• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ចាប់ផ្ដើមកម្មវិធីនៃដំណើរទស្សនកិច្ចនៅស្វីស

ចំណុចលេចធ្លោមួយនៃដំណើរទស្សនកិច្ចគឺវេទិកាធុរកិច្ចជាន់ខ្ពស់ ក្រោមសហអធិបតីភាពរបស់លោក ប្រធានរដ្ឋវៀតណាមនិងលោកប្រធានាធិបតីស្វីស ដោយមានការចូលរួមរបស់ថ្នាក់ ដឹកនាំសហគ្រាស សម្ព័ន្ធក្រុមហ៊ុនជួរមុខរបស់ស្វីសនិងវៀតណាម។

លោកប្រធានរដ្ឋ Nguyen Xuan Phuc និងលោកជំទាវមកដល់ព្រលានយន្តហោះអន្តរជាតិទីក្រុងហ្សឺណែវ។ (រូបថត៖ VNA)


នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា (ម៉ោងតំបន់) ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅកាន់ ព្រលានយន្តហោះអន្តរជាតិទីក្រុងហ្សឺណែវ ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅ សហព័ន្ធស្វីស តបតាមការអញ្ជើញរបស់ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះលោក Guy Parmelin។

ក្នុងដំណើរទស្សនកិច្ច លោកប្រធានរដ្ឋ Nguyen Xuan Phuc នឹងអញ្ជើញជួប ពិភាក្សាការងារជាមួយប្រធានាធិបតីស្វីសលោក Guy Parmelin ហើយជួបសវនាការ ជាមួយប្រធានក្រុមប្រឹក្សាជាតិលោក Andreas Aebi។

នៅទីក្រុងហ្សឺណែវ លោកប្រធានរដ្ឋគ្រោងនឹងជួបជាមួយអគ្គនាយកការិ យាល័យអង្គការសហប្រជាជាតិប្រចាំនៅហ្សឺណែវ; អគ្គនាយកអង្គការសុខភាពពិភព លោក; និងអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក។ ចំណុចលេចធ្លោមួយនៃ ដំណើរទស្សនកិច្ចគឺវេទិកាធុរកិច្ចជាន់ខ្ពស់ ក្រោមសហអធិបតីភាពរបស់លោកប្រធានរដ្ឋវៀតណាមនិងលោកប្រធានាធិបតីស្វីស ដោយមានការចូលរួមរបស់ថ្នាក់ ដឹកនាំសហគ្រាស សម្ព័ន្ធក្រុមហ៊ុនជួរមុខរបស់ស្វីសនិងវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top