• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីអាមេរិកមិនដាក់ក្ដីសង្ឈឹមច្រើនទៅលើជំនួបកំពូលរុស្ស៊ី - អាមេរិក


 ប្រធានាធិបតីលោក Donald Trump 

 នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​២០១៨​ ប្រធានាធិបតីលោក Don​ald Trump បានឲ្យដឹងថា៖លោក មិ​នដាក់​ក្ដីសង្ឃឹម​ច្រើន​ទៅលើជំនួប​កំពូលរុស្ស៊ី - អាមេរិក នាថ្ងៃទី ១៦ ក​ក្កដាឡើយ។ ជា​ក់ស្ដែង​ ក្នុងការ​ឆ្លើយសម្ភាសន៍​តាមរយៈ​កាណាល់​ទូរទស្សន៍​ CBS ថ្នាក់ដឹកនាំអាមេរិកបានវាយត​ម្លៃថា លោកទៅកាន់ទីក្រុង ​Helsinki ដោយ​មាន​ការរំពឹង​ទុកថា​ នឹងគ្មាន"លទ្ធផលអាក្រក់​" នៅឡើយបន្ទាប់ពីកិ​ច្ចប្រ​ជុំ។​
 
យោងតាមរវៀបវារៈ ដែលត្រូវបានសេតវិមាន​ប្រកាសបានឲ្យដឹងថា ​ប្រធានាធិបតីអាមេរិក លោ​ក Donald Trump និងសមភាគី​រុស្ស៊ីលោក Vladimir Putin បើកជំនួបផ្ទា​ល់ ក្នុងក្របខ័ណ្ឌសន្និសីទ​កំពូល​នាថ្ងៃទី ១៦ កក្កដា នៅ​​ទីក្រុង Helsinki របស់ប្រទេ​ស ហ្វាំងឡង់នាវេលាម៉ោង ១៣ និង ​២០ នាទី (តាមម៉ោ​ងតំបន់)។

ក្រោយ​ពីជំនួបដែលត្រូវបានកំណត់រយៈ​ពេលមួយម៉ោងកន្លះមកនេះ ​ថ្នាក់ដឹកនាំទាំងពីររូប​នឹងបន្តពិសារ​អាហារថ្ងៃ​ត្រង់ផង​ និងពិភាក្សាការងារផ​ង។ សន្និសីទកាសែត​រួមនៃថ្នាក់​ដឹកនាំទាំង​ពីររូបនឹង​ចាប់ផ្ដើម​នាវេលា​ម៉ោង​ ១៦ និង ៥០ នាទី​​​ជំនួយការ​ប្រធានាធិបតី​រុស្ស៊ី លោក Yuri Ushakov បានឲ្យដឹងថា ភាគី​ទាំងពីរ​មិនបានកំណត់​ពេលវេលាស​ម្រាប់ជំនួបកំពូលចង្អៀតឡើយ ហើ​យប្រធានាធិបតី​ទាំងពីរូប​នឹងសម្រេចថា​តើចេញ​សេចក្តីថ្លែង​ការណ៍រួម​មួយបន្ទាប់​ពីការចរចារ​ ឬត្រឹមតែបូកសរុបអំពីខ្លឹមសារនៃជំ​នួបនេះ នៅក្នុងសន្និសីទការសែតរួមប៉ុណ្ណោះ​។​
 
ទន្ទឹមនឹងនេះ ​ អតីតទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុក​បជ្ឈឹមបូព៌ារបស់លោក Trump គឺលោក Wa​lid Phares បាន​ឲ្យដឹង​ថា លោក Trump និងសមភាគីរុស្ស៊ីលោក ​Putin ទំនងនឹង​ឯកភាពអំពី​រាល់គោលការណ៍​ទូទៅអំពី​សង្គ្រាម​ស៊ីវិលស៊ីរី​ នៅពេលភាគីទាំងពីរសុទ្ធតែឃើញអំពីភា​ពចាំបាច់ត្រូវដោះស្រាយបញ្ហានេះ។ លោករូ​បនេះបន្តថា​  បញ្ជីរាយ​នាមគោលការណ៍​ទូទៅអាចរួមមានបទ​ឈប់បាញ់ ជាស្ថាពរ ១ នៅទូ​ទាំងប្រទេស វាយបរាជ័យ​ទាំងស្រុង​អង្គការ​រដ្ឋឥស្លាមស្វ័យប្រកាស (IS​) និងដកកងកម្លាំងបរទេ​សចេញពីស៊ីរីផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top