បោះជំហានឆ្ពោះទៅទីផ្សារអាមេរិក
ស្បែកជើងគឺផ្នែកឧស្សាហកម្មដ៏ប្រពៃណីមួយរបស់ប្រទេសវៀតណាម សមស្របនឹងចរិតម៉ត់ចត់ ប៉ិនប្រសប់របស់ប្រជាជនវៀតណាម។ នៅប្រទេសវៀតណាមមានបណ្តាភូមិរបរផលិតស្បែកជើងជាសិល្បកម្មដ៏ល្បីឈ្មោះនិងមានអ្នកជាងពូកែផងដែរ។ ឧទាហណ៍ នៅទីក្រុងហូជីមិញមាន “ភូមិ”ផលិតស្បែកជើងប្រពៃណីស្ថិតនៅខណ្ឌ ៤ ដែលមានជាង ទ្រីញង៉ុក (Trinh Ngoc) បានធ្វើស្បែកជើងប្រទានព្រះករុណាព្រះមហាវិរក្សត្រ នរោត្តម សីហនុ នៃព្រះរាជាណាចក្រកម្ពុជា... នាសព្វថ្ងៃនេះ ផ្នែកផលិតស្បែកជើងវៀតណាមកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៅទូទាំងប្រទេសមានសហគ្រាសផលិតស្បែកជើងចំនួន ៥៥០ ដែលទាក់ទាញពលករចំនួន ៦០០.០០០ នាក់ និងផលិតស្បែកជើងនាំចេញទៅដល់ប្រមាណ ៥០ ប្រទេសនិងតំបន់ ។
ផ្នែកផលិតស្បែកជើងវៀតណាមបានវិនិយោគលើបច្ចេកវិទ្យា ដើម្បីលើកកម្ពស់លទ្ធភាពផលិតកម្ម។ រូបថត៖ ដាំងគីមភឿង បណ្តាសហគ្រាសហ៊ានផ្លាស់ប្តូរបច្ចេកវិទ្យាថ្មី ដើម្បីធ្វើសមាហរណកម្ម។ រូបថត៖ ដាំងគីមភឿង ផ្នែកផលិតស្បែកជើងសមស្របនឹងចរិតម៉ត់ចត់ និងប៉ិនប្រសប់របស់ប្រជាជនវៀតណាម។ រូបថត៖ដាំងគីមភឿង ជាងធ្វើស្បែកជើងវៀតណាមត្រូវបានបណ្តុះបណ្តាល ដូច្នេះគុណភាពផលិតផលនេះត្រូវឆ្លើយតបនឹងតម្រូវការ របស់អតិថជនជានិច្ចកាល។ រូបថត៖ដាំងគីមភឿង ប្រទេសវៀតណាមមានកម្មករជាច្រើននាក់ តំលៃពលកម្មទាប និងជំនាញខ្ពស់ ហើយប្រទេសវៀតណាមកំពុង ស្ថិតក្នុងសម័យកាលប្រជាជនមាស ។ រូបថត៖ដាំងគីមភឿង ប្រព័ន្ធម៉ាស៊ីនគាបបាតស្បែកជើងរបស់ក្រុមហ៊ុនស្បែកជើង Bita’s ។ រូបថត៖ ត្រុងជីញ តាមព្យាករណ៍ ផ្នែកផលិតស្បែកជើងនឹងទទួលផលប្រយោជន៍ជាច្រើនដោយការចុះហត្ថលេខាលើ បណ្តាឯកសារ FTA ជំនាន់ថ្មី។ រូបថត៖ដាំងគីមភឿង ផលិតផលស្បែកជើងគឺមុខទំនិញដ៏សំខាន់មួយ ត្រូវបាននាំចេញទៅកាន់ទីផ្សារ TPP ទីផ្សារ EU និង ទីផ្សារសហភាពគយរុស្ស៊ី - បេឡារុស - កាហ្សាក់ស្ថាន (VCUFTA)។ រូបថត៖ដាំងគីមភឿង |
