• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

ផាម ង៉ុកអាញទុង (Pham Ngoc Anh Tung) – “អ្នកនិទានរឿង” កសិផលវៀតណាមជាមួយនឹងពិភពលោក​

ផាម ង៉ុកអាញទុង (Pham Ngoc Anh Tung) ជាស្ថាបនិកបង្កើតក្រុហ៊ុនFoodmap (ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតបច្ចេកវិទ្យានិងពាណិជ្ជកម្ម UFO) មានកិត្តិនាមក្នុងចំណោមធុរកិច្ចថ្មីវ័យក្មេងគំរូរបស់វៀតណាមឆ្នាំ២០២០ ដោយ​មានសមទ្ធផលផ្គត់ផ្គង់កសិផល​នៅលើ​បណ្តាញ​អនឡាយ នា​រដូវកាលជំងឺកូវិដ - ១៩ កំពុងតែរីករាលដាល។

ខែកញ្ញា ឆ្នាំ២០១៩ FoodMap បានឆ្លងកាត់ប្រទេសនានាជិត៦០០ក្រុម ដណ្តើមបានរង្វាន់គំនិតច្នៃប្រតិដ្ឋ ដែលមានឥទ្ធិពលធំបំផុត (Most Impactful Innovation) នៅវគ្គផ្តាច់ព្រ័ត្រ Asia Innovates 2019 ដឹកនាំដោយវិទ្យាស្ថានបច្ចេកទេសព្រះមហាក្សត្រអង់គ្លេស និងមូលនីធិ Newton។ នេះជារង្វាន់ផ្តល់ជូនធុរកិច្ចថ្មី សមូហភាពអ្នកស្រាវជ្រាវ វិទ្យាស្ថានវិទ្យាសាស្រ្ត ដែលបានរកឃើញ  វិធីសាស្រ្តលោតផ្លោះក្នុងការដោះស្រាយបញ្ហា អំពីបរិស្ថាន សង្គម។

នៅឆ្នាំ២០១៩ Foodmap បានរៀបចំនៅ Ricebowl (Malaysia) ជម្រើសធុរកិច្ចថ្មីល្អបំផុតវៀតណាម” ខាងវិស័យ agri-tech (កសិកម្មបច្ចេកវិទ្យា)។ នៅឆ្នាំ២០២០ Foodmap បន្តមានគម្រោងតំណាងវៀតណាម ចូលរួមវគ្គ​ជ្រើសរើស​នៅតំបន់អាស៊ីអគ្នេយ៍។

Foodmap មានកិត្តិនាមនៅក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្ម (Agri – Tech) គំរូចំនួន១០ នៃតំបន់ APAC ឆ្នាំ២០២០ រង្វាន់ធុរកិច្ចថ្មី Startup Hunt វៀតណាមឆ្នាំ២០២០, រង្វាន់ Winner  Most Impactful Innovation ទ្វីបអាស៊ីឆ្នាំ២០១៩, រង្វាន់លេខមួយនៃកម្មវិធីផ្តើមអាជីវកម្ម Leading Innovation Fellowship (LIF) ឆ្នាំ២០១៨, តំណាងវៀតណាមនៅវគ្គផ្តាច់ព្រ័ត្រ Blue Venture Award ពិភពលោក ឆ្នាំ២០២១។

 


ផាម ង៉ុកអាញទុង (Pham Ngoc Anh Tung) ជាស្ថាបនិក Foodmap និងជាធុរកិច្ចថ្មីរបស់វៀតណាមដំបូង បានផ្គត់ផ្គង់កសិផលនៅលើបណ្តាញអនឡាយ។ រូបថត៖ ថុងហាយ/កាសែតរូបភាពវៀតណាម

 

Foodmap ជាទីផ្សារពាណិជ្ជកកម្មអេឡិចត្រូនិក តាំងបង្ហាញកសិផល និងផលិតផលប្រចាំតំបន់នៅប្រទេសវៀតណាម ដោយវិធីសហការរវាងកសិករនិងផលិតករមធ្យម តួច ទៅកាន់អ្នកប្រើប្រាស់ផ្ទាល់។ រូបថត៖ថុងហាយ/កាសែតរូបភាពវៀតណាម

 

ផាម ង៉ុកអាញទុង (Pham Ngoc Anh Tung) (អាវស) កំពុងធ្វើការជាមួយនឹងក្រុមអ្នកទទួលបន្ទុកកសិផល។ រូបថត៖ ថុងហាយ/កាសែតរូបភាពវៀតណាម

