• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមអញ្ជើញជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានក្រុមប្រឹក្សានីតិបញ្ញត្តិប្រ៊ុយណេ

ជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូរវាងប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue និងប្រធានក្រុមប្រឹក្សានីតិបញ្ញត្តិប្រ៊ុយណេដារូសាឡឹមលោក Adbul Rahman Taib។ (រូបថត៖ VOV)
 

នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ លោក Adbul Rahman Taib ប្រធានក្រុមប្រឹក្សានីតិបញ្ញត្តិប្រ៊ុយណេដារូសាឡឹម និងជាប្រធាន ក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA)។

ចំពោះទំនាក់ទំនងទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្ដូរការជួបប្រាស្រ័យគ្នានៅគ្រប់ជាន់ថ្នាក់ គ្រប់វិធីក្រោមទម្រង់បត់បែន ហើយត្រៀមរៀបចំ ឲ្យបានល្អសម្រាប់សកម្មភាពរំលឹកខួបលើកទី៣០ទិវាបង្កើតទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ (២៩ កញ្ញា ១៩៩២ - ២៩ កញ្ញា ២០២២)។ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើឲ្យភាគីទាំងពីរធ្វើអាជីវកម្មឲ្យមានប្រសិទ្ធភាពនូវសក្ដានុពល សហប្រតិបត្តិការដើម្បីខិតខំនាំឲ្យទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានទឹកប្រាក់ចំនួន ៥០០លានដុល្លាអាមេរិកក្នុងពេលឆាប់ៗ។

នៅក្នុងកិច្ចពិភាក្សានេះដែរ លោកប្រធានរដ្ឋសភា Vuong Dinh Hue ក៏បាន អបអរសាទរក្រុមប្រឹក្សានីតិបញ្ញត្តិប្រ៊ុយណេដារូសាឡឹមក្នុងឱកាសទទួលតួនាទីជា ប្រធាន AIPA ឆ្នាំ២០២១ និងប្រធានមហាសន្និបាត AIPA លើកទី៤២ ព្រមទាំងបញ្ជាក់ ថា រដ្ឋសភាវៀតណាមតែងតែគាំទ្រនិងត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការយ៉ាងជិត ស្និទ្ធជាមួយក្រុមប្រឹក្សានីតិបញ្ញត្តិប្រ៊ុយណេ ក៏ដូចជាចូលរួមយ៉ាងសកម្មនិងមានទំនួល ខុសត្រូវក្នុងកិច្ចប្រជុំនានារបស់ AIPA ផងដែរ។

វាយតម្លៃខ្ពស់ពីការដែលវៀតណាមបានអនុវត្តន៍ប្រកបដោយជោគជ័យនូវតួនាទីជាប្រធាន AIPA ៤១នោះ លោក Abdul Rahman Taib បានបញ្ជាក់ថា ប្រ៊ុយណេនឹង បន្តអ្វីៗដែលវៀតណាមបាននិងកំពុងធ្វើ។ លោកក៏ឲ្យដឹងថែមទៀតថា ក្នុងអាណត្តិ ជាប្រធានអាស៊ាននិង AIPA ចំណុចស្នូលរបស់ ប្រ៊ុយណេនោះគឺបង្កើនទំនាក់ទំនង សហប្រតិបត្តិការក្នុងប្លុកអាស៊ានក្នុងនោះមានកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃ បណ្ដាប្រទេស និងការគ្របដណ្ដប់ផ្នែកឌីជីថលក្នុងសហគមន៍អាស៊ាន ពង្រឹងសាមគ្គី ភាពនិងមជ្ឈភាពរបស់អាស៊ាន ស្មារតីគោរពច្បាប់ រួមទាំងអនុសញ្ញាអង្គការសហ ប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ឆ្ពោះទៅរកការកសាងក្រមប្រតិបត្តិនៅសមុទ្រ ខាងកើតឲ្យបានជាក់ស្ដែងនិងមានប្រសិទ្ធភាពផងដែរ។

ពាក់ព័ន្ធដល់បញ្ហាជម្ងឺរាតត្បាតកូវីដ ១៩ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសម្ដែងគោលបំណងចង់ពង្រីកតួនាទីរបស់សភាក្នុងក្របខ័ណ្ឌ AIPA ដើម្បីអនុវត្តន៍យុទ្ធសាស្ត្រវ៉ាក់សាំង ដោយសហប្រតិបត្តិការគ្នាក្នុងការស្រាវជ្រាវ ផ្ទេរប្រគល់បច្ចេកវិទ្យានិងផលិតវ៉ាក់សាំង។ ទន្ទឹមនឹងនោះ ជំរុញការផ្លាស់ប្ដូរឌីជីថល និងការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top