នាសព្វថ្ងៃនេះ ប្រទេសវៀតណាមមានសហគ្រាសផលិតស្បែកជើងចំនួន ៥៥០ ដែលទាក់ទាញពលករចំនួន ៦០០.០០០ នាក់។ ជារៀងរាល់ឆ្នាំ ផ្នែកផលិតស្បែកជើងស្មី ៨ -១០% នៃតំលៃពាណិជ្ជកម្មនាំចេញទូទាំងប្រទេស ហើយគឺជាមុខទំនិញស្នូលមួយឈរលំដាប់លេខ ៣ និងឈរក្រោយ៖ វាយនភ័ណ្ឌ ទូរស័ព្ទគ្រប់ប្រភេទនិងគ្រឿងបន្លាស់អេឡិចត្រូនិច តំលៃពាណិជ្ជកម្មនាឆ្នាំ ២០១២ ទទួលបាន ៨,៧៦ ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០១៣ តំលៃពាណិជ្ជកម្មទទួលបាន ៨,៤ ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០១៤ តំលៃពាណិជ្ជកម្មទទួលបាន ១០,៣ ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០១៥ ទទួលបាន ១៤,៨៨ ពាន់លានដុល្លារអាមេរិកនិងគ្រោងនាឆ្នាំ២០១៦នឹងទទួលបាន ១៧ ពាន់លានដុល្លារអាមេរិក។ |
វៀតណាមគឺជាប្រទេសមួយដែលមានសក្តានុពលខាងចង្វាក់ផលិតកម្មផលិតស្បែកជើងនាំចេញ ។ ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ ដោយគោលនយោបាយពិសេស ប្រទេសវៀតណាមបានទាក់ ទាញវិនិយោគិនក្នុងនិងក្រៅស្រុកជាច្រើន ដែលដាក់ទុនលើការផលិតស្បែកជើង។ សហគ្រាសជាច្រើនមានទ្រង់ទ្រាយធំនិងបច្ចេកវិទ្យាដ៏ជឿនលឿនដែលកសាងនិងស្ថិតក្នុងតំបន់ឧស្សហកម្មធំ៖ ទីក្រុងហូជីមិញ (Ho Chi Minh) ខេត្តប៊ិញយឿង (Binh Duong) ខេត្តដុងណាយ (Dong Nai) ខេត្តហាយផុង (Hai Phong) … ជាដើម។
ទន្ទឹមនោះ ដោយកំរិតប្រាក់ចំណូលនិងជីវភាពរស់នៅរបស់ប្រជានជនកាន់តែលើកកម្ពស់ ដូច្នេះបណ្តាសហគ្រាសផលិតស្បែកជើងក៏វិនិយោគលើការអភិវឌ្ឍន៍៖ ប្រព័ន្ធហាងលក់ ផ្សារទំនើបលក់ស្បែកជើង កាបូបទាន់សម័យនិងឆើតឆាយ … សំដៅឆ្លើយតបនឹងតម្រូវការកាន់តែកើនឡើងយ៉ាងឆាប់រហ័សនៃទីផ្សារក្នុងស្រុក។
តាមសមាគមន៍ស្បែកជើង កាបូបវៀតណាម (Lefaso) នាឆ្នាំ២០១៥ បរិមាណស្បែកជើងនាំចេញស្បែកជើងស្ទើរតែកើនឡើងនៅបណ្តាទីផ្សារ។ ក្នុងនោះ ប្រទេសអាមេរិកគឺជាទីផ្សាដែលមានកំរិតនាំចេញកើនឡើងបំផុតស្មើ ៤៣% នៃតំលៃពាណិជ្ជកម្មនាចេញទទួលបាន ៥១ ពាន់លានដុល្លារអាមេរិក កើនឡើង ៥០% បើសិនជាប្រៀបធៀបនឹងឆ្នាំ២០១៤ នៅទីផ្សារ EU ទទួលបាន ៤៤ ពាន់លានដុល្លារអាមេរិក កើនឡើង ២០% ស្មើនឹងជាង ៣០% នៃតំលៃពាណិជ្ជកម្មនាំចេញ បន្ទាប់នោះគឺទីផ្សារជប៉ុន ទីផ្សារចិន..
