• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រារព្ធពិធីបុណ្យវប្បធម៌ចរបាប់វៀតណាមលើកទី១


 នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅពិធីបើក (រូបថត៖ TTXVN)

 នាយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ​២០១៩ នៅទីរួមខេត្ត Gia Nghia ខេត្ត Dak Nong ពិធី​បុណ្យ​វប្បធម៌​ចរបាប់​វៀត​ណាម​​លើក​ទី១បាន​ប្រារព្ធ​ឡើង​ជាផ្លូវការ​។

អញ្ជើញ​ ថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីរដ្ឋាភិបា​លវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់​ថា ពិធីបុណ្យ​វប្បធម៌​ចរបាប់វៀតណាម គឺជាគំនិតផ្ដួចផ្ដើមគួរអោ​យ គោរពក្នុងឱកាសរំលឹកខួបលើកទី១​៥ទិវា​បង្កើត​ខេត្ត Dak Nong (ថ្ងៃទី១ ខែមករា ឆ្នាំ២០០៤-ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩)។ លោក​នាយក​រដ្ឋមន្រ្តីក៏​បានលើកឡើ​ង នូវទស្សនៈ​យុទ្ធសាស្ត្រ​មួយចំនួន​ក្នុងការ​អភិរក្ស​និង​អភិវឌ្ឍ​វប្បធម៌​ចរបាប់​នៅវៀត​ណាម​យ៉ាង​ដូច្នេះថា​៖
 
“បណ្ដា​ក្រសួង ស្ថាប័ន ជាពិសេសគឺក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ចាំបាច់​ត្រូវ​បញ្ចូល​លក្ខណៈ​វប្បធម៌​ដ៏ស្រស់​ស្អាតរបស់តំបន់​នីមួយៗ សហគមន៍ជន ជាតិនី​មួយៗ ទៅក្នុងផលិតផលចរបាប់​ ហើយគួបផ្សំ​ទៅនឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ ទេសចរណ៍ទៀតផង ជាពិសេសគឺរូបសណ្ឋានទេស​ចរណ៍វប្បធម៌សហគមន៍។ ធ្វើយ៉ាងម៉េ​ចដើម្បី​អោយក្រណាត់ចរបាប់នីមួយៗ សុទ្ធតែបង្ក​ប់រឿងរ៉ាវដ៏វិសេស វិសាលស្ដីពី​ប្រវត្តិសាស្ត្រ អត្តសញ្ញាណ​វប្បធម៌​ និងជំនឿជាក់របស់ជនជាតិជា ភា​តរៈទាំង៥៤ក្នុងទូទាំងប្រ​ទេសវៀត​ណាម”។

  
ឈុតសម្ដែងសិល្បៈ (រូបថត៖ TTXVN) 
 

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានបញ្ជាក់ថា រដ្ឋាភិបាលនឹង ស្រាវ​ជ្រាវ​អំពី​យន្ត​ការ​និង​គោល​នយោបាយ​ដើម្បីជំរុញ​បន្ថែមទៀតនូវការអភិរក្សនិងអភិវឌ្ឍរាល់ត​ម្លៃប្រពៃណី ជាពិតប្រាកដ​នៃសិល្បៈ​ចរបាប់​។​
 
“រដ្ឋាភិបាល​អំពាវនាវអោយបំផុសឡើងស្មារតីចាប់ផ្ដើមអាជីវកម្មក្នុង សហគមន៍ ជាពិសេសគឺជំនាន់យុវជន សំដៅពង្រីក​សក្ដានុភាពក្នុង​ការផលិតនិង ធ្វើអាជីវកម្មចរ​បាប់។ ប្រសិនបើវៀត ណា​មគ្មាន​សហគ្រាសចរបាប់​ដ៏ខ្លាំង​មាំមួ​ន ​ដែលមានសមត្ថភាពគ្រប់គ្រង មានកម្រិត​បច្ចេកវិទ្យានិងការយល់ដឹងយ៉ាងជ្រា​ល ជ្រៅអំពី​ទីផ្សា​រ​នោះ គឺវាជាពិបាកណាស់ដើម្បីអោ​យផលិតផលចរបាប់របស់យើ​ង មានកិត្យានុភាពក្នុ​ងស្រុក ហើយ​មាន​លទ្ធភាព​កាន់តែតិច​តួចដើម្បីនាំចេញទៅ ទីផ្សារអន្តរជាតិ”។​
 
ពិធីបុណ្យវប្បធម៌ចរ​បាប់វៀតណាមលើកទី១​បាន ទាក់ទាញការចូលរួមរបស់ សិប្បក​រ សិល្បៈករ តន្ត្រីករ និងកីឡាករ​ដែលជាជនរួម​ជាតិបណ្ដាជនជាតិភាគ តិចនៅខេត្តក្រុ​ងចំនួន១៧រួមជាមួយ​ក្រុមភ្ញៀវ​អន្តរជាតិមួយ​ចំនួនទៀត​ផង៕

 

តាម VOV5 - ​វិទ្យុសំ​ឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top