• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

“ផ្ទះ”ថ្មីសំរាប់សត្វខ្លាឃ្មុំ

មជ្ឈមណ្ឌល​ជួ​យ​សង្រ្គោះ​សត្វ​ខ្លា​ឃ្មុំ ​នៅ​ឧទ្យាន​ជាតិ​ តា​ម​ដាវ (Tam Dao)​ (ខេត្ត វិញ​ភុក) (Vinh Phuc) ជាមជ្ឈមណ្ឌល​មុន​គេ​បង្អស់​នៅ​ទូ​ទាំង​ប្រ​ទេស​មានទម្រង់​រូបភាព​​ធំសំរាប់ការចិញ្ចឹម​សត្វ​ខ្លា​ឃ្មុំតាម​របៀប​ពាក់កណ្តាល​ធម្មជាតិ​​​សត្វ​ខ្លា​ឃ្មុំ​នៅទី​នេះ​ត្រូវបាន​ថែ​ទាំ​ក្នុង​ល័ក្ខខ​ណ្ឌ​​ល្អ​បំ​ផុត ដោយ​មាន​អ្នក​ឯក​ទេស​ខាង​ពេទ្យ​សត្វ​ដែលមាន​បទ​ពិ​សោជន៍​ជា​ច្រើន​និង​មានចិត្ត​ខ្នះខ្នែង​បំ​ផុត។​ នាសព្វ​ថ្ងៃ​នេះ ​មជ្ឈមណ្ឌលនេះជាទី​កន្លែង​ទេស​ចរណ៍​មួយ​ដើម្បី​ឃោសនាអប់​រំ​អោយ​សហគមន៍​អំ​ពី​ការ​អភិរក្ស​សត្វ​ខ្លាឃ្មុំ​ដែល​កំ​ពុង​ប្រឈមមុខ​នឹង​មហានិភ័យ​​ផុតពូជ​ នៅ ប្រទេស​វៀតណាម។​

នា​ពេលថ្មីៗនេះ អង្គការ​សត្វ​​អា​ស៊ី​ បាន​សហការ​ជា​មួយ​នា​យក​ដ្ឋាន​រុក្ខភិបាល បាន​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​​ផ្ទះ​សម្រាប់​សត្វ​ខ្លា​ឃ្មុំ​​ចំ​នូន​ពីរ​ខ្នង រួមមាន៖ ផ្ទះ​លេខ ​៩ និង​ លេខ ​១០ ដែលមាន​ពីរ​តំ​បន់​តាម​របៀប​ពាក់​កណ្តាល​ធម្មជាតិ​ថែ​ទាំ​សត្វ​ខ្លា​ឃ្មុំ ​​នៅ​មជ្ឈមណ្ឌល​ជួ​យ​សង្រ្គោះ​សត្វ​ខ្លា​ឃ្មុំ​។ នេះគឺ​​មួយ​ក្នុង​​ចំ​ណោម​បណ្តា​ផ្នែក​សំ​ខាន់​ចុង​ក្រោយ​នៃ​គម្រោង​ក​សាងនិង​ធ្វើ​ឲ្យ​សុក្រិត​នៃមជ្ឈមណ្ឌល​ជួ​យ​​សង្រ្គោះ​សត្វ​ខ្លា​ឃ្មុំ​​នៅប្រទេស​វៀត​ណាម​ដែល​មានម្ចាស់​នៃ​គម្រោង​នេះ​ជា​នា​យក​ដ្ឋាន​រុក្ខភិបាល - អង្គ​ភាព​ជំ​នួយ​និងប្រើប្រាស់ជា​អង្គ​ការ​សត្វ​​អា​ស៊ី។​


ស្ថិតនៅតំបន់ជាយឧទ្យានជាតិ តាមដាវ (Tam Dao) ជួយសង្រ្គោះមជ្ឈមណ្ឌលសត្វខ្លាឃ្មុំបានដាក់
ឲ្យប្រើប្រាស់តាំងពីខែមេសា ឆ្នាំ២០០៨ មានទំហំសរុបគឺ ១,២ ហិចតា ដែលបានវិនិយោគទុនសរុបជាង
៣,៣ លាន ដុល្លារអាមេរិក ហើយអាចចិញ្ចិមសត្វខ្លាឃ្មុំចំនួន២០០ក្បាល។


ពីរតំបន់ដែលបានរៀបចំតាមរបៀបពាក់កណ្តាលធម្មជាតិ តភ្ជាប់នឹងផ្ទះលេខ ៩ និងផ្ទះលេខ ១០
មានទំហំជាង ៥,៦០០ ម៉ែត្រការេ។


នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១០ អង្គការសត្វអាស៊ីបានជួយសង្គ្រោះសត្វខ្លាឃ្មុំ១៩ក្បាលត្រូវបានឃុំឃាំងក្នុងទូកុងតេន័រចំនួន៣និងបានបង្ខំឲ្យម្ចាស់កសិដ្ឋាននេះត្រូវតែប្រគល់សត្វខ្លាឃ្មុំ ទាំងអស់នោះ
ពីព្រោះនៅទីនោះមិនអាចឆ្លើយតបតាមតម្រូវការនូវការចិញ្ចិមសត្វខ្លាឃ្មុំ បានទេ។
ក្នុងរូបថត៖ ទូកុងតេន័រមួយក្នុងចំណោមទូកុងតេន័រទាំងបីបានឃុំឃាំងសត្វខ្លាឃ្មុំខុសច្បាប់
ដែលបានដាក់តាំងក្នុងមជ្ឈមណ្ឌលជួយសង្រ្គោះសត្វខ្លាឃ្មុំ នៅប្រទេសវៀតណាម។


ជ្រុងមួយនៃទីកន្លែងចិញ្ចឹមសត្វខ្លាំឃ្មុំតាមរបៀបពាក់កាលធម្មជាតិ ដែលមានទំហំ ៥,៦០០ ម៉ែត្រការេ


បុគ្គលិកចិញ្ចឹមសត្វខ្លាឃ្មុំត្រូវពាក់ស្បែកជើងកវែង និងពាក់អាវគ្មានមេរោគរបស់មជ្ឈមណ្ឌ
បន្ទាប់មកគេត្រូវបោះជំហានចូលធុងទឹកទាំងបី ដើម្បីលាងជំរះនិងកម្ចាត់មេរោគដែលបានដាក់
នៅមុខទ្វារចូល។


នៅខាងក្នុងទ្រុងខ្លាឃ្មុំនិមួយៗ ត្រូវបានបំពាក់ឧបករណ៍គ្រប់គ្រាន់និងប្រៀបដូចជា“សណ្ឋាគារ”សម្រាប់​
សត្វ។​បុគ្គ​លិក​ថែ​ទាំ​សត្វ​ខ្លា​ឃ្មុំបានចង​អង្រឹង​និង​ដាក់​​យោលទងអោយ​សត្វ​ខ្លា​ឃ្មុំ​អាច​ឡើង ដេកស្រួល ឬយីកយោល​ដូច​​ឡើង​លើមែក​ឈើ​ក្នុង​ព្រៃ​។


បុគ្គលិកធ្វើអនាម័យរបស់មជ្ឈមណ្ឌលកំពុងបាញ់ទឹកដើម្បីសម្អាតទ្រុង នៅពេលដែលសត្វខ្លាឃ្មុំ
កំពុងទៅស៊ីចំណី។ 


រស់នៅរួមគ្នារនៅតំបន់ដែលរៀបចំតាមរបៀបពាក់កណ្តាលធម្មជាតិ សត្វខ្លាឃ្មុំទាំងនេះមានសភាវគតិ
ដូចជា៖ កាន់កាប់ និងការពារ“តំបន់របស់ខ្លួន”។ 


ជណ្តើរឈើទាំងនេះត្រូវបានកសាង នៅក្នុងតំបន់ដែលរៀបចំតាមរបៀបពាក់កណ្តាលធម្មជាតិ
ដើម្បីសត្វខ្លាឃ្មុំអាចហាត់ឡើង។


តំបន់ដែលរៀបចំតាមរបៀបពាក់កណ្តាលធម្មជាតិនីមួយៗនេះសុទ្ធតែមានអាងហែលទឹកសំរាប់សត្វខ្លាឃ្មុំ
ងូតទឹកនិងលេងសប្បាយ។

អង្គការសត្វអាស៊ីបានខិតខំរក្សាទុកដើមឈើដែលបានដាំស្រាប់ នៅក្នុងតំបន់ដែលរៀបចំតាមរបៀបពាក់កណ្តាលធម្មជាតិ ។ សណ្ឋានដីនៅតំបន់បែបពាក់កណ្តាល់ធម្មជាតិបានរក្សាស្ទើរតែដូចស្ថានភាពដើម ដោយមានភ្នំតូចនិងដីចោតសម្រាប់សត្វខ្លាឃ្មុំធ្វើចលនានិងស្តារសភាវគតិធម្មជាតិរបស់ខ្លួនឡើងវិញ។

