• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រារព្ធធ្វើឡើងសប្ដាហ៍វប្បធម៌ “ឆ្លងកាត់តំបន់បេតិកភ័ណ្ឌស្រែកាំជណ្ដើរ” Hoang Su Phi

នាយប់ថ្ងៃទី២១ ខែកញ្ញា នៅស្រុក Hoang Su Phi ខេត្ត Ha Giang បានប្រព្រឹត្តទៅពិធីបើកសប្ដាហ៍វប្បធម៌ដោយប្រធានបទ “ឆ្លងកាត់តំបន់បេតិកភ័ណ្ឌ ស្រែកាំជណ្ដើរ” Hoang Su Phi ឆ្នាំ ២០១៩។ សប្ដាហ៍វប្បធម៌នេះត្រូវបានរៀបចំឡើងសំដៅលើកតម្កើងតម្លៃវប្បធម៌នានាព្រមទាំងអភិរក្សនិងពង្រីកតម្លៃប្រពៃណីរបស់បណ្ដាជនជាតិនៅខេត្ត Ha Giang ផងដែរ។

តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានវាយតម្លៃខ្ពស់ចំពោះបក្សភាគ អាជ្ញាធរនិងប្រជាជនបណ្ដាជនជាតិ នៅខេត្ត Ha Giang ក្នុងការកសាងខេត្តអោយកាន់តែសម្បូរធូធារនិងអារិយ្យធម៌ពី មួយថ្ងៃទៅមួយថ្ងៃ។ បក្សភាគ អាជ្ញាធរនិងប្រជាជនបណ្ដាជនជាតិនៅខេត្ត Ha Giang បានសាមគ្គីគ្នា ប្រែក្លាយការលំបាកឧបសគ្គទៅជាឧត្តមភាព ដើម្បីបើកចេញទិសដៅថ្មីដោយជ្រើសរើសទេសចរណ៍ធ្វើជាវិស័យសេដ្ឋកិច្ចមុខព្រួញដើម្បីអភិវឌ្ឍប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ អនុប្រធានរដ្ឋសភាលោក Uong Chu Luu ក៏បានស្នើអោយខេត្តត្រូវតែយកចិត្តទុកដាក់ជាពិសេសដល់ការថែទាំជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់លំបាកលំបិន តំបន់ព្រំដែន កសាង វប្បធម៌ភូមិឃុំដោយផ្សាភ្ជាប់នឹងការកសាងជនបទថ្មី ការពាររឹងមាំនូវអធិបតេយ្យ ភាពនិងសន្តិសុខព្រំដែនជាតិផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top