• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

ផាលុង (Pai Lung) - ផ្លូវលើជម្រាលភ្នំមានរូបសណ្ឋានដូចសញ្ញាសួរ

នៅវៀតណាម ប្រហែលជាគ្មានដងផ្លូវណាមួយ ដែលធ្វើឱ្យអ្នកដំណើរ មានអារម្មណ៍ក្តុកក្តួរដូចជាធ្វើដំណើរនៅលើដងផ្លូវជាតិ 4C ។ ផ្លូវមានប្រវែង១៨០គីឡូម៉ែត្រ ផ្លូវជាតិ 4C  ចេញពីក្រុងហាយ៉ាង (Ha Giang) ធ្វើដំណើរឡើងទៅកាន់ខ្ពង់រាបថ្មដុងវ៉ាន់ (Dong Van) មានផ្លូវជម្រាលភ្នំចោតបត់បែន ឆ្លងកាត់ដងភ្នំល្វឹងល្វើយ។ តែនៅលើដងផ្លូវនោះ នៅមានដងផ្លូវចោតពិសេសមួយ ដែលមានរូបសណ្ឋានដូចសញ្ញាសួរ អ្នកផងតែងហៅថាឈ្មោះផាលុង (Pai Lung)។ ឈប់សម្រាកនៅផ្លូវជម្រាលភ្នំចោតផាលុង (Pai Lung) ដើម្បីទស្សនាសម្រស់ស្រស់ស្អាត និងស្វែងយល់អំពីហេតុដែលដងផ្លូវជាតិ 4C នេះ នៅមានឈ្មោះមួយទៀត ហៅថាផ្លូវសុភមង្គល។

ផ្លូវជម្រាលភ្នំចោតផាលុង (Pai Lung) ចំណុះភូមិសាស្រ្តឃុំផាលុង (Pai Lung) ស្រុកដុងវ៉ាន់ (Dong Van)។ តាមអ្នកម្ចាស់ស្រុក ពាក្យថាផាលុង (Pai Lung) មានន័យថានាគស។ សំឡឹងមើលពីខាងលើឃើញ ផ្លូវបត់កែងលិចអណ្តែតក្រោមស្រមោលភ្នំថ្ម នៅកម្ពស់ជាង១.៤០០ម៉ែត្រ ប្រៀបនឹងកម្រិតទឹកសមុទ្រ មើលទៅមានរូបដូចសត្វនាគអញ្ចឹង។

ស្ថិតនៅទីតាំងច្រក ត្រៀមចូលកំពូលភ្នំ ម៉ាភីលែង (Ma Pi Leng) មានផ្លូវបត់កែងផ្លាស់ប្តូរជាច្រើន ស្ថិតនៅដងផ្លូវជម្រាលចោតផាលុង (Pai Lung) គ្រោះថ្នាក់ បង្កើតជាបញ្ហាប្រឈមសម្រាប់អ្នកបើកបរទៅមក គួរឱ្យភ្ញាក់ផ្អើលនៅចំពោះមុខមានស្តូបបូជា អ្នកដែលមានគុណបំណាចបើកផ្លូវ។

ផ្លូវបានកសាងនៅឆ្នាំ២០១៧ មណ្ឌលស្តូបបូជានៅជើងជម្រាលភ្នំ ដើម្បីរំលឹកគុណយុវជននាំមុខ និងមាមីងជនជាតិអតីតកាល ដែលចូលរួមកាប់ឆ្ការបើកផ្លូវ។ នៅក្បែរស្តូបបូជាមានសារមន្ទីរតូចមួយ ដាក់តម្កល់វត្ថុអនុស្សាវរីយ៍ ផ្សារភ្ជាប់នឹងដំណើរការកសាងផ្លូវជាតិ 4C។

អញ្ជើញចូលមណ្ឌលអនុស្សាវរីយ៍ ហាក់ដូចជាកំពុងតែត្រឡប់ទៅកាន់អតីតកាល៦០ឆ្នាំមុននេះ  ពេលដែលមាមីងជនជាតិជិត១០០.០០០នាក់នៅទីនេះ ធ្វើដំណើរទៅមកដោយជិះសេះ ថ្មើរជើងតែប៉ុណ្ណោះ ដើម្បីឆ្លងកាត់ព្រៃភ្នំធំធេង។ ជីវិតរបស់ពួកគាត់រស់ដាច់ដោយឡែកពីពិភពខាងក្រៅ ជីវិតបែបមិនទាន់សម័យ។

 


សម្រស់ព្រៃភ្នំល្វឹងល្វើយផាលុង (Pai Lung)។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម

 

សម្រស់ព្រៃភ្នំល្វឹងល្វើយផាលុង (Pai Lung)។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម

 

ផ្លូវតាមជញ្ជាំងថ្មស អាចមើលឃើញទេសភាពធម្មជាតិស្រស់អស្ចារ្យ នៅតំបន់ជម្រាលភ្នំ ម៉ាភីលែង (Ma Pi Leng)។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម

 

កុមារប្រលែងលេងនៅជម្រាលភ្នំផាលុង (Pai Lung)។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម

