• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញ​ចូលរួម​កម្មវិធី “និទាឃរដូវនៅតំបន់ព្រំដែនដ៏កក់ក្ដៅជាមួយប្រជាជន”

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ កម្មវិធីនេះមានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅនាំមកនូវសេចក្តីសប្បាយរីករាយដល់ប្រជាជននៅតាមបណ្តាខេត្តក្រុងជាប់ព្រំដែននៅទូទាំងប្រទេស។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានប្រគល់អំណោយជូនជនរួមជាតិនៅខេត្ត Dak Lak (រូបថត៖ VOV)

កម្មវិធីជួបប្រាស្រ័យសិល្បៈដោយប្រធានបទ “និទាឃរដូវនៅតំបន់ព្រំដែនដ៏កក់ក្ដៅជាមួយប្រជាជន” ឆ្នាំ ២០២០ ដោយបក្សភាគ និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន រួមសហការជាមួយសហព័ន្ធនារីវៀតណាម និងខេត្ត Dak Lak រៀបចំឡើង នាយប់ថ្ងៃទី ១៤ ខែមករានៅឃុំព្រំដែន Krong Na ស្រុក Buon Don ខេត្ត Dak Lak។

អញ្ជើញថ្លែងនៅទីនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ កម្មវិធីនេះមានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅនាំមកនូវសេចក្តីសប្បាយរីករាយដល់ប្រជាជននៅតាមបណ្តាខេត្តក្រុងជាប់ព្រំដែននៅទូទាំងប្រទេស។ លោកស្រីប្រធានរដ្ឋសភាអញ្ជើញមានប្រសាសន៍ថា៖ “ខ្ញុំវាយតម្លៃខ្ពស់ចំពោះការរៀបចំកម្មវិធីនេះរបស់អង្គភាពទាក់ទិននានា ដោយបានពង្រីកនូវអត្តចរិតដ៏ល្អប្រពៃរបស់ "កងទ័ព​លោកអ៊ុំហូ” ពោលគឺដើម្បីប្រជាជន របស់ប្រជាជន និងមានទំនាក់ទំនងជិតស្និទ្ធិជាមួយប្រជាជន។

ទន្ទឹមនឹងនេះពង្រឹងការអប់រំប្រពៃណីសម្រាប់កងទ័ពនិងយុវជនជំនាន់ក្មេងនៅតាមមូលដ្ឋាន រួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការងារយោធា និងការពារនៅតាមតំបន់ព្រំដែននិងកោះសមុទ្រ។ ខ្ញុំសង្ឃឹមថា កម្មវិធីនេះនឹងត្រូវបានអនុវត្តន៍ជាបន្ត ហើយកាន់តែមានសកម្មភាពប្រកបដោយអត្ថន័យថែមទៀតផងដែរ”។

នៅក្នុងកម្មវិធីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានប្រគល់ “ផ្ទះមេត្តាធម៌ដែល រួមដំណើរជាមួយនារីនៅតំបន់ព្រំដែន” ចំនួន ១០ ខ្នង និង ពូជគោ ចំនួន ២០ ក្បាលជូនអ្នកក្ដីក្រ; ជូនអំណោយដល់គ្រួសារគោលនយោបាយនិងគ្រួសារដែលមានស្ថានភាពរស់នៅលំបាកចំនួន ៤០០ គ្រួ; និងប្រគល់អាហា រូបករណ៍ "ជូនកុមារទៅសាលារៀន" ដល់សិស្សានុសិស្សពូកែចំនួន ១០០ នាក់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top