួយ​អ្នកដែល​ចូលចិត្ត​សិល្បៈដូចជា​រូប​ខ្ញុំ”។


មកដល់​សព្វថ្ងៃ ថ្នាក់រៀន “ទីណាត់សុខ​សាន្ត” បានក្លាយជាទីកន្លែង​ជួបជុំចុង​សប្តាហ៍ របស់មនុស្ស​ជាច្រើន ពីព្រោះ​វិជ្ជា​សិល្បៈនេះ​ អាច​បំបាត់ភាព​ទុក្ខកង្វល់​ទាំងឡាយ ដែលមាន​ក្នុងជីវភា​ពប្រចាំថ្ងៃ​៕


ស្នាដៃផ្កាព្រលិត បានធ្វើពីផ្លែល្ហុង។

ស្នាដៃផ្កាតាមបែបបទច្នៃផ្អែកលើរូបភាពសត្វក្រៀល។

ផ្កា Hibiscus mutabilis ដែលបានកាត់ច្នៃដោយសមាជិកនៃថ្នាក់រៀន “ទីណាត់សុខសាន្ត”។

ស្នាដៃផ្កាបញ្ចមាស បានបង្កើតដោយផ្លែល្ហុង។

ស្នាដៃផ្កាកូឡាបបានច្នៃយ៉ាងប្រណិត។

ស្នាដៃផ្កា Gerbera។

ស្នាដៃផ្កាកូឡាប។

ស្នាដៃផ្កាតាមបែបបទច្នៃផ្អែកលើរូបភាពសត្វក្រៀលខាងក្នុងគឺផ្កាឈូក។

ស្នាដៃផ្កា Narcissus។
 

អត្ថបទ៖ង៉ឹនហា     រូបថត៖ ខាញឡុង

 

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

បន្តភាពជោគ​ជ័យនៃ​​ភូមិ​បាតត្រាង (Bat Trang)​ តាមរយៈ​ផលិតផល​ជាច្រើន​របស់​​​សិប្បករ​។ សិប្បករ​​ភូមិ​បាតត្រាង​ (Bat Trang) បាន​យក​អារម្មណ៍​បង្កើត​ចេញពី​​ត្រារាជ​ ទើបតែ​​នាំ​​យក​ដោយ​ជោគជ័យ​មកពីប្រទេស​បារាំង​

Top