២៥ ឆ្នាំមុន នារី Aline Rebeaud ជនជាតិស្វីលជានិស្សិតម្នាក់ ទើបមានអាយុ ២១ឆ្នាំ ដែលបានផ្អាកបំណងប្រាថ្នានូវការក្លាយទៅជាវិចិត្រករម្នាក់ ដើម្បីសម្រេចចិត្តចិត្តធ្វើដំណើរជុំវិញពិភពលោក និងស្វែងយល់នូវពិភពលោកនេះ។ នារីវ័យក្មេងរូបនេះបានមកប្រទេសវៀតណាម សំដៅស្វែងយល់ជីវភាពរស់នៅ និងបណ្តាប្រការថ្មីចម្លែកនៅទីនេះ ប៉ុន្តែដំណើរការនេះ នារី Aline បានតភ្ជាប់ជីវភាពរបស់ខ្លួននិងប្រទេសវៀតណាម និងកសាងដំណើរការអស្ចារ្យមួយ ដែលមានឈ្មោះ ផ្ទះសំណាង។
ផលិតផលមួយចំនួនរបស់ជនពិការដែលរស់នៅ និងធ្វើការនៅផ្ទះសំណាង៖
|
ដោយការរួមចំណែកយ៉ាងសំខាន់ដល់ជនពិការវៀតណាម នារី Aline Rebeaud ទទួលបានជនជាតិវៀតណាម និងមានឈ្មោះហ័ង នឹកង៉ុកទីម (Hoang Nu Ngoc Tim) ។
ខេត្តដាក់ណុង (Dak Nong) បានប្រគល់ដីទំហំ ២៧០០០ ម៉ែត្រការេ ស្ថិតនៅខាងមុខកេរ្តិ៍ដំណែលអេកូទេសចរណ៍ទឹកធ្លាក់ដ្រាវសាប - យ៉ាឡុង (Dray Sap - Gia Long) ដើម្បីកសាងភូមិសំណាង។ តាមនារី ទីម (Tim) គម្រោងនេះនឹងចាប់ធ្វើដំណើរការក្នុងចុងឆ្នាំ២០១៨ នឹងបានជាទីកន្លែងស្នាក់នៅរបស់ ២៥០ នាក់ ក្នុងនោះកុមារមានជំងឺខួរក្បាលចំនួន ៣០ នាក់ កុមារជិះរទះរុញចំនួន ៣០ នាក់ កុមារព្រាចំនួន ៣០ នាក់ និងជនពិការមួយចំនួនរូបទៀត។
|
អត្ថបទ៖ ថុងហាយ រូបថត៖ ថុងហាយ និងឯកសារ