• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា៖ ពន្លឿនយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនិងផ្តោតសំខាន់ដល់ការធានាម៉ាក្រូសេដ្ឋកិច្ច

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN)

នារល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជាអធិបតីសម័យប្រជុំការងារជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការកិច្ចការសង្គមនិងស្ថាប័នមួយចំនួននៃរដ្ឋសភា ស្ដីពីការអនុវត្តគោលនយោបាយគាំទ្រដល់និយោជិកដែលបាត់បង់ការងារធ្វើ និងអ្នកដែល រងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ ១៩។

អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការនេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានលើកឡើងថា ចំពោះមុខស្ថានភាពដែលប្រទេសនិងតំបន់ជាច្រើនបើកទូលាយសេដ្ឋ កិច្ចរបស់ខ្លួនដោយសារធានាបានវ៉ាក់សាំង វៀតណាមគួរតែយកចិត្តទុកដាក់លើការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច មានផែនការកំណើន  ពន្លឿនយុទ្ធសាស្ត្រចាក់វ៉ាក់សាំងជាមួយដំណើការនិងមានផែនការជាក់ស្តែង ដើម្បីសម្រេចបានគោលដៅសហគមន៍មានភាពសុំាំ បង្កើតមូលដ្ឋានសំខាន់ដើម្បីឈានទៅរកលក្ខណៈស៊ីសង្វាក់ជាមួយសេដ្ឋកិច្ចពិភពលោក។ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើថា គណៈ កម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការកិច្ចការសង្គមបន្តធ្វើបច្ចុប្បន្នភាពការអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋសភានិងរដ្ឋាភិបាល តាមរយៈបណ្តាញរបស់ក្រុមប្រឹក្សាប្រជាជននៃមូលដ្ឋាន។

ដើម្បីរួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិយាយរួមនិងគោលនយោបាយ ដើម្បីគាំទ្រដល់អ្នកដែល រងផលប៉ះពាល់ដោយជំងឺកូវីដ ១៩ និយាយដោយឡែក ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើថា រដ្ឋាភិបាលគួរតែបង្កើតសេណារីយ៉ូកំណើនឲ្យបានឆាប់ៗ បង្កើនល្បឿនចំណាយដើមទុនវិនិយោគសាធារណៈនាពេលខាងមុខនេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top