• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រព័ន្ធផ្សព្វផ្សាយគុយបាចុះផ្សាយព័ត៌មានជាច្រើន អំពី​ដំណើរ​ទស្សនកិច្ច​ច្នាក់រដ្ឋរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ព័ត៌មាន រូបថត និងអត្ថបទសរសេរសន្ធឹកសន្ធាប់បានចុះផ្សាយជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់គុយបាក្នុងឱកាសនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc នៅគុយបាចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែកញ្ញា។
 

ថ្នាក់ដឹកនាំវៀតណាម និងគុយបា (រូបថត៖ TTXVN)

នៅនាទីពិសេសលើគេហទំព័រអេឡិចត្រូនិកនោះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋគុយបា (ACN) បានចុះផ្សាយអត្ថបទសរសេរក្រោមចំណងជើងថា “ វៀតណាម - គុយបា ចំណងមិត្តភាព ៦ ទសវត្សរ៍” ដោយបានរំលឹកអំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរក៏ដូចជាស្ងើចសរសើរចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរនៅប៉ូលទាំងពីរ។ អត្ថបទសរសេរនេះបានសង្កត់ធ្ងន់ថា ចាប់តាំងពីពេលដែល ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតកាលពីថ្ងៃទី ២ ខែធ្នូឆ្នាំ ១៩៦០ មក គុយបានិងវៀតណាមបានចាប់ផ្តើមទំនាក់ទំនងទ្វេភាគីពិសេស ដោយមានការគាំទ្រដោយគ្មានលក្ខខ័ណ្ឌនិងការជឿទុកចិត្តយ៉ាងជ្រាលជ្រៅចំពោះគ្នាទៅវិញទៅមក។
ក្នុងរយៈពេលជាង ៦ ទសវត្សរ៍កន្លងទៅ ទំនាក់ទំនងវៀតណាម-គុយបាកាន់តែមានភាពជិតស្និទ្ធ និងរឹងមាំជាង តាមរយៈថ្នាក់ដឹកនាំគ្រប់ជំនាន់។

 

ប្រធានរដ្ឋវៀតណាម និងប្រធានរដ្ឋសភាគុយបា (រូបថត៖ TTXVN)


ការសែត Granma ស្ថាប័នបញ្ចេញមតិផ្លូវការរបស់បក្សកុម្មុយនិស្តគុយបាបានដកស្រង់អត្ថបទសរសេរក្រោមចំណងជើងថា“ គុយបានិងវៀតណាម៖ ទំនាក់ទំនងមិត្តភាពអមតៈនៅគ្រប់កាលៈទេសៈណា” ដើម្បីពិពណ៌នាអំពីជំនួបរវាងប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ជាមួយនាយករដ្ឋមន្ត្រីគុយបា លោក Manuel Marrero ក្នុងនោះ លោកនាយករដ្ឋមន្រ្តីគុយបាបានសង្កត់ធ្ងន់ថា ដំណើរទស្សកិច្ចរបស់ ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅគុយបាក្នុងគ្រានេះ បានអះអាងសារជាថ្មីនូវទំនាក់ទំនងមិត្តភាពយ៉ាងជ្រាលជ្រៅរវាងបណ្ដាប្រជាជាតិវៀតណាមជាមួយគុយបា។

ប៉ុស្តិ៍ទូរទស្សន៍ Canal Caribe របស់គុយបាក៏បានចាក់បញ្ជាំងកម្មវិធីពិសេសនាថ្ងៃទី ១៩ ខែកញ្ញា ដោយបានផ្សាយព័ត៌មានផ្ទាល់អំពីបណ្ដាសកម្មភាពសំខាន់ៗរបស់ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ផងដែរ ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top