មុននោះ EU គឺទីផ្សារនាំចេញដ៏សំខាន់មួយរបស់ស្បែកជើងវៀតណាម ប៉ុន្តែរហូតដល់ឆ្នាំ២០១៥ ប្រទេសអាមេរិកបានដណ្តើមលំដាប់លេខ ១ ដែលមានតំលៃពាណិជ្ជកម្មនាំចេញទទួលបានជាង ៥ ពាន់លានដុល្លារអាមេរិក ក្នុងឆមាសទីមួយនាឆ្នាំ ២០១៦ ទទួលបាន ៩១៨ លានដុល្លារអាមេរិក កើន ១២% បើសិនជាប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន។ ប្រកាសនេះបានបង្ហាញឲ្យឃើញថា៖ អាមេរិកបានក្លាយទៅជាទីផ្សារល្អប្រសើរ ជាពិសេស ក្រោយពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរបានលើកកម្ពស់ ទំនាក់ទំនងដៃគូលើគ្រប់វិស័យ។
នាបច្ចុប្បន្ននេះ ផលិតផលស្បែកជើងដែលមានគុណភាបខ្ពស់របស់វៀតណាមត្រូវបាននាំចេញទៅកាន់ ៥០ ប្រទេសនិងតំបន់លើពិភពលោក។ រូបថត៖ ដាំងគីមភឿង ផលិតផលខ្សែក្រវាត់ដែលមានគុណភាពខ្ពស់របស់វៀតណាម ត្រូវបានអតិថជនពេញចិត្ត។ រូបថត៖ ដាំងគីមភឿង ផលិតផលស្បែកជើងវៀតណាមត្រូវបានដាក់តាំងលក់ក្នុងការតាំងពិព័រណ៍អន្តរជាតិអំពីស្បែក ស្បែកជើងនិងផលិតផលដែលធ្វើពីស្បែក។ រូបថត៖ ដាំងគីមភឿង |
នាពេលថ្មីៗមកនេះ តាមការស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវស្បែកជើងវៀតណាមបានឲ្យដឹងថា៖ សមាគមន៍លក់រាយស្បែកជើងប្រទេសអាមេរិកបានសន្និដ្ឋានថា៖ សក្តានុពលប្រកួតប្រជែងនាំចេញរបស់ផ្នែកផលិតស្បែកជើងវៀតណាមវិជ្ជមានណាស់ ដោយសារស្ថេរភាពមកពីសេដ្ឋកិច្ច រូបិយប័ណ្ណ នយោបាយនិងសង្គម ប្រភពធនធានមនុស្សជាសម្បូរ៍ ប្រាក់ខែទាប ប៉ុន្តែមានជំនាញ ហើយប្រទេសវៀតណាមកំពុងស្ថិតក្នុងសម័យកាលបរិមាណប្រជាជនមាស ពលករមានអាយុតិចជាង ២៥ ឆ្នាំ ស្មើ ៤២,១% នៃបរិមាណពលករ។
ប្រការនេះបង្ហាញឲ្យឃើញថា ទីផ្សារនាំចេញស្បែកជើងរបស់វៀតណាកាន់តែបើកទូលាយចាប់ពីទីផ្សារប្រពៃណីទៅកាន់ទីផ្សារថ្មី ដែលមានសក្តានុពលជាច្រើន ជាពិសេសបណ្តាប្រទេសស្ថិតក្នុងក្រុមសមាគមន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាព (FTA) ជំនាន់ថ្មី ដូចជា EU និងកិច្ចព្រមព្រៀងដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)។
ត្រៀមខ្លូនដើម្បីចូលរួមក្នុងការលេងល្បែងធំមួយ