អង្គ​ការ​សត្វ​អា​ស៊ី​ (Animals Asia) បាន​ចាប់​ផ្តើម​ជួ​យ​សង្គ្រោះ​សត្វ​ខ្លា​ឃ្មុំ​នៅ​ប្រ​ទេស​វៀត​ណាម​​តាំង​ពីឆ្នាំ​ ​២០០៦ និង​ចាប់​ផ្តើម​កសាង​ផ្ទះ​សម្រាប់​សត្វ​ខ្លា​ឃ្មុំ​​ជាដំ​បូង​និង​ស្ថិត​​ក្នុង​​​ទីកន្លែង​ផ្តាច់ឆ្ងាយពីគេនៅ​ខែ​មេសា ​ឆ្មាំ​២០១៨។ នៅ​ពេល​នោះមជ្ឈមណ្ឌល​ជួយ​សង្គ្រោះ​សត្វ​ខ្លា​ឃ្មុំ​វៀត​ណាម​មាន​សត្វ​ខ្លា​ឃ្មុំ​​៦​ក្បាលតែ​ប៉ុណ្ណោះ។​

ក្រោយ​រ​យៈ​ពេល​ ៩ ​ឆ្នាំ​ អង្គការ​នេះ បាន​កសាង​​ផ្ទះ​សម្រាប់​ខ្លា​ឃ្មុំ​ចំ​នួន​៥ ​ខ្នង ដែល​រួម​មាន ១០ ​តំ​បន់​ដែល​រៀបចំ​តាម​របៀប​ពាក់​កណ្តាល​ធម្មជាតិ​ផងដែរ​ ហើយ​កំ​ពុង​ថែ​ទាំ​សត្វ​ខ្លា​ឃ្មុំ​ចំ​នួន​ ១៦១​ ក្បាល ​​ដើម្បី​ស្តារសភាវគតិ​ធម្មជាតិ​ឡើង​វិញ មុន​ពេល​ដោះលែង​សត្វ​ខ្លា​ឃ្មុំចេញ​បរិ​ស្ថាន​រស់​នៅ​។ 


នាសព្វ​ថ្ងៃ​នេះ មជ្ឈមណ្ឌល​ជួយ​សង្គ្រោះ​សត្វ​ខ្លា​ឃ្មុំ​វៀត​ណាម​បាន​បើក​ទ្វារនិង​ទូទួល​ភ្ញៀវ​ទេស​ចរណ៍​មក​ទស្សនា​ដោយ​ឥតគិតថ្លៃ ​នៅប៉ុន្មាន់​​ថ្ងៃ​បាន​កំ​ណត់​​ក្នុង​ខែ។

ពេល​មក​ទស្សនា​នៅ​ទី​នេះ ជា​ដំ​បូង​ភ្ញៀ​វ​ទេស​ចរណ៍​នឹង​បាន​មកទស្ស​នា​តំ​បន់​​ផ្តាច់ឆ្ងាយពីគេ​ តំបន់ស្តារឡើងវិញ។ ដើម្បី​ចូល​កាន់​ខាង​ក្នុង ភ្ញៀវ​ទេស​ចរណ៍​​ម្នាក់​ៗ​ត្រូវ​ពាក់​ស្បែក​ជើង​ក​វែង​ ពាក់​អាវ​គ្មាន​មេ​រោគ​ ហើយ​បោះ​ជំ​ហ៊ាន​ចូលក្នុង​ធុង​លាង​ជំ​រះ​និង​កម្ចាត់​មេ​រោគ​ទាំង​បី​ធុង​ដែល​ដាក់​នៅ​មុខ​ទ្វារ។

 

