• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីកូរ៉េខាងត្បូងបានអញ្ជើញទៅកាន់ទីក្រុងព្យុងយ៉ាងដើម្បីចូល រួមជំនួបអន្តរកូរ៉េលើកទី៣


 ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong – Un និងភរិយា Ri Sol-ju បានអញ្ជើញទៅកាន់ព្រលានយន្តហោះដើម្បីទទួលបដិសណ្ឋារកិច្ច លោក ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jea-in

 នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ​២០១៨ ប្រធានាធិបតីកូរ៉េខាងត្បូង លោក  Moon Jea-in បានចេញ ដំណើរពី​ទីក្រុង​សេអ៊ូល​ ទៅកាន់ទីក្រុងព្យុងយ៉ាង(ប្រ​ទេសកូរ៉េខាង ជើង)​ ដើម្បីចូល រួមជំនួបកំពូលអ​ន្តរកូរ៉េ​លើក​ទី៣ ជាមួយ​ថ្នាក់​ដឹក​នាំកូរ៉េខាង​ជើង លោក Kim Jong – Un។ រួមដំណើរជា​មួយលោក Moon Jea-in រួមមានមន្ត្រី បុគ្គលិ​ក ចំនួន​ ១១០ នាក់ និងថ្នាក់ដឹកនាំសហគ្រាសជួរមុខមួ​យចំនួន ទៀតផ​ង។
 
លោក Kim Jong – Un និងភរិយា Ri Sol-ju បានអញ្ជើញ ទៅកាន់ ព្រលានយន្តហោះដើម្បីទទួលបដិសណ្ឋារកិច្ច លោក Moon Jea-in។ នៅព្រលានយន្តហោះ Sunan (ទីក្រុងព្យុងយ៉ាង) ប្រជាជនសាធារណរដ្ឋ ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េរាប់រយនាក់ បានស្វាគមន៍ លោក Moon​ Jea-in ដោយកាន់ផ្កាបក់នៅតាមបណ្តោយ ​កំរាល​ក្រហម​នៅខាងក្រោយក្រុមកងត្រួត ពលកងកិត្តិយស។ រូបភាពត្រូវបានចុះ ផ្សាយដោយផ្ទាល់តាមទូរទស្សន៍ បាន​បង្ហាញ​ឲ្យឃើញថា លោកស្រី Kim Yo-jong ប្អូនស្រីរបស់លោក Kim Jong – Un ក៏មានវត្តមាន​នៅ​ពិធី​នេះផ​ង​ដែរ​។
 
យោង​តាមផែនការ ព្រឹត្តិការណ៍ធំៗ ក្នុងនោះមានជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេស ទាំងពីរនេះ នឹងត្រូវ​បាន​ចុះផ្សាយ​ដោយផ្ទាល់​ ហើយថ្នាក់ដឹកនាំទាំងពីរនេះនឹង ជួបពិភាក្សាជាមួយគ្នានៅថ្ងៃទី១៨និងថ្ងៃទី​១៩ខែកញ្ញា ដោយផ្តោត​ទៅ​លើខ្លឹម សារធំចំនួន ៣ គឺ ការកែលម្អនិងអភិវឌ្ឍន៍ទំនាក់ទំនងអន្តរកូរ៉េ ព្រមទាំងជម្រុញ កិច្ចសន្ទនា​រ​វាងអាមេរិកនិងកូរ៉េខាងជើងសំដៅរំលាយអាវុធនុយក្លេអ៊ែរ និង បន្ធូរស្រាលភាព​តាន​តឹង​ផ្នែក​យោធា​រវាង​ប្រទេសកូរ៉េទាំងពីរនេះផ​ងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top