• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

ប្រាង្គតម្កល់សពព្រះមហាក្សត្រខាយឌិញ (Khai Dinh) - ស្នាដៃ​ប្រណីត​នៃសិល្បៈដាំប៉សឺឡែនហ្វេ

ក្នុង​ចំណោម​ប្រភេទ​រូបភាព​សិល្បៈ​ តុបតែង​ស្ថាបត្យកម្ម​​នៃ​រាជវាំង​ហ្វេ ដែល​បាន​ដាំទៅដោយ​​ប៉សឺ​ឡែន​ ទទួលបាន​ការ​​​វាយ​តម្លៃ​ខ្ពស់ អំពី​​តួនាទី​ និង​ទី​តាំង​ដ៏​​សំខាន់​លំដាប់​ជួរ​មុខ​ ក្នុងការងារ​បង្កើត​រូប​​រាង​​​គំរូ ​សម្រាប់​ស្ថាបត្យកម្ម​រាជវាំង​ នៃ​រាជការ​ង្វៀន (Nguyen)។ តំណាង​ឱ្យ​ចលនា​សិល្បៈ​នេះ គឺ​ប្រាង្គ​​តម្កល់សពព្រះមហាក្សត្រ​ ​ខាយ​ឌិញ (Khai Dinh) ជា​ស្នាដៃ​សិល្បៈដ៏ប្រណីត​មួយ ដែល​បាន​ដាំ​ទៅដោយ​ប៉សឺឡែននៃ​​ស្រុក​ហ្វេ​។
 

មុខ​​របរ​​ដាំ​ប៉សឺឡែន ​មាន​នៅ​ស្រុកហ្វេ​ នា​​ប្រហែ​លសតវត្សរ៍​ទី​១៧ ដំបូង​តំណតគ្នា​​បែប​​​ប្រជាប្រិយ​ បន្ទាប់​មក​ទើប​​​បាន​អនុវត្តយ៉ាង​ច្រើន​ ក្នុង​ស្ថាបត្យកម្ម​រាជវាំង​។ តាម​​បណ្ឌិត​ ផាន ​ថាញហាយ (Phan Thanh Hai) នាយក​​មន្ទីរ​វប្បធម៌​និង​កីឡា​ខេត្ត​ធឿធៀន​ហ្វេ (Thua Thien Hue) និង​ជា​អតីត​​នាយក​មជ្ឈមណ្ឌល​អភិរក្ស​កេរ​ដំណែល​​ទីក្រុង​បុរាណ​ហ្វេ​ សិល្បៈ​ដាំ​​ប៉សឺឡែន​​ដ៏ល្បី​ល្បាញ​ ក្នុង​ការរចនា​​ស្ថាបត្យ​កម្ម​​​រាជវាំ​ង​ហ្វេ​ ពិសេស​នៅ​សម័យ​រាជការ​ង្វៀន (Nguyen) លេច​ធ្លោ​បំផុត​ គឺ​ដំណាក់កាល​ចុង​សតវត្សរ៍​ទី​១៩ ដើមសតវត្សរ៍​ទី​២០។

​សម័យកាល​នេះ សំណង់​ស្ថាបត្យកម្ម​​រាជវាំង​ជាច្រើន​នៅក្រុង​​ហ្វេ សម្រេច​លំដាប់​​កំពូល ​នៃ​សិល្បៈ​ដាំប៉សឺឡែន​ គំរូដូចជា៖ វិមាន​ថៃ​ហ្វ័រ (Thai Hoa) វិមាន​កៀន​ត្រុង (Kien Trung) អគារ​ថៃ​ប៊ិញ​ (Thai Binh) ទ្វារ​ហៀន​ញើន​ (Hien Nhon) ទ្វារ​ចឿង​ដឺក (Chuong Duc) វិមាន​អាន​ឌិញ (An Dinh) ​ជាដើម​។ល។​ ប៉ុន្តែ​ពិសេស​និង​​សក្តិ​សម រាប់បញ្ចូល​​ចំណាតថា្នក់ជា​ស្នាដៃប្រណីត​ គឺប្រាង្គ​តម្កល់​សពព្រះមហាក្សត្រ​ ខាយ​ឌិញ ​(Khai Dinh)។​