ទិសដៅនាឆ្នាំ២០៣០ តំលៃពាណិជ្ជកម្មនាំចេញស្បែកជើងរបស់ប្រទេសវៀតណាមនឹងកើនឡើង ៥៤ ពាន់លានដុល្លារអាមេរិក។ ដើម្បីទទួលទិសដៅនេះ ផ្នែកផលិតស្បែកជើងវៀតណាមត្រូវបានដាស់តឿននូវការឆ្លៀតយកផលប្រយោជន៍ជា អតិបរមាណពីបណ្តា FTA ជំនាន់ថ្មី ដែលវៀតណាមបានចរចារនិងត្រៀមខ្លួន ដើម្បីចុះហត្ថលេខា។
តាមលោកស្រី ផានធីថាញ់ស្វឹន (Phan Thi Thanh Xuan) អគ្គលេខា Lefas ផ្នែកផលិតស្បែកជើងនឹងទទួលផលប្រយោជន៍ជាច្រើន នៅពេលប្រទេសវៀតណាមចូលរួមក្នុងបណ្តា FTA នេះ។ ឧទាហណ៍ នៅទីផ្សារអាមេរិក នៅពេលមិនទាន់ចូលរួម TPP ការនាំចេញស្បែកជើងទៅកាន់ទីផ្សារនេះបានកើនឡើង ៥០% ស្មើនឹង ៨,២ នៃទីផ្សារ។ បើសិនជាបណ្តា FTA មានសពុលភាព ពន្ធថយចុះ ០% ដែលបើកឱកាសធំសំរាប់ផ្នែកផលិតស្បែកជើងនៅទីផ្សារអាមេរិក។ ចំពោះទីផ្សារ EU ប្រទេសយើងស្មើនឹង ១១%នៃទីផ្សារ បើសិន មានសុពលភាព ដែលនឹងបង្កើនការនាំចេញទៅកាន់ទីផ្សារនេះកាន់តែខ្ពស់ផង។
នៅទីក្រុងហូជីមិញ ជាច្រើនឆ្នាំកន្លងមកនេះ បណ្តាសហគ្រាសបានវិនិយោគក្នុងការចិញ្ចឹម ពស់ថ្លាន់ ដើម្បីយកស្បែកបំរើផ្នែកស្បែកជើង។ រូបថត៖ ត្រុងជីញ ចិញ្ចឹមសត្វក្រពើដើម្បីបង្កើតវត្ថុធាតុដើមគុណភាពខ្ពស់ឲ្យផ្នែកស្បែកជើងវៀតណាម។ រូបថត៖ ដាំងគីមភឿង ផលិតផលធ្វើពីស្បែកសត្វក្រពើរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកំរិតសត្វក្រពើហ័រកា (Hoa Ca)។ រូបថត៖ ដាំងគីមភឿង បណ្តាផលិតផលធ្វើពីស្បែកសត្វពស់ថ្លាន់របស់កក្រុមហ៊ុនទទួលខុសត្រូវមានកំរិតសត្វក្រពើហ័រកា (Hoa Ca)។ រូបថត៖ ត្រុងជីញ អំបោះដេរស្បែកជើងរបស់ក្រុមហ៊ុនភាគហ៊ុនវិនិយោគថាយប៊ិញ (Thai Binh) (TBS Group)។ រូបថត៖ ដាំងគីមភឿង អតិថិជនបរទេសស្វែងយល់វត្ថុធាតុដើមស្បែកដែលបំរើផ្នែកស្បែកជើងនៅការតាំងពិព័រណ៍អំពីស្បែក ស្បែកជើងនិងផលិតផលធ្វើពីស្បែក នៅប្រទេសវៀតណាម។ រូបថត៖ ដាំងគីមភឿង |
នាសព្វថ្ងៃនេះ ដើម្បីត្រៀមខ្លូនសំរាប់ការចូលដំណើរការជាមួយ FTA ជំនាន់ថ្មី បណ្តាសហគ្រាសបានសកម្មយកព័ត៌មានថ្មីបំផុតអំពី FTA ប្រែប្រួលរចនាសម្ព័ន្ធផលិតកម្ម បណ្តុះបណ្តាលប្រភពធនធានមនុស្ស ដែលមានគុណភាពខ្ពស់ ស្វែងរកប្រាក់កម្ចីពិសេស ។
