• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញ​ទទួលជួប​ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី មកជំរាបលា

នារសៀលថ្ងៃទី ២០ មករា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតម៉ាឡេស៊ី Dato Sharifah Norhana Syed Mustaffa មកជំរាបលា ក្នុងឱកាសលោកស្រីបញ្ចប់បេសកកម្មការទូត។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតម៉ាឡេស៊ី លោកស្រី Dato Sharifah Norhana Syed Mustaffa (រូបថត៖ VNA)

នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phucបានអបអរសាទរចំពោះលោកស្រី Dato Sharifah Norhana Syed Mustaffa ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ដែលបានបំពេញបេសកកម្មការទូតយ៉ាងល្អប្រសើរនៅវៀតណាម ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកជាវិជ្ជមានរបស់លោកស្រីក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរនារយៈពេលកន្លងទៅ។ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅបណ្ដាវេទិកាតំបន់ និងអន្តរជាតិ ក្នុងនោះមានការរួមចំណែកដ៏សំខាន់របស់លោកស្រីឯកអគ្គរដ្ឋទូតក្នុងការតភ្ជាប់ ព័ត៌មានរវាងប្រទេសទាំងពីរ។

ទាក់ទងនឹងបញ្ហាសមុទ្រខាងកើតនោះ លោកប្រធានរដ្ឋបានស្នើឲ្យភាគីទាំងពីរបន្តសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធិថែមទៀត រួមជាមួយបណ្ដាប្រទេសអាស៊ានរក្សាយ៉ាងរឹងមាំសាមគ្គីភាព និងសម្លេងរួម មជ្ឈភាព ធានាសន្តិភាព សន្តិសុខ ស្ថិរភាពនៅសមុទ្រខាងកើត៖ ជំរុញការអនុវត្ត DOC ហើយធ្វើការចរចាសំដៅសម្រេចឲ្យបាន COC ប្រកបដោយប្រសិទ្ធភាព ជាក់ស្ដែងនិងស្របតាមច្បាប់អន្តរចាតិ ក្នុងនោះមានUNCLOS ១៩៨២។

រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Dato Sharifah Norhana Syed Mustaffa បានសម្តែងសេចក្តីរីករាយដែលបានបំពេញបេសកកម្មការទូតនៅវៀតណាម។ លោកស្រីឯកអគ្គរដ្ឋទូតមានគោលបំណងថា ប្រទេសទាំងពីរជំរុញទំនាក់ទំនងសហប្រតិបត្តិការឡើងកម្ពស់ថ្មីមួយ ជាពិសេសគឺលើវិស័យពាណិជ្ជកម្ម និងការវិនិយោគផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

  

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top