 

ផាម ង៉ុកអាញទុង (Pham Ngoc Anh Tung) (ឈរជួរទីពីររាប់ពីឆ្វេងទៅ) មានកិត្តិនាមនៅក្នុងចំណោមធុរកិច្ចគំរូរបស់វៀតណាមចំនួន១០នាក់ ឆ្នាំ២០២០ ដោយមានសមទ្ធផលលេចធ្លោ។ រូបថត៖ Foodmap

 

ដើម្បីលើកកម្ពស់កសិផលវៀតណាម Foodmap បានដាក់បញ្ហាស្វែងរកប្រភពដើម គឺជាលក្ខណៈមួយចាំបាច់ សម្រាប់ការឡើងទីផ្សារ ដែលផលិតករ ឬកសិករត្រូវធ្វើតាម។ រូបថត៖ ថុងហាយ/កាសែតរូបភាពវៀតណាម

 

ផាម ង៉ុកអាញទុង (Pham Ngoc Anh Tung) មានកិត្តិនាមនៅក្នុងចំណោមធុរកិច្ចថ្មីវ័យក្មេងគំរូរបស់វៀតណាមចំនួន១០នាក់ ឆ្នាំ២០២០ ដោយមានសមទ្ធផលលេចធ្លោ។រូបថត៖ Foodmap

 

ផាម ង៉ុកអាញទុង (Pham Ngoc Anh Tung) (ដំបូងខាងឆ្វេង) ចុះហត្ថលេខាជាមួយនឹងមណ្ឌលលេខកូដជាតិ។ រូបថត៖ Foodmap

ធ្លាប់ធ្វើការនៅកូវដឹកផាម (Cau Dat Farm) ផាម ង៉ុកអាញទុង (Pham Ngoc Anh Tung) ឃើញភាពសម្បូរបែបនៃកសិផលវៀតណាម។ ជាប្រៀបខ្លាំង ជាសក្តានុពលមួយ មិនទាន់បានធ្វើអាជីវកម្មទាំងស្រុង។ ពិសេសកសិផលឆ្ងាញ់ៗ ល្អសម្រាប់សុខភាព ប៉ុន្តែដោយសារកង្វះខាតបណ្តាញចែកចាយ ទើបមិនទាន់បានរាយទៅដល់ដៃអ្នកប្រើប្រាស់។ ជាហេតុនាំឱ្យការលក់និងទិញ មិនបានស្រប់គ្នា ផលិតករត្រូវបង់ខាត។ ឬអ្នកប្រើប្រាស់ត្រូវបង់ប្រាក់ខ្ពស់ជាង ដោយសារមានបណ្តាញចែកចាយច្រើនពេក។ល។ ជាពិសេស ច្រើនឆ្នាំថ្មីៗនេះ នៅវៀតណាមកើតមានស្ថានភាព “រំដោះកសិផល”  ប្រព្រឹត្តទៅដោយមិនម្ចាស់ការ។ ការកង្វះខាតទាំងនោះ បានធ្វើឱ្យយុវវ័យធ្វើការខាងវិស័យកសិកកម្មដូចជា ផាម ង៉ុកអាញទុង (Pham Ngoc Anh Tung) “មិនអាចអង្គុយនឹង”។

តាមការចែករំលែករបស់ ផាម ង៉ុកអាញទុង (Pham Ngoc Anh Tung) Foodmap បង្កើតនៅឆ្នាំ២០១៨។ ផ្សេងពីបណ្តាញចែកចាយកសិផលស្អាតសព្វថ្ងៃ នៅលើទីផ្សារអនឡាយ Foodmap ជាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិចឧទ្ទេសនាមកសិផល ផលិតផលពិសេសប្រចាំតំបន់នៅវៀតណាម ដោយវិធីសហការជាមួយកសិករនឹងផលិតករធម្យម តូច ទៅដល់អ្នកប្រើប្រាស់ផ្ទាល់។

វ៉ែបសាយពាណិជ្ជកម្មអេឡិចត្រូនិច Foodmap ជំនាញផ្គត់ផ្គង់ផលិតផលពាក់ព័ន្ធដល់កសិផលសុវត្ថិភាព។ សព្វថ្ងៃ Foodmap កសាងពាណិជ្ជសញ្ញាដោយឡែក ជាផលិតផលពិសេសប្រចាំតំបន់ឆ្ងាញ់ពិសា (ដូចជាស្ករ ទឹកឃ្មុំ បន្លែ មើម ផ្លែឈើ។ល។ ) Maloka (តែនិងកាហ្វេ) និង HappyNut (គ្រាប់បំប៉នគ្រប់ប្រភេទ)។

