• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

ប្រមូលផ្តុំពណ៌ក្នុងមុខម្ហូបមីនៃតំបន់ក្វាង (Quang)

បើ​សិនជាផើ ( Pho)​​ បង្កើត​ពាណិជ្ជៈសញ្ញាខាង​​ម្ហូបអាហាររបស់​រដ្ឋធានីហាណូយ (Ha Noi)  នំបញ្ចុក​សាច់​គោ​របស់​ខេត្ត​ធឿធៀន​ហ្វេ (Thua Thien Hue)រីឯ​​ចំពោះ​ប្រជាជន​រស់​ក្នុង​តំបន់​ក្វាង​​ (Quang) វិញ ( រួម​មាន​ ខេត្ត​ក្វាង​ណាម(Quang Nam) និង​ទីក្រុង​ដាណាំង (Da Nang)មុខម្ហូបនិមិត្តរូប​ឲ្យ​តំបន់​ក្វាង (Quang)នេះពិតប្រាកដ​ជា​មីក្វាងហើយ។
 

ឈុត​​មីក្វាង​ (Quang) មួយ ​រួម​មាន​គ្រប់ពណ៌ ដូចជា៖ ពណ៌ស ពណ៌បៃតង ពណ៌ លឿង ពណ៌​ក្រហម រួម​ផ្សំ​នឹង​រសជាតិ​ហិរ ខ្លាញ់ ផ្អែម...​

មីក្វាង (Quang) ​គឺមុខ​ម្ហូប​ងាយស្រួល​ធ្វើ​ណាស់ គ្រឿង​ផ្សំ​រួម​មាន៖ សសៃមីទន់និង​មាន​ពណ៌​ស​ ដែលធ្វើពីអង្ករ​ស្រុកស្រែឈ្ងុយ​និងជ្រាយ និងជីរគ្រប់មុខ។ ពណ៌បៃតង​ស្រស់ស្អាតមកពីកសិផល​ស្រុក​ស្រែ សណ្តែត​ដី​បាន​លីង​ដល់ពេលឡើង​ពណ៌លឿង​និង​ក្លិនឈ្ងុយឆ្ងាញ់។ ហើយ​មិន​អាច​ខ្វះ បានទេ​ ជាតិ​សាច់ ដែល​បាន​កែច្នៃ​យ៉ាង​ឈ្ងុយឆ្ងាញ់​ពី​បង្គា ស៊ុប មាន់ ទា ត្រី ឬកង្កែប…

តាម​ចំណូលចិត្ត​របស់​ភ្ញៀវ ឬ​ជួនកាល​តាម​អាកាសធាតុ ពេល​ក្តៅ ពេលភ្លៀង ឬពេល​មាន​​អាកាសធាតុ​ក្តៅ អាកាសធាតុ​ប្រជាក់ មុខ​ម្ហូបនេះ​នឹង​ប្រែប្រួល​ឲ្យ​សមស្រប ផងដែរ។

ប្រហែល​ជា​លក្ខណៈពិសេសនេះ​បាន​បង្កើត​ការចាប់ចិត្តចំពោះ​​​ មីក្វាង (Quang) ហើយបាន​ក្លាយទៅ​ជាហ្ហូបល្បីឈ្មោះ។ ​រសជាតិ​ឈ្ងុយឆ្ងាញ់ពី​​គ្រឿង​សមុទ្រដូចជាបង្គា រសជាតិ​ស្រុកស្រែមកពី​បង្កែប ឬ​រសជាតិធ្លាប់ស្គាល់​របស់​​សាច់មាន់ ទា ត្រី…

ហេតុនេះ​​ ភ្ញៀវទេសចរណ៍​មក​ទស្សនា​ទីក្រុង​ដាំណាំង ឬ​ខេត្ត​ក្វាងណាម (Quang Nam) សុទ្ធតែ​​ពិសា​មីក្វាង (Quang) ដើម្បីភ្លក់​រសជាតិ​ជនបទ​​នៃភូមិភាគ​កណ្តាលពេញលេញដោយ​ខ្យល់ក្តៅនេះ./.


សាច់កង្កែបពណ៌លឿង ឈ្ងុយឆ្ងាញ់ ត្រូវដាំក្នុងឆ្នាំងភាជន៍តូចមួយ ដែលធ្វើមីក្វាង (Quang)
មានលក្ខណៈជនបទ ប៉ុន្តែក្លាយទៅជាឆើតឆាយនិងចាប់ចិត្ត។


សសៃមីធ្វើពីម្សៅអង្ករនិងមានពណ៌សដែលបង្កើតភាពឈ្ងុយឆ្ងាញ់នៃមីក្វាង (Quang) ដ៏ល្បីឈ្មោះ។

មីក្វាង (Quang) ដ៏ល្បីឈ្មោះនិងពេញលេញដោយលក្ខណៈជនបទរបស់ប្រជាជនរស់
ក្នុងតំបន់ក្វាង (Quang)។


ការរួមផ្សំរវាងបណ្តាគ្រឿងទេស ដូចជា៖ ក្រូចឆ្មា ម្ទេសនិងជីរគ្រប់មុខ ដែលបង្កើតរសជាតិពិសេសរបស់
តំបន់ជនបទ ស្ថិតនៅតំបន់ក្វាង (Quang)។


ភាពសាមញ្ញ ពេញលេញដោយលក្ខណៈជនបទរបស់មីក្វាង (Quang) បានបង្កើតការចាប់ចិត្តនិង
មិនអាចបំភ្លេចបានទេសំរាប់ភ្ញៀវបរទេស នៅពេលគេមកទស្សនាទីក្រុងដាណាំង (Da Nang)។


មីក្វាង (Quang) គឺមុខម្ហូបសាមញ្ញសំរាប់ប្រជាជនរស់នៅ ក្នុងតំបន់ក្វាង (Quang) ប៉ុន្តែតាមពេលវេលា
កន្លងទៅ ម្ហូបនេះបានក្លាយទៅជាម្ហូបល្បីឈ្មោះសំរាប់ភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេស។

បណ្តា​ភោជនីយដ្ឋាន​លក់​មីក្វាង (Quang) បេបត្រាង (Bep Trang) នៅ​ទីក្រុង​ដាណាំង (Da Nang)  ៖

អាស័យដ្ឋាន ៤៤ វិថី​អូង​អ៊ីចខៀម (Ong Ich Khiem)
អាស័យដ្ឋាន ២៦ វិថីឡេហ៊ុង​ផុង (Le Hong Phong)
អាស័យដ្ឋាន ២៤ វិថី Pasteur
មណ្ឌល​លេងកម្សាន SunWorldអាស័យដ្ឋាន ១ ផានដាំងឡឹវ (Phan Dang Luu)
ផ្សារទំនើបLotte Mart ដាំណាំង (Da Nang) អាស័យដ្ឋាន ៦ ណាយណាម (Nai Nam)។

អត្ថបទនិង​រូបថត៖ ថាញហ័រ


Top