• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រារព្ធសម័យប្រជុំលើកទី២៩នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយ ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រារព្ធធ្វើឡើងសម័យប្រជុំលើកទី២៩។

អញ្ជើញថ្លែងនៅពិធីប្រារព្ធ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា នៅសម័យប្រជុំលើកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្តល់មតិស្ដីអំពីខ្លឹមសារចំនួន ៣ រួមមាន៖ ការបូកសរុបសម័យប្រជុំ​លើកទី៦និងការងារត្រៀមរៀបចំអោយសម័យប្រជុំលើកទី ៧ របស់រដ្ឋសភា ការអនុវត្តបទបញ្ញត្តិមួយចំនួនក្នុងច្បាប់ស្ដីពីគោលនយោបាយចំពោះសមាជិកនៃស្ថាប័នវៀតណាមប្រចាំឯបរទេស និងការចេញផ្សាយសារាចរណ៍ស្ដីពីសកម្មភាពតាំងពិព័រណ៍ ផងដែរ។ គណៈកម្មា ធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិចារណាអនុម័តលើសេចក្ដីសម្រេចចិត្តចេញផ្សាយបទបញ្ញត្តិណែនាំការរៀបចំនិងសកម្មភាពនៃក្រុមប្រឹក្សាប្រជាជន កែតម្រូវដល់កម្មវិធីតាក់តែងច្បាប់និងអនុក្រិត្យឆ្នាំ ២០១៩ វាយតម្លៃចំពោះលទ្ធផលនៃការអនុវត្តសកម្មភាពកិច្ចការបរទេស កិច្ចសហប្រតិបតិ្តការ​អន្តរជាតិក្នុងឆ្នាំ២០១៨ និងសម្រេចលើកម្មវិធីសកម្មភាពកិច្ចការបរទេសឆ្នាំ២០១៩នៃគណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា ផងដែរ។

តាមរបៀបវារៈសម័យប្រជុំលើកទី២៩នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងអូសបន្លាយក្នុងរយៈពេល ២ ថ្ងៃកន្លះ​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top