• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រារព្ធពិព័រណ៍ “កម្ពុជា៖ព្រះរាជាណាចក្រវប្បធម៌” នៅទីក្រុង Can Tho

ពិព័រណ៍បានតាំងបង្ហាញរូបថតសិល្បៈប្រមាណ៥០ផ្ទាំងដែលឧទ្ទេសនាមពីវប្បធម៌ដ៏សម្បូរបែបនៃប្រទេសកម្ពុជា តាមរយៈបេតិកភ័ណ្ឌវប្បធម៌រូបីយ៍អរូបីយ៍ ក៏ដូចជាទេសភាពធម្មជាតិយ៉ាងស្រស់ត្រកាលនិងភាពកក់ក្ដៅរបស់ប្រជាជនកម្ពុជាផងដែរ។


ក្រុមនិស្សិតវៀតណាមស្វែងយល់អំពីរបាំងមុខដែលបានប្រើប្រាស់ក្នុងរឿងល្ខោនប្រពៃណីខ្មែរ (រូបថត៖ VOV)

នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា បន្តព្រឹត្តិការណ៍សប្ដាហ៍វប្បធម៌កម្ពុជាឆ្នាំ ២០១៩ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមបានសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាប្រារព្ធធ្វើឡើងពិព័រណ៍ ដោយប្រធានបទ “កម្ពុជា៖ព្រះរាជាណាចក្រវប្បធម៌” នៅសារមន្ទីរទីក្រុង Can Tho។

ពិព័រណ៍បានតាំងបង្ហាញរូបថតសិល្បៈប្រមាណ៥០ផ្ទាំងដែលឧទ្ទេសនាមពីវប្បធម៌ដ៏សម្បូរបែបនៃប្រទេសកម្ពុជា តាមរយៈបេតិកភ័ណ្ឌវប្បធម៌រូបីយ៍ អរូបីយ៍ ក៏ដូចជាទេសភាពធម្មជាតិយ៉ាងស្រស់ត្រកាលនិងភាពកក់ក្ដៅរបស់ប្រជាជនកម្ពុជាផងដែរ។ លោក Le Ngoc Dinh អនុប្រធាននាយកដ្ឋានសហប្រតិបតិ្តការអន្តរជាតិនៃក្រសួងវប្បធម៌កីឡានិងទេសចរណ៍បានអោយដឹងថាពិព័រណ៍នេះគឺជាឱកាស ដើម្បីអោយប្រជាជនវៀតណាមយល់ដឹង ថែមទៀតពីទឹកដីនិងមនុស្ស កម្ពុជា។ លោកបានថ្លែងថា៖

“ដោយឈរលើមូលដ្ឋានគ្រឹះនៃទំនាក់ទំនងសាមគ្គីភាព កិច្ចសហប្រតិបតិ្តការ មិត្តភាពជាប្រពៃណីដ៏ល្អប្រសើរតាំង​ពីយូរលង់ណាស់មកហើយរវាងវៀតណាមនិងកម្ពុជានោះគឺកិច្ចសហប្រតិបតិ្តការ ការជួបប្រាស្រ័យខាងវប្បធម៌បានដើរតួនាទីកាន់ តែសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃក្នុងការជំរុញទំនាក់ទំនងសហប្រតិបតិ្តការរវាង ប្រទេស​ទាំងពីរអោយបោះជំហានទៅមុខ។ បណ្ដាកម្មវិធីវប្បធម៌សិល្បៈរវាងវៀតណាមនិងកម្ពុជា រួមទាំងសប្ដាហ៍វប្បធម៌យ៉ាងដូច្នេះបានក្លាយទៅជាសកម្មភាពប្រពៃណីរវាងប្រទេសទាំងពីរ ដែលធ្វើអោយស៊ីជំរៅថែមទៀតនូវការយល់ដឹងគ្នានិងរឹត បន្តឹងមនោសញ្ចេតនារវាងប្រជាជននៃប្រទេសទាំងពីរផងដែរ”។

 

ភ្ញៀវទេសចរបរទេសមកទស្សនាពិព័រណ៍ (រូបថត៖ VOV)

ពិព័រណ៍នេះក៏បានតាំងបង្ហាញវត្ថុសិប្បកម្មវិចិត្រសិល្បៈដ៏វិសេសវិសាលមួយចំនួនដូចជា៖ សំពត់ហូលផាមួង ក្រមា សំលៀកបំពាក់ប្រពៃណី ខ្មុក ចម្លាក់ស្បែក ចម្លាក់ ឈើ ចម្លាក់សំរិទ្ធនិងសូត្រខ្មែរ។ល៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top