• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ចូលរួមពិធីរំលឹកវិញ្ញាណក្ខ័ន្ធនិងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីនៅខេត្ត Tay Ninh​


 ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានចូលរួមពិធីបញ្ចុះអដ្ឋិធាតុយុទ្ធជនពលី នៅខេត្ត Tay Ninh  (រូបថត: VOV)
 

 នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០១៩ នៅឈាបនដ្ឋានយុទ្ធជនជាតិ នៃស្រុក Tan Bien ខេត្ត Tay Ninh នោះ  ខេត្ត Tay Ninh បានរៀបចំនូវសកម្មភាពតបស្នងសងគុណ សំដៅរំលឹកខួបអនុស្សាវរីយ៍លើកទី ៧២ នៃទិវា​យុទ្ធជន​ពិការ​-យុទ្ធជនពលី និងរៀបចំពិធីកោរពវិញ្ញា​ណក្ខ័ន្ធ និងបញ្ចុះសពអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្ត​វៀត ណាម​ដែល​ពលីកម្មក្នុងអំឡុងពេលសង្រ្គាមនៅ​កម្ពុជា។ ប្រ ធានរដ្ឋសភា ​លោកស្រី Nguyen Thi Kim N​gan និង​គណៈ​ប្រតិភូរបស់រដ្ឋសភា រួមទាំងតំណាងក្រសួងនានាបានចូលរួម​ពិធីគោរព​វិញ្ញាណ​ក្ខ័ន្ធ​និង​បញ្ចុះ​សព​ផង​ដែរ​។​
 
សូម​គូសបញ្ជាក់ថា នាពេលថ្មីៗនេះ ខេត្ត Tay Ninh បានប្រមូលផ្តុំនូវអដ្ឋិធាតុយុទ្ធជន ពលីចំនួន ២៤៥ ដែល​ក្នុង​នោះ អដ្ឋិធាតុចំនួន ២៣៩ ត្រូវបានប្រមូលផ្តុំពីកម្ពុជា និងអដិ្ឋធាតុចំនួន ៦ ទៀត​ត្រូវ​បាន​ប្រមូល​ផ្តុំនៅ​លើទឹក​ដីខេត្ត ​Tay Ninh តែម្តង។​
 
នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចុះមូលដ្ឋាន ជូន​អំណោយ​ដល់​វិរៈ​អ្នក​ម្តាយ Nguyen Thi Thua នៅទីរួមស្រុក Tan Bien ស្រុក Tan Bien ព្រមទាំងជូនអំណោយដល់វីរៈជន Phan Van Dien​ នៅខ័ណ្ឌទី១ ទីក្រុង Tay Ninh ផងដែរ៕​

 

តា​ម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top