• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយគណៈប្រតិភូមជ្ឈឹមសមាគមពុទ្ធសាសនាវៀតណាម


 ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយគណៈប្រតិភូមជ្ឈឹមសមាគមពុទ្ធសាសនាវៀតណាម

ប្រធានរដ្ឋវៀតណាមជួប​សន្ទនា ជាមួយគណៈប្រតិភូមជ្ឈឹមសមាគមពុទ្ធសាសនា​វៀតណាម ក្នុង​ឱកាសមហា​សន្និបាត​ពុទ្ធសាសនា ទូទាំង​ប្រទេសលើកទី៨ បញ្ចប់ប្រកប​ដោយជោគ​ជ័យ នារសៀលថ្ងៃ​ទី២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ ​នៅទីក្រុងហាណូយ ប្រធានរដ្ឋ​វៀតណាម លោក​ Tran Dai Quang បានជួបសន្ទនាជា​មួយ​គណៈប្រតិភូម​ជ្ឈឹម​សមាគមពុទ្ធ​សាសនាវៀត​ណាម។ ថ្លែងមតិនៅទីនេះ ប្រ​ធានរដ្ឋបានអះអាងថា៖​ មហាសន្និបាត​ពុទ្ធ​សាសនា​​ ទូទាំងប្រទេស​លើកទី៨នេះជាព្រឹត្តិការណ៍​សាសនា​សំខាន់ ​ជាទិវាបុណ្យ ​ជាថ្ងៃសប្បាយរីករាយ​របស់ពុទ្ធ​សាសនិក​​ទាំង​ឡាយ ជនរួមជាតិកាន់ពុទ្ធសាសនា​ទាំងឡាយ។ ប្រធានរដ្ឋ ​លោក Tran Dai Quang បានថ្លែងថា៖

“​ខ្ញុំជឿ​ជាក់ និងមានគោលបំណង​ថា៖ ​បន្តប្រពៃណីជា​ងពីរពាន់​ឆ្នាំជិត​ស្និទ្ធ រួម​ដំណើរ​ជាមួយ​ប្រទេស​ជាតិ សមាគម​ពុទ្ធសាសនា​វៀតណាម ​បន្តកសាង​និងអភិវឌ្ឍន៍​សមាគម​ប្រកប​ដោយរឹង​មាំ លើក​ទឹកចិត្ត​ពុទ្ធសាសនិក​នៅក្នុងនិងក្រៅប្រទេស​សាមគ្គីជាមួយ​ប្រជាជន​គ្រប់ស្រ​ទាប់​ សកម្មចូល​រួមបណ្ដាចលនា​ប្រឡង​ប្រណាំង​ស្នេហាជា​តិ រួម​ចំណែកកសាង​និងអភិវឌ្ឍន៍​ប្រទេស​ជាតិកាន់​តែខ្លាំង​មាំមួន​ ប្រជាជន​សម្បូរធូរធារ​និង​សុភមង្គល​៕”

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top