តំបន់នេះ​បាន​ចិញ្ចឹម​សត្វ​ខ្លា​ឃ្មុំ​ជាង​២០០​ក្បាលដែល​ស្ថិត​ក្នុងដំណាក់កាល​“បំប៉ន​សុខភាព”​។​​ អាគារ​ពី​រល្វែង​បាន​ចែក​ជា​ច្រើន​បន្ទប់ដ៏ធំ​ៗ។ ​ខាង​ក្នុង​​បន្ទប់​និមួយៗ ត្រូវបាន​បំពាក់​​ឧបករណ៍​ជា​គ្រប់គ្រាន់ ស្អាត ហាត់​ដូចជា​“សណ្ឋា​គារ​សម្រាប់​សត្វ”​។ បុគ្គលិក​​ថែ​ទាំ​សត្វ​ខ្លា​ឃ្មុំ​បាន​ចង​អង្រឹង​និងដាក់​​យោលទង អោយ​សត្វ​ខ្លា​ឃ្មុំ​អាច​ឡើង ដេកស្រួល​ ឬយីកយោល ​ដូច​​ឡើង​លើមែក​ឈើ​ក្នុង​ព្រៃ​។ ​ខាង​ក្រោមបន្ទប់​បាន​បោះ​សម្អាត​ជា​ញឹក​ញាប់។​ នេះគឺ​ជា​ស្តង់ដារ​ទូទៅ​របស់​មជ្ឈមណ្ឌល​ថែ​ទាំ​និង​ព្យា​បាល​សុខភាព​សម្រាប់​សត្វ​ខ្លា​ឃ្មុំទាំងស្រុង​លើ​ពិ​ភពលោក​។

បន្ទាប់​មក​ ភ្ញៀវ​ទេស​ចរណ៍​នឹង​មក​ទស្ស​នា​តំ​បន់​​សម្រាប់​សត្វ​ខ្លា​ឃ្មុំ​បាន​ព្យា​បាល​រូច​ហើយ​និង​មាន​សុខភាព​ល្អនៅទីនោះមាន​ទី​តាំង​ដើម្បី​សត្វ​ខ្លាឃ្មុំ​អាច​ធ្វើចលានា​និង​ហាត់​បណ្តាទម្លាប់​ឡើង​វិញ​។ ដើម្បី​ជៀង​វាង​សត្វ​ខ្លា​ឃ្មុំ​ឡើង​របងចេញ​ខាង​ក្រៅ​ ហ៊ុមព័ទ្ធ​ជុំ​វិញ​តំបន់​ចិញ្ចឹម​សត្វ​ខ្លាឃ្មុំ​គឺ​រប​ង​បន្លាពីជាន់ ខាង​ក្រៅ​មាន​របង​ថែប មាន​កំ​ពស់​ជាង​២​ម៉េត្រ​ ខាង​ក្នុង​មាន​ខ្សែ​ភ្លើង។​​

ដើម្បី​ធ្វើ​ឲ្យសត្វ​ខ្លា​ឃ្មុំ​អាច​ស្តារ​សុខ​ភាព​ឡើង​វិញ​និង​អភិវឌ្ឍន៍​យ៉ាង​ល្អប្រសើរ ការ​រៀប​ចំ​​ចំណី​អា​ហារ​ពិត​ជា​​សារៈ​សំ​ខាន់​ណាស់។ ចំណីអា​ហារ​របស់​សត្វ​ខ្លា​ឃ្មុំ​ រួម​មាន បន្លែ ផ្លែ​ឈើនិង​មិន​អាច​ខ្វះ​អាហារ​ដែល​សត្វ​ខ្លា​ឃ្មុំ​ចូល​ចិត្ត​ខ្លាំងបំផុត​គឺ ទឹក​ឃ្មុំត្រជាក់ ​ស្រូវអូកបាន​ដាក់​ក្នុង​ប្រអប់ និង​ទឹក​ដោះ​គោ​ជួរ​លាយ​នឹង​ផ្លែ​ឈើ​ស្ងួត  ការែម ។ ល។ ជាដើម។ ចំណីអាហារ​ទាំង​នេះ​បាន​ដាក់​ចូល​ក្នុង​បំ​ពង់​ឫស្សី​ ប្រ​អប់ជ័យ ត្រ​លោក​ដូង ហើយ​បាន​ព្យួរនៅ​ខាង​លើ​ក្នុង​ទ្រុង​ដើម្បី​សត្វ​ខ្លា​ឃ្មុំ​ឡើង​និង​ស៊ី ប្រការនេះពិតជា​ល្អចំពោះ​សុខ​ភាពសត្វ​ខ្លាឃុំផង និង​ជួយ​អោយ​វា​ស្តារ​សភាវគតិ​ធម្ម​ជាតិ​របស់​ខ្លួនផង។​


ផ្លែឈើបណ្តាប្រភេទ (កក) ដើម្បីបង្កលក្ខណៈពិបាកសំរាប់សត្វខ្លាឃ្មុំស៊ី នោះគឺគោលបំណងសំដៅ
ស្តារសភាវគតិធម្មជាតិក្នុងការស្វែងរកចំណីអាហារចំពោះសត្វខ្លាឃ្មុំ។


