• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅស្វីស

នាព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចនៅសហព័ន្ធស្វីស និងបន្តដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ រុស្ស៊ី តាមការអញ្ជើញរបស់ប្រធានាធិបតី V. Putin។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅស្វីស


ជាមួយនឹងកម្មវិធី មមានសកម្មភាពជិត ៣០  នៅប្រទេសស្វីស លោកប្រធានរដ្ឋ Nguyen Xuan Phuc បានជួបសន្ទនាជាមួយប្រធានាធិបតីស្វីស Guy Parmelin មានជំនួបជាមួយក្រុមប្រឹក្សាជាតិសហព័ន្ធ និងសកម្មភាពជាច្រើនទៀត។ តាមរយៈជំនួបនោះ ថ្នាក់ដឹកនាំស្វីសបានសម្តែងនូវបំណងចង់សហការជាមួយវៀតណាមឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតដើម្បីការអភិវឌ្ឍទៅវិញទៅមក។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងប្រធានាធិបតីស្វីស Guy Parmelin បានឯកភាពលើខ្លឹមសារកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើន ដែលក្នុងនោះ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការចរចារសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងប្លុកពាណិជ្ជកម្មសេរីដោយអឺរ៉ុប (EFTA)។ នេះនឹងជាក្របខ័ណ្ឌច្បាប់កិច្ចសហប្រតិបត្តិការដ៏សំខាន់សម្រាប់សហគ្រាសស្វីសដើម្បីធ្វើការវិនិយោគរយៈពេលយូរអង្វែងនៅវៀតណាម។ ជាមួយគ្នានេះ ប្រធានាធិបតីស្វីសក៏មានបំណងចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម ស្រដៀងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម- EU ដែលវៀតណាមបានចុះហត្ថលេខាជាមួយ EU។

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅស្វីស ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ក៏មានសកម្មភាពពហុភាគីជាច្រើនជាមួយថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិឈានមុខគេ ដូចជាអគ្គនាយកការិយាល័យអង្គការសហប្រជាជាតិប្រចាំប្រទេសស្វីស អគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO), អគ្គនាយកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងអគ្គនាយកនៃអង្គការសុខភាពពិភពលោក (WHO)។ ក្នុងនោះ អគ្គនាយកអង្គការសុខភាពពិភពលោក បានបញ្ជាក់ថា លោកនឹងបន្តសហការ និងគាំទ្រក្នុងការផ្តល់វ៉ាក់សាំងឲ្យបានច្រើនបំផុត ឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើបានដល់ប្រទេសវៀតណាម។ ទន្ទឹមនឹងនោះគាំទ្រគំនិតប្រែក្លាយ វៀតណាមទៅជាមជ្ឈមណ្ឌលក្នុងតំបន់អំពីការផលិតវ៉ាក់សាំងហើយនឹងបញ្ចូនវ៉ាក់សាំងដែលវៀតណាមផលិត ចូលរួមក្នុងកម្មវិធីសាកពិសោធន៍សកលផងដែរ។

បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសស្វីស ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសរុស្ស៊ី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top