ប្រាង្គ​តម្កល់សពព្រះមហាក្សត្រ​ខាយ​ឌិញ​ (Khai Dinh) នៅមាន​ឈ្មោះ​​ហៅថា​ អ៊ឺង​ឡាំង (Ung Lang) ​ជា​ផ្នូរ​​​ព្រះ​មហាក្សត្រ​ខាយ​ឌិញ (Khai Dinh) ​(១៨៨៥ - ១៩២៥) ​ជា​ព្រះ​មហាក្សត្រ​ទី​១២​នៃ​រាជការ​ង្វៀន (Nguyen) ស្ថិតនៅ​លើ​ភ្នំ ​ចូវ​ជឺ (Chau Chu) (នៅ​ហៅថា​ចូវ​អេ - Chau E) នៅ​ខាងក្រៅ​រាជវាំង​ហ្វេ ឥឡូវ​នៅ​​ចំណុះ​ឃុំ​ធ្វី​បាំង (Thuy Bang) ទីរួមស្រុក​ហឿង​ធ្វី​ (Huong Thuy) ខេត្ត​ធឿធៀន​ហ្វេ (Thua Thien Hue)។​

 

 ទីលាន​ប្រាង្គ​តម្កល់សពព្រះ​មហាក្សត្រ​​ខាយ​ឌិញ (Khai Dinh)​​។ រូបថត៖ ថាញ​ហ្វ័រ​


ផ្ទៃមុខជញ្ជាំង​ទាំង​បួន​ខាងក្នុង​​​វិមាន​ ទី​អាសនៈ​បូជា​ព្រះមហាក្សត្រ​​ខាយ​ឌិញ​ (Khai Dinh) សុទ្ធតែ​បាន​ដាំ​ដោយ​ប៉សឺឡែន​ និង​កញ្ចក់ពណ៌​។​ រូបថត៖ ថាញ​ហ្វ័រ


 ប្រតិកម្មនៃ​ពន្លឺ​ធ្វើ​ឱ្យ​សិល្បៈ​ដាំ​ប៉សឺឡែន​ ក្នុងបន្ទប់​តម្កល់​រូបសំណាក​ព្រះមហាក្សត្រ​ខាយឌិញ​ (Khai Dinh) មាន​សភាព​ភ្លឺ​​ផ្លេក​ៗ​ អាថ៌កំបាំង​។ រូបថត៖ ថាញ​ហ្វ័រ


 ប្រព័ន្ធ​សសរ​នាគ​ រនាំង​មុខ​ដាច់ ជ្រី​ជាដើម​។ល។ បាន​ដាំដោយ​ប៉សឺឡែន​មើលទៅ​ប្រណីត​អស្ចារ្យ​។ រូបថត៖ ថាញ​ហ្វ័រ


បច្ចេកទេស​ដាំ​ប៉សឺឡែន​ប្រណីត​ ចាប់តាំងពី​ស្នាម​លម្អិត​រហូតដល់​បំណិន​ផ្សំពណ៌​។ ​រូបថត៖ ថាញ​ហ្វ័រ

 

ផ្នូរ​​បាន​ចុះបឋមសិលា ​នា​ថ្ងៃទី៤ ខែ​កញ្ញា ឆ្នាំ​១៩២០ សាងសង់​អូស​បន្លាយ​១១ឆ្នាំ ឆ្លងកាត់​ព្រះ​មហាក្សត្រ​ពីរ​ជំនាន់​នៃ​រាជការ​ង្វៀន (Nguyen) ​គឺ​ព្រះមហាក្សត្រ​​​ខាយឌិញ (Khai Dinh) និង​បុត្រា​បាយ​ដាយ (Bao Dai) ​ទើប​ធ្វើសម្រេច​ជាស្ថាពរ​។ បើប្រៀបនឹងប្រាង្គ​តម្កល់សព​នៃព្រះ​​មហាក្សត្រ​មុនៗ ផ្នូរព្រះមហាក្សត្រ​ខាយ​ឌិញ (Khai Dinh) ​មាន​ផ្ទៃដី​តូច​ជាងបន្តិច​​​៖ ១១៧ម X ៤៨,៥ម ប៉ុន្តែ​​​ជា​សំណង់​បានសាងសង់ដោយ​​ផ្ចិត​ផ្ចង់​បំផុត​ ចំណាយ​កម្លាំង​និង​ទ្រព្យ​​ច្រើន​បំផុត​។

ផ្សេង​ដទៃ​ជាមួយនឹង​ប្រាង្គ​តម្កល់​សព​​ព្រះ​​មហាក្សត្រ នៃ​រាជការ​ង្វៀន (Nguyen) ​មុនៗ តែង​បាន​កសាង​តាម​រចនាបថ​ និងបច្ចេកទេស​ប្រពៃណី​ ចំណែក​ប្រាង្គ​តម្កល់​សពព្រះ​​មហាក្សត្រ ​ខាយ​ឌិញ (Khai Dinh) បាន​កសាង​តាម​បែប​សម័យ​ថ្មី​ សាង​ដោយ​ស៊ីម៉ង់​​ ដែក​ថែប ជាដើម​។ល។ និង​គ្រឿង​កម្រ ដែល​​បាន​កម្មង់​​ទិញមកពី​ប្រទេស​បារាំង​ ចិន និង​ជប៉ុន​។

