រលកអើតខ្ពស់នៅកោះកូឡិន (Co Lin)
នាវាទ្រឿងសា (Truong Sa) ៥៧១ ទើបតែធ្វើដំណើរចេញពីកំពង់ផែកាមរាញ (Cam Ranh) (ខេត្តខាញ់ហ្វ័រ - Khanh Hoa) ទៅកាន់ស្រុកកោះទ្រឿងសា (Truong Sa) វរសេនីយទោឡេវ៉ាន់តាំង (Le Van Tang) នៅអគ្គស្នងការនយោបាយ មេបញ្ជាការដ្ឋានទាហានជើងទឹក ប្រកាសជើងដំណើរទីកន្លែងទៅដល់ដំបូងគឺកោះកូឡិន (Co Lin) ខ្លួនខ្ញុំមានមនោសញ្ចេតនាក្តុកក្តួរ។ ពីព្រោះប៉ុន្មានខែមុន ខ្ញុំជាអ្នកបើកទំព័រសៀវភៅពណ៌លឿងជាំចាស់ ដើម្បីស្វែងរកនូវ សន្លឹករូបថតចាស់ៗនៃជំនាន់ពូៗ របស់កាសែតរូបភាពវៀតណាម ថតនៅឆ្នាំ១៩៨៨ លើកបេសសកម្មស៊ីវិលដំបូងនៅលើកោះទ្រឿងសា (Truong Sa)។ កោះកូឡិន (Co Lin) ក្នុងរូបថត កាលនោះគ្រាន់តែជានាវា HQ៥០៥ - ជានាវាជានិច្ចឌិតជាប់ក្នុងប្រវត្តិសាស្រ្ត ពេលបើកបង្ហោះទៅលើឆ្នេរថ្មកូឡិន (Co Lin) ក្នុងសង្រ្គាមប្រយុទ្ធហ្គាក់ម៉ា (Gac Ma) ហើយបាយក្លាយជាបង្គោលអធិបតេយ្យភាពសមុទ្រកោះវៀតណាម។
នាវា HQ៥០៥ ក្រោយពេលត្រូវបាញ់ឆេះ នាវាបានបើកលឿនឆ្ពោះទៅលើកោះកូឡិន (Co Lin) បានក្លាយជាបង្គោលអធិបតេយ្យភាពមានវិញ្ញាណ របស់វៀតណាមឆ្នាំ១៩៨៨។ កោះកូឡិន (Co Lin) យ៉ាងនេះហើយ ទើបរក្សារឹងមាំបានមកដល់សព្វថ្ងៃ។ រូបថត៖ វិញក្វាង ប្រធាននាវិក វូហ្វីឡេ (Vu Huy Le) (ពាក់មួក) និងយុទ្ធជននាវា HQ៥០៥ ឡើងលើកោះកូឡិន (Co Lin) ចែករំឡែក ក្តីសប្បាយទទួលបានសំបុត្រអ្នកផ្ទះឆ្នាំ១៩៨៨។ រូបថត៖ វិញក្វាង អ្នកកាសែតជំនួបធ្វើការនឹងយុទ្ធជននៅលើនាវា HQ៥០៥ បង្គោលអធិបតេយ្យភាពនៅលើកោះកូឡិន (Co Lin) ឆ្នាំ១៩៨៨។ រូបថត៖ វិញក្វាង ពិធីរំលឹកគុណយុទ្ធជនទាំង៦៤នាក់ បានពលីជីវិតក្នុងសង្រ្គាមសមុទ្រហ្គាក់ម៉ា (Gac Ma) ឆ្នាំ១៩៨៨ លើនាវាទ្រឿងសា (Truong Sa) ៥៧១។ រូបថត៖ ថុងថៀន ព្រលែងកម្រងផ្ការំលឹកគុណយុទ្ធជនពលី ដើម្បីអធិបតេយ្យភាពសមុទ្រកោះមាតុប្រទេស។ រូបថត៖ ថុងថៀន នាទីសង្វេកនៃពិធីរំលឹកគុណ។ រូបថត៖ ថុងថៀន បក្សីក្រដាសបានព្រលែងលើផ្ទៃសមុទ្រកោះកូឡិន (Co Lin) ផ្ញើក្តីប្រាថ្នាសន្តិភាពរបស់វៀតណាម។ រូបថត៖ ថុងថៀន |