នៅទីក្រុងហូជីមិញ “មជ្ឈមណ្ឌល”របស់ផ្នែកស្បែកជើងវៀតណាម សហគ្រាសធំៗ ជាច្រើនដូចជា៖ Biti’s, Bita’s Vina ស្បែកជើង ស្បែកជើងថាយប៊ិញ (Thai Binh) ស្បែកជើងសាយហ្គន (Sai Gon) ស្បែកជើងយ៉ាឌីញ (Gia Dinh) បានត្រៀមខ្លូនសំរាប់ការចូលរួមក្នុងទីធ្លាលេងល្បែងនេះ។
ជាគំរូគឺក្រុមហ៊ុន Biti’s ពាណិជ្ជៈសញ្ញាមួយ ដែលមានលក្ខណៈជាតិ បានកំណត់យ៉ាងចាស់លាស់ទិសដៅរបស់ក្រុមហ៊ុននៅក្នុងដំណើរការធ្វើសមាហរណកម្ម នេះគឺការយកផលិតផលស្បែកជើងវៀតណាមទៅ កាន់គ្រប់ទីកន្លែងលើពិភពលោក។ អាស្រ័យហេតុ នេះ ផលិតផលរបស់ក្រុមហ៊ុន Biti’s បាននាំចេញទៅកាន់ ៤០ ប្រទេសលើពិភពលោក ក្នុងនោះមានប្រទេសធំៗដែលមានផ្នែកស្បែកជើងអភិវឌ្ឍន៍ដូចជា៖ ប្រទេសអ៊ីតាលី ប្រទេសអង់គ្លេស ប្រទេសអាមេរិក ប្រទេសរុស្ស៊ី ប្រទេសជប៉ុន ប្រទេសម៉ិកស៊ិច...
Vina ស្បែកជើងក៏គឺពាណិជ្ជៈសញ្ញាធំមួយនៅប្រទេសវៀតណាម ផលិតផលរបស់ក្រុមហ៊ុននេះបានវត្តមាននៅទីផ្សារស្បែកជើងទីក្រុងហូជីមិញមុនគេ នាបណ្តាឆ្នាំនៃទសវត្សរ៍ ៩០ នៃសតវត្សរ៍មុន។ ជាធម្មតាគឺសហគ្រាសរបស់គ្រួសារ ដែលប្រកបមុខរបរផលិតស្បែកជើងប្រពៃណី ហើយ Vina ស្បែកជើងជំរុញឲ្យមានការផ្លាស់ប្តូរគំនិតផលិតតាមទិសទំនើបយ៉ាងឆាប់រហ័ស ដើម្បីយកទីផ្សារក្នុងនិងក្រៅប្រទេស ហើយក្លាយទៅជាសមាជិករបស់បណ្តាសមាគមន៍ស្បែកជើងល្បីឈ្មោះនៅពិភពលោកដូចជា SATRA នៅប្រទេសអង់គ្លេស និង NSRA នៅប្រទេសអាមេរិក។
ខុសនឹងបណ្តាសហគ្រាសផលិតស្បែកជើង លោកតុនថិតហ៊ឹង (Ton That Hung) នាយកសហគ្រាសសត្វក្រពើហ័រកា (Hoa Ca) បានជ្រើសរើសការអភិវឌ្ឍន៍ដោយឡែក នេះគឺជាការផលិតបណ្តាមុខទំនិញសិប្បកម្មមានគុណភាពខ្ពស់ ដែលធ្វើពីស្បែកសត្វក្រពើ។ មុខទំនិញនោះរួមមាន៖ កាបូប លុយ ខ្សែក្រវ៉ាត់ ខ្សែនាឡិកា កាបូបយួរដៃ… ត្រូវធ្វើដោយដៃនិងល្អិតល្អន់ ប្រណិតថ្លៃថ្នូរមិនចាញ់នឹងបណ្តាមុខទំនិញមកពីបណ្តាពាណិជ្ជៈសញ្ញាល្បីឈ្មោះផ្សេងៗ លើពិភពលោក ប៉ុន្តែតំលៃសមរម្យ ដូច្នេះអាចប្រកួតប្រជែងទៀតផង។
