• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីអាមេរិកការពារកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងទំនាក់ទំនងជាមួយប្រធានាធិបតីរុស្ស៊ី


ប្រធានាធិបតីអាមេរិកលោក Donald Trump (ឆ្វេង) និងសមភាគីរុស្ស៊ី។ (VNA)

 លោកDonald Trump បានឲ្យដឹងថា​ លោកនឹងសមភាគីរុស្ស៊ី លោក ​Vladimir Putin មានទំនាក់ទំនង​ដ៏ល្អប្រ​សើរ​ក្នុង​ជំនួប​កំពូលអាមេរិក - រុស្ស៊ីនាថ្ងៃទី 16 កក្កដាកន្លងទៅ ​នៅរដ្ឋធានី Helsinki ប្រទេសហ្វាំង​ឡង់​។  
 
ប្រធានាធិបតី​អាមេរិកលោក Donald Trump បានឡើងសម្លេងគាំទ្ររាល់​កិច្ចខិតខំប្រឹងប្រែងដើម្បីកសាងទំនាក់​ទំនង​ជាមួយសមភាគីរុស្ស៊ីលោក Vladim​ir Putin បន្ទាប់ពីម្ចាស់​សេតវិមាន​បាន​អញ្ជើញថ្នាក់ដឹកនាំរុស្ស៊ីឲ្យបំពេញទស្ស​នកិច្ចនៅអាមេរិក នាសរទៈ​រដូវខាងមុខ។ នាថ្ងៃទី២០ ខែ​កក្កដា ឆ្នាំ២០១៨ ក្នុងការឆ្លើយសម្ភាសន៍ជាមួយទូរទស្សន៍​ CNBC ប្រធានាធិបតី​អាមេរិក លោក​Donald Trump បាន​ឲ្យដឹងថា លោកនឹងសមភាគីរុស្ស៊ី លោក Vladimir Putin មាន​ទំនាក់ទំ​នង​ដ៏ល្អប្រសើរ​ក្នុង​ជំនួបកំ​ពូល​អាមេរិក​ - រុស្ស៊ីនាថ្ងៃទី 16 កក្កដាកន្លងទៅ នៅរដ្ឋ​ធានី Helsinki ប្រទេសហ្វាំងឡង់។ ទោះជាយ៉ា​ងណា​ក៏​ដោយ​ ម្ចាស់​សេតវិមាន​បាន​ទទួលស្គាល់​ថាភាគីទាំងពីរ​មិនទទួល​បានការឯកភាព​ណាមួយ​អំពីរាល់​បញ្ហាដែល​បាន​​លើកយកមកពិភាក្សានៅ​ឡើយ។
 
ប្រធា​នាធិបតី Donald Trump លោកកំពុងប្រឈមនឹងការរិះគន់ពីមជ្ឈដ្ឋាន អ្នកនយោបាយអាមេរិក ខណៈ​ដែល​សមាជិកសភានៃគណបក្សសាធារណរដ្ឋ និងគណបក្ស​ប្រជាធិបតេយ្យ​បាន​បង្ហាញ​ក្ដីមិន​ពេញ​ចិត្ត​អំពីលទ្ធផល​នៃជំនួបកំពូលរវាងអាមេរិក និងរុស្ស៊ីកន្លងមក។ ថ្វីបើមានការរិះគន់ក៏ដោយ តាមរយៈបណ្ដាញ​សង្គម​ Twitter ប្រធានាធិបតីអាមេរិក លោក Trump បានអះអាង​ថាជំនួបកំពូល​ពោល​ខាង​លើគឺ​ជាជោគ​ជ័យ​​ដ៏ធំ​ធេងផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top