បច្ចុប្បន្នក្រុមហ៊ុនសហការនឹងកសិករជាង១០០គ្រួសារ ឬផលិតករ ផ្គត់ផ្គង់ផលិតផលទៅកាន់ខេត្តក្រុងចំនួន២០ ទៅដល់អ្នកចែកចាយ ឬអ្នកប្រើប្រាស់ជាង៥០០០នាក់។

 


ខែកញ្ញា ឆ្នាំ២០១៩ Foodmap បានឆ្លងកាត់ប្រទេសនានាជិត៦០០ក្រុម ដណ្តើមបានរង្វាន់គំនិតច្នៃប្រតិដ្ឋ មានឥទ្ទិពលធំបំផុត (Most Impactful Innovation) នៅវគ្គផ្តាច់ព្រ័ត្រ Asia Innovates 2019 រៀបចំដោយវិទ្យាស្ថានបច្ចេកទេសព្រះមហាក្សត្រអង់គ្លេសនិងមូលនីធិ Newton។ រូបថត៖ Foodmap

 



 

សព្វថ្ងៃ Foodmap កសាងពាណិជ្ជសញ្ញាដោយឡែក ជាផលិតផលពិសេសប្រចាំតំបន់ឆ្ងាញ់ពិសា (ដូចជាស្ករ ទឹកឃ្មុំ បន្លែ មើម ផ្លែឈើ។ល។ ) Maloka (តែនិងកាហ្វេ) និង HappyNut (គ្រាប់បំប៉នគ្រប់ប្រភេទ)។ រូបថត៖ ថុងហាយ/កាសែតរូបភាពវៀតណាម

 

 

 FoodMap ជា​ទីផ្សារ​មួយ​ក្នុង​ចំណោមទីផ្សារ​ពាណិជ្ជកម្ម​អេឡិចត្រូនិច​ដំបូង​ ដែល​ផ្គត់​ផ្គង់​កសិផល​លើ​បណ្តាញ​អនឡាយ​។  រូបថត៖ ថុង​ហាយ/​កាសែតរូបភាព​វៀតណាម​
 

Foodmap បានបើកហាងតាំងបង្ហាញកសិផល offline  ដំបូងនៅទីក្រុងហូជីមិញ។ រូបថត៖​ ថុងហាយ/​កាសែតរូបភាព​វៀតណាម​

ដើម្បីបង្កើតទំនុកចិត្តមកលើកសិករនិងផលិតករផ្សេងៗ ដែលចូលរួមប្រព័ន្ធអេកូឡូស៊ីរបស់ Foodmap ផាម ង៉ុកអាញទុង (Pham Ngoc Anh Tung) និងសហការី បានពិភាក្សាផ្ទាល់ជាមួយនឹងកសិករ ថែមទាំងនៅ “រួមសុខរួមទុក្ខ ធ្វើការជាមួយ” ដើម្បីអាចស្តាប់ការចែករំលែក ផ្ទៃទឹកចិត្ត របស់អ្នកដែលមួយជីវិតបានផ្សារភ្ជាប់នឹងរបរកសិកម្ម។ ជាមធ្យម Foodmap បានអនុវត្ត១ - ២យុទ្ធនាការក្នុងមួយខែ។ “ដល់យុទ្ធនាការចំនួន១៥ Foodmap មានចំនួនអតិថិជនសមគួរដោយសារកម្រិតទាក់ទាញអ្នកទិញ និងបញ្ជុះបញ្ចូលអ្នកលក់ ដែលជាកសិករឬផលិតករ” ផាម ង៉ុកអាញទុង (Pham Ngoc Anh Tung) ចែករំលែក”។
 

នៅខែសីហា ឆ្នាំ២០២១ Foodmap បាននាំចេញនូវមុខទំនិញកសិផលមួយចំនួន ដោយមានតម្លៃខ្ពស់ចេញទៅកាន់ប្រទេសសិង្ហបូរី ម៉ាឡេស៊ី និងសង្ឃឹមថាជំរុញខ្លាំងនៅពេលវេលាខាងមុខ។ Foodmap ក៏បានរួមដំណើរនឹងដៃគូដូចជា Lazada, Tiki, Grab, Vietjet Cargo។ល។ នាយកដ្ឋានពាណិជ្ជកម្មអេឡិចត្រូនិច នាយកដ្ឋានជំរុញពាណិជ្ជកម្ម និងសមាគមកសិកម្មវៀតណាមធំៗ ដូចជា BSA, VIDA, VASEP រួមរត់នឹងគម្រោងធំៗ រួមដំណើរប្រើប្រាស់កសិផល ជាមួយនឹងប្រជាកសិករទូទាំងប្រទេសវៀតណាម។