ម្យ៉ាង​ ចំណុច​ពិសេស​ ដែល​បង្កើត​ជា​តម្លៃ​ដោយ​ឡែក​ នៃប្រាង្គ​តម្កល់សព​ព្រះ​មហាក្សត្រ​ខាយឌិញ​ (Khai Dinh) គឺ​ចំណែក​ខាង​ក្នុង​វិមាន​ ជា​ទីកន្លែង​ដែល​មាន​សិល្បៈដាំ​ប៉សឺឡែន​ សម្តែង​​​រចនា​សម្រេច​ដល់​កម្រិត​វិចិត្រ​ប្រណីត​ គ្មានពីរ​។​

ប្រសិនបើ​ខាងក្រៅ​មានរូបរាងសំណង់​​ស្កឹម​ស្កៃ​ ស្តុកស្តម្ភ បានសាង​ដោយ​ស៊ីម៉ង់ ដែកថែប​​ជាមួយនឹង​តុង​ពណ៌​ស​ តាមបែប​រចនាបថ​លោកខាងលិច​ តែ​ផ្ទុយ​ទៅ​វិញ​ ខាងក្នុងគ្រឿង​សង្ហារិម​​​ អ្នកទស្សនា​ឃើញ​ពិត​ជា​រន្ធិត​​​អារម្មណ៍​ជាមួយ​នឹង​សម្រស់​ស្អាត​ឆើត​ឆាយ​ ប្រកប​ទៅដោយ​ពណ៌សម្បុរ​ និង​រូបគំនូរ​រាប់រយ​ផ្ទាំង​ ក្បាច់​ចម្លាក់​​ប្រណីត​ បានសាង​ដោយ​​បន្ទះ​បំណែក​តូច នៃ​ប៉សឺឡែន​និង​​កញ្ចក់ពណ៌​រាប់ពាន់​។​

តាមរយៈ​ថ្វី​ដៃ​នៃ​សិប្បករ​ស្រុកហ្វេ អំបែង​ប៉សឺឡែន​ កញ្ចក់​ពណ៌​ បាន​​មក​ពី​​ចាន​ ទៀប​ ថូ ពីង​ ក្រឡ​ជាដើម​។ល។ បាន​កាត់​ខាត់​យ៉ាងប្រុង​ប្រយត្ន​ ផ្សំទៅ​ជា​រូបគំនូរ​ ផ្ទាំងក្បាច់​រចនា​ រូបបក្សី ផ្កា សព្វសត្វជាដើម។ល។ ស្អាត​អស្ចារ្យ​ យោង​តាម​ប្រវត្តិ​ខុង​ជឺ តាវនិយម ពុទ្ធសាសនា​ និង​ទម្រង់​ប្រជាប្រិយ​។ ប្រការ​ចំណាប់អារម្មណ៍​ គឺទោះបី​បាន​​ដាំ​ដោយ​វត្ថុធាតុ​រឹង​ ដូច​​ប៉សឺឡែន​​និង​កញ្ចក់​ ប៉ុន្តែ​ដោយ​​បច្ចេកទេស​ផ្សំពណ៌​ជំនាញ​ ផ្អែក​លើ​តុង​ពណ៌​ចម្បង​​រួមមាន​៖ ពណ៌ស លឿង ប្រផេះ បៃតង ខៀវ​ជាំ​ និង​ពណ៌ស្វាយ​ ដូច្នេះបន្ទះ​តុបតែង​​មើលទៅ​មានភាព​ស្រទន់​ រស់រវើក​ ដូច​ជា​ផ្ទាំង​គំនូរ​ពណ៌​​។​

 


ទិដ្ឋភាព​ផ្ទាល់​មួយ នៃបរិយាកាស​ខាងក្នុង​លេចធ្លោ ​ជាមួយ​នឹង​ស្លាក​ស្នាម​រចនា​​រាប់ពាន់ ដែល​បាន​​ដាំដោយ​​ប៉សឺឡែន​។​ រូបថត៖ ថាញ​ហ្វ័រ


 គំនូរ​ដាំ​ប៉សឺឡែន​​ក្រោម​ប្រធាន​បទ​សព្វសត្វ​។ រូបថត៖ ថាញ​ហ្វ័រ​


 ផ្ទាំង​ក្បាច់​​ដាំ​ប៉សឺឡែន​។ រូបថត៖ ថាញ​ហ្វ័រ


 ផ្ទាំង​ចម្លាក់​បក្សី​ជិះ​ពពក។​ រូបថត៖ ថាញ​ហ្វ័រ


 ប្រព័ន្ធ​ក្រឡា​នៅ​លើជញ្ជាំង ​​បានតុបតែង​​​​ដោយ​សិល្បៈ​ដាំ​ប៉សឺឡែន​ តាម​ប្រធានបទ​ផ្សេង​ៗ។ ​រូបថត៖ ថាញ​ហ្វ័រ