 

ស្តូបរំលឹកគុណយុវជននាំមុខ និងមាមីងជនជាតិនៅខេត្តហាយ៉ាង (Ha Giang) ចូលរួមបើកផ្លូវជាតិ 4C  កសាងដាក់នៅជើងជម្រាលភ្នំឃុំផាលុង (Pai Lung)។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម

 

សព្វថ្ងៃ ផ្លូវលំចាស់ឆ្លងភ្នំម៉ាភីលែង (Ma Pi Leng) បានចាក់បេតុង បម្រើទេសចរណ៍និងប្រជាជនមូលដ្ឋាន។ រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
 

អំឡុងពេល៦ឆ្នាំ ចាប់ពីខែកញ្ញា ឆ្នាំ១៩៥៩ យុវជននាំមុខនិងកម្មកររាប់ម៉ឺននាក់ ធ្វើការកាប់ឆ្ការបើកផ្លូវ ដឹកដីថ្មរាប់លានម៉ែត្រគិប ក្រោយពេល៦ឆ្នាំធ្វើការ នៅខែមីនា ឆ្នាំ១៩៦៥ ដងផ្លូវបានធ្វើសម្រេចជាស្ថាពរ។ ជម្រាលភ្នំផាលុង (Pai Lung) ជាកំណាត់ផ្លូវដែលពិបាកធ្វើបំផុត។ សម័យកាលនោះ នៅទីនេះយុវជននាំមុខនិងសម្ភារៈសាមញ្ញ តែងព្យួរខ្លួនជាប្រចាំនៅតាមជញ្ជាំងភ្នំ ខាងក្រោមជាជ្រោះជ្រៅ ដងស្ទឹងញ៉ហ្វេ (Nho Que)។ ពួកគាត់ត្រូវខិតខំដំដាប់ កាប់ឆ្ការ បើកផ្លូវមួយជំហានទៅមួយជំហាន ឆ្លងកាត់កំពូលភ្នំម៉ាភីលែង (Ma Pi Leng)។ ដងផ្លូវមានប្រវែង២៤គីឡូម៉ែត្រ ត្រូវចំណាយពេលវេលាជា៣០០ថ្ងៃ ពោរពេញទៅដោយភាពលំបាកទើបធ្វើបានសម្រេច។

ផ្លូវជាតិធ្វើសម្រេច នាំមកនូវភាពផ្លាស់ប្តូរ សុភមង្គលពិតប្រាកដ សម្រាប់មាមីងជនជាតិភាគតិច នៅស្រុកជាប់ព្រំដែនខាងជើងចំនួន៤។ ចាប់ពីទីនេះ ដងផ្លូវជាតិ 4C ចេញពីក្រុងហាយ៉ាង (Ha Giang) ទៅកាន់ជម្រាលភ្នំ មែវវ៉ាក (Meo Vac) ឥឡូវនៅរក្សាបានឈ្មោះដងផ្លូវសុភមង្គល។

ចេញពីផ្លូវជម្រាលភ្នំផាលុង (Pai Lung) ធ្វើដំណើរថ្មើរជើងទៅកាន់ភ្នំចោត តាមដងផ្លូវយើងអាចទស្សនាជញ្ជាំងភ្នំស នៅជាន់ខ្ពស់បំផុតនៃភ្នំ ម៉ាភិលែង (Ma Pi Leng)។ ដងផ្លូវតូចបានចាក់បេតុង ការធ្វើដំណើររបស់ភ្ញៀវទេសចរ ក៏មានភាពងាយស្រួលដែរ តែនៅមានអារម្មណ៍ញញើត ពេលដែលឆ្លងកាត់ផ្លូវម្ខាងជាជ្រោះជ្រៅ ម្ខាងជាព្រៃភ្នំចោត។ នេះក៏ជាដងផ្លូវប្រពៃសម្រាប់ទស្សនាទេសភាពល្អឯក ក្បែរដងស្ទឹងញ៉ហ្វេ (Nho Que) បញ្ចេញពណ៌បៃតង តូចច្រមិចនៅពីក្រោមបាទជើង។

ប្រសិនបើសម្រាកនៅជម្រាលភ្នំផាលុង (Pai Lung) យូរបន្តិច ភ្ញៀវទេសចរមិនត្រឹមតែមានអារម្មណ៍ភ្ញាក់ផ្អើលចំពោះធម្មជាតិស្រស់អស្ចារ្យ នៅទាំងមិនចង់ឃ្លាតឆ្ងាយដោយសម្រស់ជីវភាពរស់នៅដ៏ពិសេស នៃបងប្អួនជនជាតិតំបន់ដុងវ៉ាន់ (Dong Van)៕

អនុវត្ត៖ វៀតគឿង
ប្រែសម្រួល៖ រីកើង​

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell សព្វថ្ងៃជា​សិក្ខាកាម​ គ្រូប​ង្រៀន​រចនា​ នៅ​សកលវិទ្យាល័យ​ RMIT ប្រទេស​វៀតណាម។

Top