• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan៖ ប្ដេជ្ញាចាត់វិធាន ការដើម្បីអនុវត្តសំណូមពរអភិវឌ្ឍសេដ្ឋកិច្ចសង្គមអោយត្រឹមត្រូវតាមកាលកំណត់

 
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (រូបថត៖ quochoi.vn) 
 

បន្តសម័យប្រជុំលើកទី៣៦ នារសៀលថ្ងៃទី១៥ ខែសីហា ​ឆ្នាំ​២០១៩​ គណៈកម្មាធិការ អចិន្រ្តៃយ៍​រដ្ឋសភា​បាន​រៀប​ចំ​កិច្ច​ប្រជុំ​សួរដេញ​ដោល​និង​ឆ្លើយ​សំណួរដេញ​ដោល​ចំពោះស​មាជិក​រដ្ឋាភិបាល​ស្ដីពីការ​អនុវត្ត​សេចក្ដី​សម្រេច​ចិត្ត​និង​សន្និដ្ឋាន​របស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា​ ស្ដីពីការងារឃ្លាំមើលតាមវិស័យចាប់ពីដើម​ អាណត្តិ​ដល់​​ដំណាច់​ឆ្នាំ២០១៨។
 
សមាជិកស​ភាជាង៤០រូបបានចូលរួមសួរដេញដោលរដ្ឋមន្រ្តីនិងថ្នាក់ដឹកនាំផ្នែកនានាចំនួន១៥រូប ស្ដីពីបញ្ហា​ដែល​អ្នក​បោះឆ្នោតទូទាំងប្រទេសយកចិត្តទុក ដាក់។ តាមនោះ រាល់ខ្លឹមសារ​ក្នុងសេចក្ដី​សម្រេច​ចិត្ត​និង​សន្និដ្ឋាន​របស់គណៈ កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាត្រូវបានរដ្ឋាភិបាលនិងក្រសួង ស្ថាប័ន ពាក់ព័ន្ធនានា ដំណើរ​ការ​យ៉ាង​ម៉ឺងម៉ាត់និងប្រកបដោយប្រសិទ្ធភាព រួមចំណែក​ជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចស​ង្គម ក៏ដូច​ជាធានា​សន្តិសុខ​ការពារជាតិ ផងដែរ។ អញ្ជើញថ្លែ​ងសន្និ ដ្ឋានកិច្ចប្រជុំសួរដេញដោល ​ប្រធានរដ្ឋ​សភាវៀត​ណាមលោ​ក​ស្រី Nguyen Thi Kim Ngan បានចាត់ទុកថា ទោះបីជាកា​រអនុវត្តសេចក្ដីសម្រេចចិ​ត្ត និងសន្និដ្ឋាន របស់​គណៈកម្មាធិការ​អចិន្រ្តៃយ៍រដ្ឋសភាទទួលបានលទ្ធផលដ៏​សកម្មជាច្រើន​ក្ដី ប៉ុន្តែនៅតែមានខ្លឹមសារ គោលដៅ និង​សំណូមពរខ្លះៗទៀតដែលមិនទាន់បាន សម្រេចរួចរាល់ ​ឬក៏នៅតែមានការលំបាក ​ការជំពាក់​ជំពិន​ ដែលចាំបាច់ត្រូវចាត់ វិធានការដើម្បីបន្តដោះស្រាយ​។ លោកស្រីប្រធានរដ្ឋសភាបានលើកសំណើរថា​៖
 
“រដ្ឋាភិបាល ក្រសួង និងស្ថាប័នពាក់ព័ន្ធនានា បន្តបំពេញគោលនយោបាយ ច្បាប់ ហើយដាក់​អោយ​ដំណើរ​ការ​គម្រោង​ជាក់​ស្ដែងនានា។ ក្នុងនោះផ្ដោតទៅ លើការបំពេញគោលនយោបាយ ច្បាប់ស្ដីពីជនមានគុណូបការៈ ជនជាតិ​ភាគ​តិច ចេញផ្សាយបទដ្ឋាននិងស្ដង់ដារចំពោះវិស័យសំណង់ បំពេញគោលនយោបាយ ស្ដីពីកសិកម្ម កសិករ​ ជនបទ ជួយឧបត្ថម្ភដល់អ្នកនេសាទនិងសកម្មភាពសេដ្ឋ កិច្ចសមុទ្រ ក៏ដូច​ជាគោល​នយោបាយ​ជួយ​សម្រួល​ដល់​ការតភ្ជាប់ខាងគមនា គមន៍ និងគោលនយោបាយអភិវឌ្ឍតំបន់ដីសណ្ដទន្លេ Cuu Long ប្រកប​ដោយ​ ចីរភាព ផងដែរ។ ទន្ទឹមនឹងនោះ បង្កើនកិច្ចសហប្រតិបតិ្តការរវាងស្ថាប័នសមត្ថ កិច្ចនានា​ក្នុង​ការ​អនុវត្ត​កម្ម​វិធី គម្រោងនានាស្ដីពីភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងបង្កើន​ការអនុវត្ត​វិទ្យាសាស្ត្រ​បច្ចេក​វិទ្យា ​ប្ដេជ្ញាចាត់វិធានការដើម្បី អ​នុវត្តរាល់សំណូមពររបស់​រដ្ឋសភា​និង​គណៈកម្មាធិការអចិន្រ្តៃយ៍​រដ្ឋសភា​អោយ​ត្រឹមត្រូវ​តាម​កាលកំណត់”​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top