• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រមូលផ្តុំកម្លាំងដើម្បីកំចាត់ជំងឺរាតត្បាតឲ្យបានឆាប់រហ័សបំផុត នៅតាមខេត្ត ក្រុងមួយចំនួន ដែលកំពុងផ្ទុះជំងឺយ៉ាងខ្លាំង

នាព្រឹកថ្ងៃទី ២២ ខែកក្កដា ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ១ រដ្ឋសភា វៀតណាមនីតិកាលទី ១៥ នោះ ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានរាយការណ៍ជូនរដ្ឋសភាអំពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមក្នុងឆមានទី ១ ឆ្នាំ និងបណ្ដាដំណោះស្រាយអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមក្នុងឆមាសទី ២ ឆ្នាំ ២០២១។

ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh (រូបថត៖ VOV)


ក្នុងរបាយការណ៍របស់រដ្ឋាភិបាលនេះ ស្ថានភាពនៃការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅវៀតណាម គឺជាខ្លឹមសារដែលបានលើកឡើងដំបូង។ យោងតាមលោកឧបនាយករដ្ឋមន្ត្រីបានអោយដឹងថា រលកជំងឺលើកទី ៤ ជាមួយនឹងវីរុសបំប្លែងខ្លួនថ្មី Delta បានជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់បណ្តាខេត្ត ក្រុងភាគខាងជើង ដូចជា Bac Giang  Bac Ninh  Hai Duong  Quang Ninh និងទីក្រុងហាណូយ ជាពិសេសគឺតំបន់សេដ្ឋកិច្ចពិសេសនៅភាគខាងត្បូង តំបន់ដីសណ្តរទន្លេ Cuu Long និងទីក្រុងហូជីមិញ។ ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនោះ ថ្នាក់ដឹកនាំវៀតណាមគ្រប់ជាន់ថ្នាក់បានបញ្ជាណែនាំយ៉ាងប្ដូរផ្ដាច់ ដិតដល់ ប្រកបដោយភាពបទបែន។ ទន្ទឹមនឹងនេះ វៀតណាមក៏បានអនុវត្តន៍ដំណោះស្រាយការទូតជាច្រើន ជំរុញរាល់វិធានការ ដើម្បីទទួលឲ្យបានវ៉ាក់សាំងច្រើនបំផុត ហើយរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងឱ្យបានទាន់ពេលវេលា។ ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh បានថ្លែងថា៖ “រដ្ឋាភិបាលសូមថ្លែងអំណរគុណដល់ជនរួមជាតិ យុទ្ធជននៅទូទាំងប្រទេស និងជនរួមជាតិនៅឯបរទេស ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ ជាពិសេសគឺកម្លាំងនៅខ្សែជួរមុខ ដូចជា សុខាភិបាល កងទ័ព នគរបាល អាជ្ញាធរមូលដ្ឋាន សហគមន៍ធុរកិច្ច បណ្ដាអង្គការនយោបាយ សង្គមនិងប្រជាជ ដែលតែងតែសាមគ្គីគ្នា ស្រុះចិត្តគំនិត ខិតខំប្រឹងប្រែងជំនះពុះពារលើការលំបាក រួមដៃគ្នាប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលវៀតណាមសូមថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងជំនួយដ៏មានតម្លៃរបស់បណ្តាប្រទេស អង្គការ និងមិត្តភក្តិអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាត្បាតកូវីដ ១៩ ផងដែរ”។

ទិដ្ឋភាពនៃសម័យប្រជុំលើកទី ១ រដ្ឋសភា វៀតណាមនីតិកាលទី ១៥  (រូបថត៖ VOV)


ទាក់ទងនឹងភារកិច្ចនិងដំណោះស្រាយដ៏សំខាន់ៗក្នុងរយៈពេលប៉ុន្មាន ខែ ចុងឆ្នាំ ២០២១ នោះ របាយការណ៍របស់រដ្ឋាភិបាលបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការអនុវត្តន៍“ គោលដៅពីរទន្ទឹមគ្នា” ប៉ុន្តែអាទិភាពនាបច្ចុប្បន្ននេះ គឺផ្ដោតសំខាន់លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព។ ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh បានថ្លែងថែមទៀតថា៖ “គ្រប់គ្រងនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺរាតត្បាត ហើយរក្សាស្ថានភាពប្រកបដោយស្ថិរភាពឲ្យបានឆាប់ៗ។ ផ្តោតខំខាន់លើការអនុវត្តវិធានការបង្ការយ៉ាងម៉ឺងម៉ាត់ អនុវត្តន៍យុទ្ធសាស្ត្រចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព ហើយលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនក្នុងការគោរពយ៉ាងតឹងរឹងបទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ រៀបចំផែនការនិងសេណារីយ៉ូដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះ ស្ថានភាពទាំងអស់ ជាពិសេសនៅពេលដែលជំងឺរាតត្បាតកំពុងឆ្លងរាលដាលនៅតាមមណ្ឌលឧស្សាហកម្ម ទីប្រជុំជនដែលមានចំនួនប្រជាជនច្រើន។ នាបច្ចុប្បន្ននេះ ចាំបាច់ត្រូវផ្ដោតសំ ខាន់លើការកំចាត់ជំងឺរាតត្បាតឲ្យបានឆាប់ៗ នៅទីក្រុងហូជីមិញ និងខេត្ត ក្រុងមួយចំនួន ដែលកំពុងផ្ទុះជំងឺផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top