• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជូនពរកីឡាអូឡាំពិក ប៉ារ៉ាឡាំពិកតូក្យូ២០២០សម្រេចបានជោគជ័យដ៏ត្រចះត្រចង់

ក្នុងលិខិត លោកប្រធានរដ្ឋបានចែករំលែកថា ដើម្បីរៀបចំព្រឹត្តិការណ៍ នេះ លោកនាយករដ្ឋមន្រ្តី Suga Yoshihide និងប្រជាជនជប៉ុនត្រូវជំនះពុះពារលើការលំបាកឧបសគ្គរាប់មិនអស់ ជាពិសេសគឺផលប៉ះពាល់ធ្ងន់ធ្ងរដែលមិនធ្លាប់មានតាំងពីមុនមក ដែលបានបណ្ដាលមកពីជម្ងឺរាតត្បាតកូវីដ ១៩។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc។ (រូបថត៖ VNA)


ព្រឹត្តិការណ៍កីឡាអូឡាំពិកតូក្យូ២០២០នឹងប្រារព្ធឡើងនៅថ្ងៃទី២៣ ខែកក្កដា។ ពិធីបើកប្រព្រឹត្តទៅក្នុងរយៈពេល៣ម៉ោងកន្លះនៅពហុកីឡាដ្ឋានជាតិថ្មីរបស់ជប៉ុននៅ Shinjuku (រដ្ឋធានីតូក្យូ)។ ប្រព្រឹត្តទៅក្នុងបរិបទនៃជម្ងឺរាតត្បាតកូវីដ ១៩ គណៈចាត់ តាំងបានឲ្យដឹងថា កីឡាអូឡាំពិកលើកនេះមានចំណុចខុសប្លែកជាច្រើន ដោយមាន ពិធីបើកត្រូវបានរៀបចំឡើងយ៉ាងសាមញ្ញ។

ក្នុងឱកាសនេះដែរ នៅថ្ងៃទី២២ ខែកក្កដា ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញផ្ញើរលិខិតអបអរសាទរជូននាយករដ្ឋមន្រ្តីជប៉ុនលោក Suga Yoshihide។ ក្នុងលិខិត លោកប្រធានរដ្ឋបានចែករំលែកថា ដើម្បីរៀបចំព្រឹត្តិការណ៍ នេះ លោកនាយករដ្ឋមន្រ្តី Suga Yoshihide និងប្រជាជនជប៉ុនត្រូវជំនះពុះពារលើការ លំបាកឧបសគ្គរាប់មិនអស់ ជាពិសេសគឺផលប៉ះពាល់ធ្ងន់ធ្ងរដែលមិនធ្លាប់មានតាំងពី មុនមក ដែលបានបណ្ដាលមកពីជម្ងឺរាតត្បាតកូវីដ ១៩។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានជូនពរឲ្យកីឡាអូឡាំពិក ប៉ារ៉ាឡាំពិកតូក្យូ២០២០នឹងសម្រេចបាន ជោគជ័យដ៏ត្រចះត្រចង់។ ភ្លើងគុបអូឡាំពិកឆេះសន្ធោសន្ធៅនៅតូក្យូនឹងជាការលើក ទឹកចិត្តដ៏ធំធេងចំពោះអ្នកស្រឡាញ់កីឡាទាំងអស់អំពីភាពអង់អាចក្លាហាន និងកម្លាំង របស់មនុស្សនៅចំពោះមុខជម្ងឺរាតត្បាតសកល ព្រមទាំងជានិមិត្តរូបដ៏ថ្លៃថ្លានៃឆន្ទៈនិងស្មារតីមោះមុតរបស់ជប៉ុន ដែលជាប្រជាជាតិខ្លាំងក្លាជាប្រទេសខ្លាំង មាំមួន លើពិភពលោកនិងជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរបស់វៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top