• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានទៅកាន់ព្រះរាជា ណាចក្រថៃ


 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទៅកាន់ព្រលានយន្តហោះអន្តរជាតិ Don Mueang (រូបថត៖ VOV)
 

នា​វេលា​ម៉ោង១៣ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និង​គណៈ​ប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានទៅ កាន់ព្រលានយន្តហោះអន្តរជាតិ Don Mueang រាជធានី​បាង​កក​ ប្រទេសថៃ ចាប់ផ្ដើម បំពេញដំណើរចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤០ (AIPA 40) ហើយ​ទៅ​បំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី៣០ ខែសីហា តាម​ការ​អញ្ជើញ​របស់​លោក​ Chuan Leekpai ប្រធានរដ្ឋសភា ថៃនិងជាប្រធានមហាសន្និបាត AIPA 40 ផងដែរ។
 
ទទួល​គណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅព្រលានយន្តហោះ Don Mueang មានអនុប្រធាន ទី២នៃ​រដ្ឋ​សភា​ថៃ​លោក​ Suphachai Pohsu និងអគ្គលេខាធិការ រដ្ឋសភាលោក Sorasak Pienvej ឯកអគ្គរដ្ឋ​ទូត​វៀត​ណាម​ប្រចាំ​ប្រទេស​ថៃលោ​ក Nguyen Hai Bang រួមជាមួយកម្មាភិបាល បុគ្គលិកស្ថានទូត ក៏ដូច​ជាតំណាង សហគមន៍​ប្រជា​ជន​និង​និស្សិតវៀតណាមនៅថៃផងដែរ។
 
ក្នុងឱកាស​នេះដែរ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នឹងទទួលតំណែងជាប្រធាន AIPA ពីប្រ​ធានរដ្ឋសភាថៃតាមគោលការណ៍ ប្ដូរវេន ដើម្បីរៀបចំមហាសន្និបាត AIPA 41 នាឆ្នាំ២០២០ និង​សកម្មភាព​ផ្សេងៗ ក្នុងក្របខ័ណ្ឌឆ្នាំប្រធាន AIPA។
 
គួរបញ្ជាក់​ថា ដំណើរទស្សនកិច្ចនៅថៃរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ប្រព្រឹត្តទៅ​ក្នុងកាលៈទេសៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងអភិវឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ។ ក្នុង​ក្រប​ខ័ណ្ឌដំណើរទស្សនកិច្ច លើកនេះ លោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញ ជួប​ពិភាក្សា​ការ​ងារ​និង​ ជួបសវនាការជាមួយថ្នាក់ដឹកនាំថៃនានា​៕ ​

 

 តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

កាលពីយប់ថ្ងៃទី ១៤ មេសា នៅស្ថានីយ៍រថភ្លើង Da Lat ទីក្រុង Da Lat ខេត្ត Lam Dong អគ្គក្រុមហ៊ុនផ្លូវរថភ្លើងវៀតណាម បានបើកសម្ពោធដំណើររថភ្លើងពេល រាត្រី Da Lat - Trai Mat ដោយមានឈ្មោះថា “ដំណើរពេលរាត្រីនៅ Da Lat”។

Top