• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំបណ្តាប្រទេសបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

បន្តកម្មវិធីការងារនៅទីក្រុងញូវយ៉ក សហរដ្ឋ អាមេរិក នាថ្ងៃទី ២២ ខែកញ្ញា ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញ ជួប សន្ទនាជាមួយប្រធានាធិបតីម៉ុងហ្គោលី ស្វីស និងអូទ្រីសនិងប្រធានក្រុមប្រឹក្សាអឺរ៉ុប (EU) ផងដែរ។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានាធិបតីម៉ុងហ្គោលី (ប្រភព៖ VOV)


នៅក្នុងជំនួបជាមួយប្រធានាធិបតីម៉ុងហ្គោលី លោក Ukhnaagin Khurelsukh លោកប្រធានរដ្ឋ Nguyen Xuan Phuc និងប្រធានាធិបតី Khurelsukh បានបញ្ជាក់ថា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាបងប្អូនរវាងប្រទេសទាំងពីរ និងបានឯកភាពគ្នាលើកកម្ពស់តួនាទីរបស់យន្តការគណៈកម្មការអន្តររដ្ឋាភិបាល លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងក្រសួងនិងវិស័យនានានៃប្រទេសទាំងពីរ រួមទាំងបង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន តាមនោះបង្កើតបរិយាកាសអំណោយផលសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងប្រធានាធិបតីស្វីសលោក Guy Parmelin  (ប្រភព៖ VOV)


នៅក្នុងជំនួបជាមួយលោក Guy Parmelin ប្រធានាធិបតីស្វីស លោកប្រធានរដ្ឋវៀតណាមបានមានប្រសាសន៍ថា វៀតណាមសង្ឃឹមថា នឹងបន្តទទួលបានការឧបត្ថម្ភ ODA ពីប្រទេសស្វីស តាមរយៈគម្រោងអភិវឌ្ឍន៍សម្រាប់ដំណាក់កាលខាងមុខ ដើម្បីងាយស្រួលក្នុងការសម្របខ្លួនជាមួយបរិបទថ្មីក្រោយជំងឺកូវីដ -១៩។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានាធិបតីអូទ្រីស Alexander Van Der Bellen (ប្រភព៖ VOV)

នៅក្នុងជំនួបជាមួយប្រធានាធិបតីអូទ្រីស Alexander Van Der Bellen ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រោះជាច្រើនឆ្នាំមកហើយ អូទ្រីសតែងតែស្ថិតនៅក្នុងទីផ្សារនាំចេញធំបំផុតទាំង ១០ របស់វៀតណាមនៅអឺរ៉ុប។
 

ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងប្រធានសហភាពអឺរ៉ុបលោក Charles Michel (ប្រភព៖ VOV)


ក្នុងជំនួបជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ហើយឈានដល់តភ្ជាប់ឡើងវិញការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់កម្រិតនិងបន្តលើកកម្ពស់ប្រសិទ្ធភាពនៃទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការនិងយន្តការសន្ទនា។ លោកប្រធានរដ្ឋបានស្នើឱ្យសហភាពអឺរ៉ុបជំរុញឲ្យប្រទេសជាសមាជិកសហភាពអឺរ៉ុប បង្ហើយបែបបទសម្រាប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVIPA។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំបណ្តាប្រទេសក៏បានពិភាក្សាអំពីស្ថានភាពពិភពលោកនិងតំបន់ ព្រមទាំងសារៈសំខាន់នៃការកសាងប្រព័ន្ធពហុភាគីប្រកបដោយប្រសិទ្ធភាព ដោយយកអង្គការសហប្រជាជាតិជាមជ្ឈមណ្ឌលនិងគោរពច្បាប់អន្តរជាតិ ធានាសន្តិសុខ សុវត្ថិភាពនិងសេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅតាមតំបន់សមុទ្រ ក្នុងនោះមានសមុទ្រខាងកើតផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top