• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លាក្នុងការងាររណសិរ្ស

ប្រតិភូជាច្រើនរូបបានវាយតម្លៃថា មហាសន្និបាតគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់ប្រទេសជាតិ ហើយសម្ដែង​ក្ដីជឿជាក់ថាការងាររណសិរ្សនៅអាណត្តិខាងមុខបន្តមានការផ្លាស់ប្ដូរថ្មីជាច្រើន រួមចំណែកជាវិជ្ជមានជាច្រើន​ថែមទៀតទៅក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

ហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមលើកទី ៩

នៅខាងក្រៅមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមលើកទី ៩ នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៩ បណ្ដាប្រតិភូសង្ឃឹមថា ក្នុងអាណត្តិនេះនឹងមានកម្មវិធីជាក់ស្តែងជាច្រើននិងមានការផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លាក្នុងការងាររណសិរ្ស។ ប្រតិភូជាច្រើនរូបបានវាយតម្លៃថា មហាសន្និបាតគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់ប្រទេសជាតិ ហើយសម្ដែងក្ដីជឿជាក់ថាការងាររណសិរ្សនៅអាណត្តិខាងមុខបន្តមានការផ្លាស់ប្ដូរថ្មីជាច្រើន រួមចំណែកជាវិជ្ជមានជាច្រើនថែមទៀតទៅក្នុងបុព្វហេតុកសាង និងអភិ វឌ្ឍន៍ប្រទេសជាតិ។

ព្រះតេជគុណ Chau Pros អនុប្រធានគណៈអភិបាលសមាគមព្រះពុទ្ធសាសនាខេត្ត An Giang មានពុទ្ធដីការថា៖
“មហាសន្និបាតមានសារៈសំខាន់ណាស់ អ្នកមុខអ្នកការសង្ឃឹមថា បក្ស និងរដ្ឋយកចិត្តទុកដាក់ដល់បណ្ដាជនជាតិ សាសនា អោយមានការរីកចម្រើនជាជំហានៗ ទាំងជីវភាពរស់នៅខាងសំភារៈ និងស្មារតីរបស់ជនរួមជាតិ។ ព្រមទាំង យកចិត្តទុកដាក់ ជួយឧបត្ថម្ភក្នុងការអនុវត្តន៍គោលមាគ៌ារបស់បក្ស រដ្ឋ ដល់ជនជាតិភាគតិចផងដែរ”។

 

ដើម្បីការងាររណសិរ្សបន្តរួមវិភាគទានដ៏សំនាន់ទៅក្នុងការថែទាំជីវភាពរស់នៅដល់ប្រជាជន អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម រក្សាការពារជាតិ និងសន្តិសុខយ៉ាងរឹងមាំនោះ លោកស្រី Y M-G- Linh Nie សមាជិការគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Dac Nong បានលើកមតិថា៖ “ខ្ញុំមានកិត្តិយសណាស់ដោយបានចូលរួមមហាសន្និបាតលើកនេះ។ ខ្ញុំសង្ឃឹមថា មហាសន្និបាតនឹងពង្រីកថែមទៀតនូវស្មារតីសាមគ្គីគ្នាយ៉ាងស្អិតរមួត ដើម្បីប្រទេសទាំងមូលអាចសម្រេចបានរាល់ភារកិច្ច។ ទន្ទឹមនឹងនេះ ខ្ញុំចង់សិក្សារៀនសូត្របទពិសោធន៍ជាច្រើនក្នុងការងាររណសិរ្ស”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top