• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផ្នែកការទូតគម្បីមានភាពច្នៃប្រឌិតរវើក ដើម្បីលើកកម្ពស់ឋានៈរបស់ប្រទេសជាតិ


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc

 នាព្រឹកថ្ងៃ​ទី១៥ ​ខែសីហា ឆ្នាំ២០១៨ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួម និង​​ថ្លែង​​មតិបញ្ជា​ណែនាំនៅក្នុងសម័យប្រជុំពេញអង្គ​នៃសន្និសីទការទូតលើកទី៣០ ដោយប្រធានបទ "ទិសដៅ​​កិច្ចការបរទេស៖ ជំរុញខ្លាំង​ការទូតបម្រើ​វឌ្ឍន​ភាព​ក្នុង​សម័យ​ធ្វើ​សមាហរណកម្ម​អន្តរជាតិ​យ៉ាង​ស៊ី​ជម្រៅ។​
 
នៅទីនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះអ្នកការទូត ដែល​បាន​ខិត​ខំប្រឹង​ប្រែង​ក្នុងការតភ្ជាប់ចំណងមិត្តភាពរវាងវៀតណាម​ជាមួយមិត្តភក្តិអន្តរជាតិ​ ធ្វើឲ្យឋានៈ​របស់វៀត​ណាម​កាន់​​តែខ្លាំង​ក្លាថែម​ទៀត​។  លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ង​ន់ថា កិច្ចការបរទេស​បាន​រួមវិភាគ​ទាន​ក្នុង​រាល់​​សមិទ្ធិផល​របស់ប្រទេសជាតិ។លោកនាយក​រដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចកា​របរទេស ដែលបាន​ផ្ដោត​សំខាន់​ទៅលើសហគ្រាស​ និងមូលដ្ឋាននៅប្រទេស​សាមី ហើយចាត់ទុក​ថាប្រការ​នេះគឺជា​មជ្ឈបណ្ឌល​ក្នុង​ការ​ពន្លឿនកា​រផ្សព្វផ្សាយសេដ្ឋកិច្ចកិច្ចកាបរទេសរ​បស់ផ្នែកការទូ​ត។

ស្ដីពី​ស្ថានភាពសេដ្ឋកិច្ចពិភពលោកនោះ នាយករដ្ឋមន្ត្រីលោក​ Nguyen Xuan Phuc បានលើកសំណើរថា៖ “ការទូ​ត​​ស្ថាបនាអភិវឌ្ឍន៍គប្បីមានភាពម្ចាស់​ការ និងថ្នៃប្រឌិតដោយប្រសិទ្ធភាព។​ នាពេល​ខាងមុខ​បរិមាណការ​ងារគឺនៅច្រើន​ណាស់ ដូ​ច្នេះ ខ្ញុំស្នើឲ្យអ្នកការទូត ទាំងអស់ត្រូវពិភាក្សាគ្នា ហើ​យដាក់ចេញ​ដំណោះស្រាយ​ជាក់ស្ដែង​ដើម្បីបំពេញ​ការងារដែលបានប្រគល់ឲ្យ​”។​

លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ទៅលើកិច្ចការបរទេស ដើម្បីរក្សាបរិយាកាសសុខសន្តិភាព ស្ថិរភាព និង​វឌ្ឍន​ភាព​។ ទន្ទឹមនឹងនេះ លោក Nguyen Xuan Phuc បានស្នើ​អ្នកការ​ទូតទាំងឡាយ​ឲ្យពង្រីក​ឋានៈ​យុទ្ធសាស្ត្រ​របស់​វៀត​ណាម ដើម្បីបង្កើតបុព្វបទ និងមូលដ្ឋានគ្រឹះស​ម្រាប់ការអភិ​វឌ្ឍមន៍។

“បណ្ដា​ដៃគូរបស់យើងគោរពឋានៈរបស់វៀតណាម ក្នុង​យុទ្ធសាស្ត្រ​របស់​គេដូច​ជា៖ យុទ្ធសាស្រ្ត​អាស៊ី​ប៉ាស៊ីហ្វិក​របស់​រុស្ស៊ី គោលនយោបាយ​ ឆ្ពោះទៅទិសខាង កើតរបស់​ឥណ្ឌា គោលនយោបាយ​ឆ្ពោះទៅទិស​ខាងត្បូង​របស់​កូរ៉េ​​​ខា​ងត្បូងជាដើម។ ខ្ញុំស្នើ ឲ្យក្រសួងការបរទេ​សគប្បីរួមសហការជាមួយផ្នែកនា​នា ដើម្បីរក​ឃើញ​បែប​ផែន​ច្នៃ​​ប្រឌិត​ រវើក ដើម្បីលើកម្ពស់ឋានៈនៃប្រទេសជាតិ ជាពិសេសគឺរក្សាសុខសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និង​វឌ្ឍន៍​ភាព”។​

នាយក​រដ្ឋមន្ត្រី​លោក Nguyen Xuan Phuc  បានបញ្ជាផ្នែកការទូតឲ្យបន្សាំនឹងស្ថានភាពថ្មី។ លោកបន្ត​ស្នើឲ្យ​ឯក​អគ្គ​រដ្ឋទូត​គប្បីមានភាពសកម្មក្នុងកិច្ចការបរទេសពហុភាគី។ កិច្ចការបរទេស​ចាំបាច់​ត្រូវរួម​ដណើរ​ជាមួយ​​សហគ្រាស ដើម្បីឆ្ពោះទៅពិភពលោកផងដែរ៕

 

តា​ម ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top