 ទិដ្ឋភាព​ផ្ទាល់នៃ​ក្បាច់​លម្អិត​រចនា​​ដោយ​ដាំប៉សឺឡែន​ នៅ​មុខ​អាសនៈ​បូជា​ព្រះ​មហាក្សត្រ​ខាយឌិញ (Khai Dinh)​។ ​​រូបថត៖ ថាញ​ហ្វ័រ


  គំនូរ​នាគ​ដាំ​ដោយ​ប៉សឺឡែន​។ ​រូបថត៖ ថាញ​ហ្វ័រ

 

ពិសេស ​ក្រៅពី​អាសនៈ​បូជា​ធំ បានដាំដោយ​ប៉សឺឡែន​ទាំងស្រុង​ ខាងក្នុង​ប្រាង្គ​តម្កល់សព​ នៅទាំង​មាន​រនាំង​ពិតាន​​ បាំង​រូប​សំណាកព្រះ​​មហាក្សត្រ​ខាយ​ឌិញ​ (Khai Dinh) ជាស្នាដៃ​​សិល្បៈ​ដាំ​ប៉សឺឡែនដ៏​អស្ចារ្យ​មួយ​​។ រនាំង​ពិតាន​ ​បាន​សាង​ដោយ​​ផ្ទាំង​បេតុង​ដែកថែបទាំងស្រុង​ មាន​ទម្ងន់​ជិត​មួយ​តោន ប៉ុន្តែ​​​សិល្បៈ​ដាំ​ប៉សឺឡែន​ដ៏​វិចិត្រ ​បាន​ធ្វើ​​ឱ្យ​អ្នកទស្សនា​​មាន​អារម្មណ៍​ ដូចជាវត្ថុ​​បានធ្វើឡើង​​​ដោយ​សំពត់​ ជាស្នាមខ្ទង់​​បត់បែន​ព័ទ្ធ​ពេន​ ស្រទន់ និង​រស់រវើក​ មើលទៅ​ដូចជា​អាច​រំ​ញោច​រង្គើ​​​ដោយ​ខ្យល់ប៉ះអញ្ចឹង​​។ ខាងក្រោម​ពិតាន​ គឺរូបសំណាក​​​ព្រះ​មហា​ក្សត្រ​​ខាយ​ឌិញ​ (Khai Dinh) ធ្វើអំពី​​ស្ពាន់ បានស្មិត​​ដោយ​បារាំង​ នៅ​ឆ្នាំ​១៩២០ ខាងក្រោម​​ជើងរូប​​សំណាក គឺ​​ទីកន្លែង​តម្កល់​សព​ព្រះ​មហាក្សត្រ​។

ឆ្លងកាត់​គម្រប់​១០០ឆ្នាំ​ ប្រាង្គ​​តម្កល់សព​ព្រះមហាក្សត្រ​ ខាយ​ឌិញ​ (Khai Dinh) សព្វថ្ងៃ​​នៅ​រក្សាបាន​ដូចសភាព​ដើម។ ​ពិសេស​ ប្រព័ន្ធ​រចនា​​ទាំងស្រុង ​តែង​បាន​ដាំដោយ​ប៉សឺឡែន​ ខាង​ក្នុង​វិមាន​សព្វថ្ងៃ​នៅតែ​ស្អាត​ចែងភ្លឺផ្លេក​​អាថ៌កំបាំង​ ដូចជាមុននេះ​​​មួ​យសតវត្សរ៍​ ធ្វើឱ្យ​ភ្ញៀវ​ទេសចរ​មិនអាចណា​មិន​កោត​សរសើរ​ ចំពោះ​ថ្វីដៃ​​នៃ​សិប្បករ​ដាំប៉សឺឡែន​​រាជវាំង​ហ្វេ​៕​

 

 អត្ថបទ​និង​រូបថត៖ ថាញ​ហ្វ័រ​
 

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

មកកាន់​ប្រទេសវៀតណាម​កាលពី​ឆ្នាំ​១៩៩៥ វិចិត្រការិនី​​ជនជាតិ​ជប៉ុន​ Ando Saeko បាន​ចំណាយ​រយៈពេល​ជិត​៣០ឆ្នាំ​ សម្រាប់បុព្វហេតុ​របរ​សិល្បៈគំនូរ​​ខ្មុក​ម្រក្សណ៍​ និងរបរ​ថ្នាំពណ៌​​ប្រពៃណរបស់​វៀតណាម​។

Top