ទោះបីមានសក្តានុពលនិងឱកាសជាច្រើនក៏ដោយ ប៉ុន្តែផ្នែកស្បែកជើងវៀតណាមក៏ប្រឈមនឹងឧបសគ្គមិនតូចទេ នៅពេលប្រទេសយើងចូលរួមក្នុងទីធ្លាលេងល្បែងធំនេះ។ ដូច្នេះ តាម ផ្នែកផលិតស្បែកជើងវៀតណាមត្រូវខិតខំប្រឹងប្រែងក្នុងការបង្កើនអត្រាប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឡើងដល់ ៦០% ដើម្បីឆ្លើយតបនឹងបទបញ្ញត្តិប្រភពដើមចំពោះ FTA ដែលបានចុះហត្ថលេខាហើយ ចាប់ពីនោះ អាចកាត់បន្ថយប្រាក់ចំណេញនៃការដឹកជញ្ជូននិងបង្កើនម្ចាស់ការរបស់សហគ្រាសវៀតណាម។
អតិថិជនបរទេសស្វែងយល់នូវផលិតស្បែកជើងគុណភាពខ្ពស់របស់វៀតណាម។ រូបថត៖ ដាំងគីមភឿង ក្រុមហ៊ុន Biti’s គឺមួយក្នុងចំណោមបណ្តាពាណិជ្ជៈសញ្ញាល្បីឈ្មោះនៅប្រទេសវៀតណាម នាសព្វថ្ងៃនេះ ផលិតផលរបស់ក្រុមហ៊ុននេះបានវត្តមាននៅប្រទេសជាច្រើនលើពិភពលោក។ រូបថត៖ ដាំងគីមភឿង ហាងដាក់តាំងលក់និងឧទ្ទេសនាមបណ្តាផលិតផលរបស់ក្រុមហ៊ុនស្បែកជើងថាយប៊ិញ (Thai Binh) នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Vincom នៅទីក្រុងហូជីមិញ។ រូបថត៖ ដាំងគីមភឿង អតិថិជនបរទេសស្វែងយល់ផលិតផលកាបូបស្ពាយនិងកាបូបលុយ ដែលធ្វើពីស្បែកសត្វក្រពើ របស់ក្រុមហ៊ុនសត្វក្រពើហ័រកា (Hoa Ca)។ រូបថត៖ ដាំងគីមភឿង |
អំពីចក្ខុវិស័យក្នុងរយៈពេលយូរអង្វែងនិងចីរភាព លោកអនុរដ្ឋមន្ត្រីនៃក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម ហូធីគីមធម៌ (Ho Thi Kim Thoa) អះអាង ក្នុងការរៀបចំអភិវឌ្ឍន៍សកល ផ្នែកផលិតស្បែកជើងបានកសាងតំបន់និងមណ្ឌលឧស្សហកម្មផលិតវត្ថុធាតុដើមនិងដោះស្រាយបញ្ហាបរិស្ថានប្រមូលគ្នាមួយចំនួន ដើម្បីអំពាវ នាវវិនិយោគិន។ ក្រៅពីនេះ ផ្នែកផលិតស្បែកជើងក៏នឹងកសាងថ្មីនិងអភិវឌ្ឍន៍បណ្តាមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្ស មជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម មជ្ឈមណ្ឌលម៉ូដសំលៀកបំពាក់ក្នុងនិងក្រៅស្រុក។
យើងអាចនិយាយថា រហូតដល់នាបច្ចុប្បន្ននេះ ផ្នែកផលិតស្បែកជើងវៀតណាមបានមានជំហ៊ានត្រៀមខ្លួនជាមូលដ្ឋាន ដើម្បីចូលរួមក្នុងការលេងល្បែងធំនេះសំដៅបង្កើតការទម្លុះភាពទាល់ច្រកដ៏ធំ ក្នុងនោះទិសដៅនូវតំលៃពាណិជ្ជកម្មនាំចេញទទួលបាន ៥៤ ពាន់លានដុល្លារអមេរិក នាឆ្នាំ២០៣០ ខាងមុខឆាប់ៗនេះ./.
|
អត្ថបទ៖ ង្វៀនវូថាញ់ដាត រូបថត៖ ដាំងគីមភឿងនិងត្រុងជីញ