• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc រំពឹងថា នឹងនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហព័ន្ធរុស្ស៊ីឡើងកំពស់ថ្មី

ឆ្លើយបទសម្ភាសន៍ទីភ្នាក់ងារសារព័ត៌មាន Sputnik មុនពេលចាប់ផ្ដើមដំណើរ ទស្សនកិច្ច លោកប្រធានរដ្ឋ Nguyen Xuan Phuc បានបញ្ជាក់ថា ជាមួយនឹងសារ សំខាន់នៃទំនាក់ទំនងប្រពៃណីគួរឲ្យជឿទុកចិត្ត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយរវាងវៀតណាម-សហព័ន្ធ រុស្ស៊ី ដំណើរទស្សនកិច្ចនេះបានបង្ហាញនូវការយកចិត្ត ទុកដាក់ខ្ពស់របស់បក្ស រដ្ឋនិងប្រជាជនវៀតណាមចំពោះទំនាក់ទំនងវៀតណាម-រុស្ស៊ី ក៏ដូចជាចំពោះរូបលោកប្រធានាធិបតី V. Putin ដែលជាមិត្តជិតស្និទ្ធរបស់ប្រជាជន វៀតណាមផងដែរ។
 

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ឆ្លើយបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Sputnik របស់រុស្ស៊ី។ (រូបថត៖ Sputnik)



តបតាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ីលោក Vladimir Putin ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀត ណាម អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី២៩ខែ វិច្ឆិកាដល់ថ្ងៃទី២ ខែធ្នូ។ នេះជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងនៅរុស្ស៊ីរបស់ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក្នុងមុខតំណែងថ្មី។

ឆ្លើយបទសម្ភាសន៍ទីភ្នាក់ងារសារព័ត៌មាន Sputnik មុនពេលចាប់ផ្ដើមដំណើរ ទស្សនកិច្ច លោកប្រធានរដ្ឋ Nguyen Xuan Phuc បានបញ្ជាក់ថា ជាមួយនឹងសារ សំខាន់នៃទំនាក់ទំនងប្រពៃណីគួរឲ្យជឿទុកចិត្ត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយរវាងវៀតណាម-សហព័ន្ធរុស្ស៊ី ដំណើរទស្សនកិច្ចនេះបានបង្ហាញនូវការយកចិត្ត ទុកដាក់ខ្ពស់របស់បក្ស រដ្ឋនិងប្រជាជនវៀតណាមចំពោះទំនាក់ទំនងវៀតណាម-រុស្ស៊ី ក៏ដូចជាចំពោះរូបលោកប្រធានាធិបតី V. Putin ដែលជាមិត្តជិតស្និទ្ធរបស់ប្រជាជន វៀតណាមផងដែរ។

ដោយឈរលើស្មារតីនោះ ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc និងលោកប្រធានាធិបតី V. Putin គ្រោងនឹងជួបពិភាក្សា ហើយ ឯកភាពលើទិសដៅយុទ្ធសាស្ត្រធំៗ សម្រេចលើវិធានការជាក់ស្ដែង សំដៅដោះស្រាយ បញ្ហានៅសេសសល់ ការជំពាក់ជំពិន ផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការឲ្យកាន់តែជាក់ ស្ដែង ប្រកបដោយផ្លែផ្កា ដើម្បីនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-រុស្ស៊ីឡើងកំពស់ថ្មី។ ជាពិសេស ការបើកទ្វារសម្រាប់ធ្វើដំណើរទៅវិញទៅមក និងស្ដារសេដ្ឋកិច្ចឡើងវិញក្រោយ វិបត្តិកូវីដ-១៩ ក៏ជាប្រធានបទដែលប្រទេស ទាំងពីរផ្ដោតការយកចិត្តទុកដាក់ដើម្បីដោះស្រាយការលំបាកឧបសគ្គឲ្យទាន់ពេល វេលាផងដែរ។

លោកប្រធានរដ្ឋ Nguyen Xuan Phuc ជឿជាក់ថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់ភាគីទាំងពីរ ដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ីលើកនេះ នឹង រួមចំណែកក្នុងការបង្កើតកម្លាំងចលករ និងផ្ដល់សន្ទុះថ្មីៗ ដើម្បីធ្វើឲ្យស៊ីជម្រៅថែម ទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ី ឆ្លើយតបនឹងផលប្រយោជន៍ដ៏ពិតប្រាកដរបស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាដើម្បីសន្តិ ភាព ស្ថិរភាពនិងការអភិវឌ្ឍប្រកបដោយវិបុលភាពនៃទាំងតំបន់និងសកលលោក ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top