ដើម្បីលើកកម្ពស់កសិផលវៀតណាម Foodmap បានដាក់បញ្ហាស្វែងរកប្រភពដើម គឺជាលក្ខណៈចាំបាច់សម្រាប់ឡើងទីផ្សារ ដែលជាផលិតករ ឬកសិករ។ ទន្ទឹមនោះ Foodmap នៅទាំងបង្កើតពាណិជ្ជសញ្ញាដោយឡែក សម្រាប់កសិផលក្នុងស្រុក ប៉ុន្តែពិបាកនឹងប្រកួតប្រជែងនឹងទីផ្សារធំៗពីព្រោះមិនទាន់មានប្រៀបខ្លាំងខាងពាណិជ្ជសញ្ញា។

ដើម្បីដោះស្រាយចំណោទប្រព័ន្ធផ្គត់ផ្គង់កសិកម្ម ដ៏ពិបាកស្រានេះ នោះគឺវគ្គក្រោយប្រមូលផល កាត់បន្ថយទំនិញសេសសល់ ទំនិញជាប់ស្តុក ផាម ង៉ុកអាញទុង (Pham Ngoc Anh Tung) ឱ្យដឹងថា Foodmap បានជ្រើសរើសវិធីដឹកជញ្ជូនតាមទម្រង់រូបភាពកក់ទំនិញជាមុន (pre-order) ស្រូបយក៣០ - ៣៥%នៃផលិតផលលក់ចេញ ទន្ទឹមនោះផ្គត់ផ្គង់ជូនអតិថិជន B2B (B2B ជាឈ្មោះហៅកាត់នៃពាក្យ “Business to Business”។ នេះរូបភាពអាជីវកម្មលក់ទំនិញរវាងសហគ្រាសនឹងសហគ្រាស) និង B2C (Business To Consumer និយាយដល់ការដោះដូររវាងសហគ្រាសនិងអ្នកប្រើប្រាស់)។

ទម្រង់រូបភាពនៅមានខ្នាតតួចនៅឡើយ ប៉ុន្តែ Foodmap បង្តើតដោយ ផាម ង៉ុកអាញទុង (Pham Ngoc Anh Tung) ជាធុរកិច្ចថ្មីដំបូងរបស់វៀតណាម ផ្គត់ផ្គង់កសិផលលើបណ្តាញអនឡាយ។ ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចធំទាំងពីរ Tiki និង Lazada បានជ្រើសរើសសហការជាមួយនឹង Foodmap ពេលបង្ហាញវត្តមានកសិផល ស្បៀងអាហារស្រស់ៗ នៅដំណាក់កាលដែលមានជំងឺកូវិដ -១៩ (ខែមេសា ឆ្នាំ២០២០)។

នៅឆ្នាំ២០២០ Foodmap បានហៅដើមទុនជោគជ័យ ៥០០.០០០ ដូល្លាអាមេរិក ចេញពីមូលនីធិ Wavemaker Parners សិង្ហាបូរី បន្ទាប់ពីសកម្មភាពបានពីរឆ្នាំ។ សព្វថ្ងៃ Foodmap បានបើកហាងតាំងបង្ហាញកសិផល offline  ដំបូងនៅទីក្រុងហូជីមិញ។

ជាមួយគោលដៅ អតិបរិមាប្រព័ន្ធផ្គត់ផ្គង់ អ្នកលក់នឹងបានតម្លៃល្អ និងអ្នកទិញនឹងស្ងប់ចិត្តជាមួយនឹងផលិតផល អតិបរិមាដោះស្រាយចំណោទកសិផលវៀតណាម ផាម ង៉ុកអាញទុង (Pham Ngoc Anh Tung) និងសហការី កំពុងបន្តដំណើរនិទានរឿងកសិផល និងស្វែងរកតម្លៃសម្រាប់កសិផលវៀតណាម៕

អត្ថបទ៖ ថាវី - រូបថត៖ ថុងហាយ និងឯកសារ Foodmap
ប្រែសម្រួល៖ រីកើង

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top