បុគ្គលិកចិញ្ចឹមសត្វខ្លាឃ្មុំ ធ្វើការនៅមជ្ឈមណ្ឌល តែងតែដាក់ចំណីអាហារ នៅទីកន្លែងដ៏ពិបាករក
ដើម្បីសត្វខ្លាឃ្មុំហិតក្លឹននិងស្វែងរកចំណីអាហារដោយខ្លួនឯង។


ចំណីអាហារមួយចំនួនបានព្យួរនៅកម្ពស់ ដើម្បីអោយសត្វខ្លាឃ្មុំត្រូវក្រោកឈរឡើងទើបយកបាន។

ចំណីអាហារបានធ្វើឲ្យជាប់លើដើមឈើដែលត្រូវបានប្រដាប់ប្រហោង ស្ថិតក្នុងតំបន់ដែលរៀបចំតាមរបៀប
ពាក់កណ្តាលធម្មជាតិ។


មើមការ៉ុតបានធ្វើឲ្យជាប់ លើឫស្សីចល័ត ធ្វើសត្វខ្លាឃ្មុំពិបាកនៅពេលវាយកចំណីអាហារស៊ី។

ពេលដែលដាក់ចំណីអាហារនៅកន្លែងណាមួយ បុគ្គលិកថែទាំនឹងចាក់តំណក់ប្រេងល្ងលើចំណីអាហារនេះ
សំដៅជួយអោយសត្វខ្លាឃ្មុំអាចស្វែងរកបានទីកន្លែងណាលាក់ទុកចំណីអាហារ។


ចំណីអាហារដែលបុគ្គលិកថែទាំសត្វខ្លាឃ្មុំបានលាក់ទុក ប៉ុន្តែសត្វខ្លាឃ្មុំបានរកឃើញយ៉ាងឆាប់រហ័ស។

សត្វខ្លាឃ្មុំធំមួយក្បាលបានឈដោយជើងពីរនៅក្បែ ដើមឈើបានបិទចំណីអាហារ ដើម្បីយាមមិន
អោយសត្វខ្លាឃ្មុំផ្សេងៗ ឡើងយកបាន។

សកម្ម​ភាពមកទស្ស​នា​នៅ​មជ្ឈ​មណ្ឌល​ជួយ​សង្គ្រោះ​សត្វ​ខ្លា​ឃ្មុំ​មាន​បំណង​ប្រាថ្នា​អប់​រំ​សហគមន៍​ ធ្វើ​អោយ​ភ្ញៀវ​ទេស​ចរណ៍​មាន​ការ​យល់​ដឹង​​យ៉ាង​សកម្ម​ចំ​ពោះ​បរិ​ស្ថាន​រស់​នៅនិង​អភិរក្ស​សត្វ​ខ្លា​ឃ្មុំ​។ នាសព្វ​ថ្ងៃ​នេះ មជ្ឈមណ្ឌល​ជួ​យ​សង្គ្រោះ​សត្វ​ខ្លា​ឃ្មុំ​​ នៅប្រទេសវៀត​ណាម ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​ពី​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​រួម​ដៃគ្នា​ការ​ពារ​សត្វ​​ប្រភេទមួយ​នេះ​ដែល​កំ​ពុង​ប្រ​ឈម​មុខ​នឹង​ការ​ផុត​ពូជន៍​ ក្នុង​បរិ​ស្ថាន​ធម្មជាតិ​នៅ​​ប្រ​ទេស​វៀត​ណាម​ ក៏​ដូច​ជា​​នៅលើ​ពិ​ភព​លោក​ផង​ដែរ./.

 

អនុវត្ត៖​កុង​ដាត

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណ ហូយអាន (Hoi An)

នៅ​មណ្ឌលបេតិកភណ្ឌ​​ពិភពលោកទីក្រុង​​បុរាណ ​ហូយ​អាន​ (Hoi An) មានវិចិត្រករ​​ម្នាក់​ បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​ និង​ចំណូល​ចិត្ត​ជាង​៤០ឆ្នាំ​ សម្រាប់​សិល្បៈ​គូរ​របាំង​មុខ​លើក្រដាស​កាតុង​។ របាំងមុខ​​រាប់ពាន់​គ្រឿង​មាន​លក្ខណៈ​រចនាបទ​របាំងមុខបែប​​​ល្ខោន​របស់​លោក​ ដើរ​តួនាទី​​ដូចជា​ “រាជទូត​វប្បធម៌”អមដំណើរ​ភ្ញៀវទេសចរ​ទៅ​គ្រប់​ទីកន្លែង​ ដើម

Top