យើងខ្ញុំមកដល់ឆ្នេរថ្មកូឡិន (Co Lin) ពេលព្រះអាទិត្យអស្តង្គពណ៌ក្រហមទុំ រាៗលិចចុះក្រោយខ្នងទឹករលកខ្ពស់ នៅទិសខាងលិច។ នាវា៥៧១ ផ្លុំកញ្ចែប្រកាសបោះយុថ្កា កោះកូឡិន (Co Lin) លេចធ្លោនៅចំពោះមុខ តែទឹកសមុទ្រ ចុះទាបពេក ដូចនេះក្រុមការងារមិនអាចណាចុះទៅកាន់កោះនេះបាន។
រាត្រីសមុទ្រខាងកើត ជុំទិសលាបទៅដោយពណ៌លឿងទន់នៃពន្លឺព្រះចន្ទពេញបូណ៌មី តែយើងខ្ញុំនៅតែសំឡឹងមើលឃើញកោះហ្គាក់ម៉ា (Gac Ma) ជាមួយអារម្មណ៍ដុកដាក ”ដីមួយដុំឃ្លាត រយដុំកើតទុក្ខ”។ ជំនោលរលកខ្ពស់បោកបាចបះបាតនាវា ធ្វើឲ្យយើងខ្ញុំមានអារម្មណ៍ក្តុកក្តួរ។
ព្រឹកថ្ងៃស្អែក ពិធីរំលឹកគុណយុទ្ធជនពលី នៅប្រជុំកោះទ្រឿងសា (Truong Sa) បានរៀបចំនៅលើនាវា៥៧១។ ជាមួយសម្តីដ៏កកក្តៅស្រទន់ របស់លោកវរសេនីយទោ ឡេវ៉ាន់តាំង (Le Van Tang) អានវិយោគកថា អំពីភាពអង់អាចនៃយុទ្ធជនពលីទាំង៦៤នាក់ ក្នុងសមរភូមិសមុទ្រហ្គាក់ម៉ា (Gac Ma) មុននេះ៣០ឆ្នាំ។ កូនទាំង៦៤នាក់ របស់ទឹកដីវៀតណាម ជារៀងរហូតដេកសម្រាកនៅទីនេះ ជាមួយទឹករលកសមុទ្រទ្រឿងសា (Truong Sa) ដើម្បីមានរូបសណ្ឋានមាតុប្រទេសជាកោះកូនឡិន (Co Lin) នៅចំពោះមុខ។ រាល់បក្សីក្រដាស រាល់ត្របកផ្កា ដែលយើងខ្ញុំព្រលែងថ្វាយចុះសមុទ្រ តាមទឹករលកបោកបាចជានិច្ចបញ្ច្រានឆ្ពោះទៅទិសកោះហ្គាក់ម៉ា (Gac Ma)។
មាតុប្រទេសសំឡេងមាន់រងាវពេលព្រឹក
ម៉ោង៥រសៀល នាវា៥៧១ រោទ៍កណ្តឹងដាស់មនុស្សគ្នានៅលើនាវាក្រោកពីដំណេក រក្សាបរិយាកាសស្ងប់ស្ងាត់នាពេលព្រឹកព្រឹម ខ្ញុំឮជិតណាស់សំឡេងមាន់រងាវ។ ប្រហែលជារស់នៅកណ្តាលបរិយាកាសទីក្រុងយូរពេក ដូចនេះសំឡេងមាន់រងាវពេលព្រឹកនៅកណ្តាលមហាសមុទ្រ ធ្វើឲ្យខ្ញុំរលឹកនូវអារម្មណ៍ប្លែកពិសេស ឮដូចជានៅទីកន្លែងណាមួយនៃភូមិជនបទវៀតណាម។
នៅប្រជុំកោះទ្រឿងសា (Truong Sa) កោះកូឡិន (Co Lin) បានចាត់ទុកជា “ចក្ខុទិព្វ” របស់សមុទ្រ។ ស្ថិតនៅទីតាំងសំខាន់ ជាកន្លែងសម្រាប់បងប្អូនស្វែងរកទីចំណតនាវាជ្រកព្យុះ យកបន្លែមទឹកសាប និងអាហារសម្រាប់ការធ្វើដំណើរបន្ត។ រូបថត៖ ថុងថៀន ដើមពពាកបៃតងដុះលើកោះកូឡិន (Co Lin) បានដាំនៅក្នុងផើង។ រូបថត៖ ថុងថៀន នៅលើកោះកូឡិន (Co Lin) មានឆ្កែ១៣ក្បាល អ្នកអញ្ជើញទៅសួរសុខទុក្ខ តែងប្រៀបឆ្កែនេះជា “ឆ្កែយោធា” ប្រចាំទីកន្លែងគ្រោះថ្នាក់។ រូបថត៖ ថុងថៀន កោះកូឡិន (Co Lin) មានបក្សីរស់នៅច្រើន តែច្រើនបំផុតបក្សីរំពេសមុទ្រ ជាពិសេសមានសត្វបក្សីចរនិវេសតាមរដូវជាច្រើន។ រូបថត៖ ថុងថៀន ក្រុមសិល្បៈខេត្តសើនឡា (Son La) បម្រើកម្មាភិបាលយុទ្ធជននៅលើកោះកូឡិន (Co Lin)។ រូបថត៖ ថុងថៀន នាទីសំណេះសំណាលជាមួយទាហាកោះ។ រូបថត៖ ថុងថៀន កម្មាភិបាលយុទ្ធជនកោះកូឡិន (Co Lin) គោរពលាប្រជាជនដែលចេញមកសួរសុខទុក្ខកោះ។ រូបថត៖ ថុងថៀន |
ទូកដាក់ចុះពីលើនាវា៥៧១ នាំក្រុមការងារយើងខ្ញុំឡើងទៅកោះកូឡិន (Co Lin) រាល់រៀបឱបជិតស្និទ្ធដែលប្រឡាក់ទៅដោយញើសប្រៃរបស់ទាហាន។ អនុសេនីឯកបម្រុង ង៉ោវ៉ាន់បុន (Ngo Van Bun) អ្នកនយោបាយកោះកូឡិន (Co Lin) ឲ្យដឹកថា៖ “អគារនេះ បានកសាងនៅលើទីកន្លែងឆ្នាំ១៩៨៨ ដែលនាវា HQ៥០៥ បានបើកបង្ហោះមកលើដើម្បីរក្សាកោះ ហើយក្លាយជាបង្គោលព្រំដែនមានវិញ្ញាណ ជានិមិត្តរូបនៃអធិបតេយ្យភាពកោះកូឡិន (Co Lin) របស់វៀតណាម”។
ពីកោះកូឡិន (Co Lin) គ្រាន់តែចោលកន្ទុយភ្នែកនឹងមើលឃើញកោះហ្កាក់ម៉ា (Gac Ma)។ មុនពេលជម្រាបលា ក្រុមបេសសកម្មលេខ១១ អនុសេនីយឯក ង្វៀនវ៉ាន់គឿង (Nguyen Van Cuong) សំឡឹកទៅឆ្ងាយៗរួចពោលថា៖ “រដូវខែឧសភាសមុទ្រទ្រឿងសា (Truong Sa) ស្រទន់ ប៉ុន្តែនៅតែរបាំងដោយរលកខ្ពស់ តែយើងខ្ញុំបេ្តជ្ញាចិត្តរក្សាការពាររាល់ដុំថ្ម រាល់សត្វបក្សីសមុទ្រ រាល់ផ្កាថ្មលូតលាស់ក្រោមផ្ទៃទឹកសមុទ្រនៃមាតុប្រទេស”។ សម្តីនិយាយរបស់អនុសេនីយឯកគឿង (Cuong) ហាក់ដូចមិននិយាយដោយឡែកចំពោះតែយើងខ្ញុំ តែនៅជាសម្តីសម្បថចំពោះទាហានទាំង៦៤នាក់ ដែលនិមិត្តខ្លួនក្លាយជាទឹករលក លើសមរភូមិប្រយុទ្ធ មុននេះជាគម្រប់៣០ឆ្នាំ៕
សង្រ្គាមប្រយុទ្ធហ្គាក់ម៉ា (Gac Ma) បានកើតឡើងនៅខែមីនា ឆ្នាំ១៩៨៨ ខែមេសាឆ្នាំដដែល ក្រុមអ្នកយកព័ត៌មានឡេភឺក (Le Phuc) និងវិញក្វាង (Vinh Quang) របស់កាសែតរូបភាពវៀតណាម មានវត្តមានក្នុងនាវាHQ៥០៥ នៅកោះកូឡិន (Co Lin) ចំណុះប្រជុំកោះទ្រឿងសា (Truong Sa) ដើម្បីចុះបេសសកម្មកតត្រាទុកនូវស្ថានភាពក្តៅគគុកនៅលើផ្ទៃសមុទ្រខាងកើត នាពេលនោះ។ |
អត្ថបទ៖ ថុងថៀន រូបថត៖ វិញក្វាង និងថុងថៀន