• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញសួរសុខទុក្ខនិងធ្វើការងារនៅស្រុក Hoanh Bo ខេត្ត Quang Ninh


  ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញប្រគល់កាដូជូនកុមារ (រូបថត៖ vov.vn)
 

នាព្រឹក​ថ្ងៃទី២២ ខែសីហា ឆ្នាំ​២០១៩ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងក្រុម​ការ​ងារ​បាន​អញ្ជើញចុះសួរសុខទុក្ខប្រជាជននៅឃុំ Dong Son ដែលជាឃុំ​នៅតំបន់​ព្រៃភ្នំ​ដែល​មាន​ជន​ជាតិ​ភាគ​តិច​ Dao ​ជាង ៩៨% រស់នៅនៅស្រុក H​oanh Bo ខេត្ត Quan​g Ninh ។
 
នៅទី​នេះ លោកស្រី Nguyen Thi Kim Ngan បានប្រគល់ជូនផ្លាកសាលាបឋមសិក្សានិងអនុវិទ្យាល័យ Dong Son ឃុំ Dong Son ស្រុក Hoanh Bo ដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៅក្នុងសាលា។ នេះជា​សាលា​ដែល​ប្រធាន​រដ្ឋសភា​វៀត​ណាម បាន​កៀរ​គរ​ការ​ជួយ​ឧបត្ថម្ភ​តាមរយៈ​ការប្រគល​បាល់ជូន​អាវដែល​មាន​ហត្ថលេខា​របស់​កីឡាករ​ក្រុម​បាល់ទាត់ជម្រើសជាតិ U23 វៀតណាម។ ការសាងសង់សាលារៀនដែលមានថវិកាសរុប ៨,៣ ពាន់​លាន​​ដុង ត្រូវបានប្រគល់និងដាក់ឱ្យប្រើប្រាស់មុនឆ្នាំសិក្សាថ្មី ២០១៩-២០២០ ដើម្បី​រួម​ចំណែក​ជួយ​ដល់​កុមារ​ជន​​ជាតិភាគតិច Dao នៅទីនេះទទួលបានបរិយាកាសសិក្សាដ៏ល្អប្រសើរផងដែរ។ ក្នុងឱកាស​នេះ​ប្រធាន​រដ្ឋសភា​ លោកស្រី Nguyen Thi Kim Ngan និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមូលដ្ឋាននានា ក៏បាន​ផ្តល់​អាហា​រូបករណ៍​ដល់សិស្សានុសិស្សដែលជួបការលំបាក​ចំនួន ៥០ នាក់មកពីគ្រួសារក្រីក្រ ​មិងកៀក ក្រីក្រនៅឃុំ​ដ៏លំ​បាក​​បំផុតនៃ​ស្រុក Hoanh Bo ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top