• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី៖ វៀតណាមគឺជាប្រទេសដែលមានទំនួលខុសត្រូវចំពោះការអភិវឌ្ឍប្រកបដោយចីរភាពរបស់ពិភពលោក

ទីភ្នាក់ងារសារព័ត៌មានសហព័ន្ធរុស្ស៊ី (Riafan) ទើបបានចុះផ្សាយអត្ថបទមួយដែលវាយតម្លៃខ្ពស់ពីតួនាទីនិងឋានៈអន្តរជាតិរបស់ វៀតណាម។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ (រូបថត៖ TTXVN)

ប្រការនេះត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការរួមចំណែកប្រកបដោយការទទួលខុសត្រូវរបស់ វៀតណាមក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។

អត្ថបទនេះសង្កត់ធ្ងន់ជាពិសេសលើសកម្មភាពវិជ្ជមាននិងមានប្រសិទ្ធភាពរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc នៅឯសប្តាហ៍ជាន់ខ្ពស់នៃសម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។ តាមនោះ បញ្ហាមួយត្រូវបានពិភពលោកទទួលស្គាល់ដែលត្រូវបានលើកឡើងនៅក្នុងសុន្ទរកថារបស់ប្រធានរដ្ឋវៀតណាមជូនអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។ អត្ថបទនេះបានបញ្ជាក់ថា ពិភពលោកមិនអាចមានសុវត្ថិភាពឡើយដរាបណាគ្មានមនុស្សឬប្រទេសដែលមិនមានសុវត្ថិភាពចំពោះមុខជំងឺរាតត្បាត ហើយក្នុងពេលជាមួយគ្នានេះ បានដាក់ចេញយោបល់មានលក្ខណៈស្ថាបនាដើម្បីគ្រប់គ្រងជំងឺរាតត្បាតឱ្យបានឆាប់ ដូចជា ដកចេញនូវឧបសគ្គរារាំងការចែកចាយវ៉ាក់សាំង ក្នុងនោះផ្តល់អាទិភាពដល់ប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងទាប។ ទន្ទឹមជាមួយគ្នានោះ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្មដើម្បីស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ ក៏ដូចជាពន្លឿនការផ្លាស់ប្តូរឌីជីថលនិងប្រើប្រាស់បច្ចេកវិទ្យាបៃតង។

នៅចុងបញ្ចប់នៃអត្ថបទ អ្នកនិពន្ធបញ្ជាក់ថា កត្តាទាំងអស់ខាងលើនេះបានបង្ហាញឱ្យឃើញនូវការទទួលខុសត្រូវរបស់វៀតណាមចំពោះការអភិវឌ្ឍប្រកបដោយចីរភាពរបស់ពិភពលោក ដោយឈរលើសសរស្តម្ភសំខាន់បីគឺសេដ្ឋកិច្ច - សង្គម - បរិស្ថាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top